ឆក់​កា​បូប​ពី​សិស្ស​សា​លា មិន​បាន​សម្រេច​ ត្រូវ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ភ្លាមៗ​ នៅ​​សង្កាត់​​ស្ទឹងជ័យ​

ភ្នំ​ពេញ​៖​ ចោរ​ឆក់កា​​បូប​ពីរ​នាក់​ ត្រូវ​បាន​ប្រ​ជា​ពល​រដ្ឋ​ ប្រ​ជាការ​ពារ​ នគរ​បាលប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​ និង​កម្លាំង​អាវុធ​ហត្ថ​ប្រ​​ចាំ​​នៅ​​សា​​​លា​សង្កាត់​​ស្ទឹង​​​មាន​​ជ័យ​ ​នាំ​​គ្នា​​ដេញ​ចាប់​បាន​ភ្លាម​ៗ​ ក្រោយ​ពី​ពួក​វា​ធ្វើ​សកម្មភាព​ឆក់​កាបូប​ មិន​បាន​សម្រេច​ ពីនិសិ្សត​ម្នាក់​ ពេលកំពុង​ជិះម៉ូតូ​តាម​បណ្ដោយ​ផ្លូវ​លំ ​ក្នុង​ភូមិ​ព្រែកទាល់​ សង្កាត់​ស្ទឹង​​មាន​​ជ័យ​​ ​ខណ្ឌ​មាន​​ជ័យ​​ រួច​ប្រ​គល់​ឲ្យ​កម្លាំង​នគរបាល​ល្បាត​របស់​ប៉ុស្ដិ៍​ នៅវេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក​ ថ្ងៃ​ទី​០២​ ខែ​ឧសភា​ ឆ្នាំ​២០១៦​នេះ ​យក​ទៅសួរ​នាំ ​និង​ចាត់​ការ​បន្ត​ទៀត។​ នាយនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យ លោក ម៉ៅ សាវឿន បានឱ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ លី សីហា អាយុ២៩ឆ្នាំ រស់នៅ ម្តុំវត្តទឹក​ថ្លា ជាអ្នកឆក់ និងជនសង្ស័យទី២ ជា អ្នកឌុប ឈ្មោះ វុទ្ឋី អាយុ២៧ឆ្នាំ រស់នៅជាមួយគ្នា គ្មានមុខរបរ។ ដោយឡែក ម្ចាស់​កាបូប ឈ្មោះ ប៉ឹក ចាន់នី អាយុ២៥ឆ្នាំ មុខរបនិស្សិតស្នាក់នៅ ភូមិព្រែលទាល់ សង្កាត់ស្ទឹងមានជ័យ មានស្រុកកំណើត ភូមិ​អូរំចេក ឃុំដើមដូង ស្រុកអង្គរជ័យ ខេត្តកំពត។ […]