អ្នក​រងគ្រោះ ​ដោយ​ខ្យល់​កន្ត្រាក់​នៅ​ស្រុក​ឱរ៉ាល់ ​ទទួល​បាន​ជំនួយ

អ្នក​រងគ្រោះ ​ដោយ​ខ្យល់​កន្ត្រាក់​នៅ​ស្រុក​ឱរ៉ាល់ ​ទទួល​បាន​ជំនួយ



កំពង់ស្ពឺ​ ៖ ​ប្រជាពលរដ្ឋ​៧៦​គ្រួសារ​ ដែល​ទទួលរង​គ្រោះ​ធម្មជាតិ​នៅ​ ព្រឹក​ថ្ងៃ​ទី​០២ ខែ​មេសា​ ឆ្នាំ ២០១៦ ​ត្រូវ​បាន​លោក​វ៉ី សំណាង​ អភិបាលខេត្ត​កំពង់ស្ពឺ ជា​ប្រធាន​កិត្តិយស​សាខា​កាកបាទ​ក្រហម​ខេត្ត​បាន​នាំ​នូវ​អំណោយ​ចែក​ជូន​ដល់​ពលរដ្ឋ។

តាម​ការ​ឲ្យ​ដឹង​ពី​ក្រុមការងារ​ចុះ​ផ្ដល់​អំណោយ​បាន​បញ្ជាក់​ថា អំណោយ​ ដែល​នាំ​យក​មក​ចែក​នា​ថ្ងៃ​នេះ​ ​គឺ​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​៧៦​គ្រួសារ ស្មើ​នឹង​៥​ភូមិ ​មាន​ចំនួន​មនុស្ស​២៧៧​នាក់ ក្នុង​​នោះ​ផ្ទះ ​ដែល​រងគ្រោះ​ធ្ងន់​ ចំនួន​៥​ខ្នង​មធ្យម​១០​ខ្នង​ ស្រាល​៥០​ខ្នង។

លោក​វ៉ី សំណាង ​អភិបាល​ខេត្ត​បាន​មាន​ប្រសាសន៍​ទៅ​កាន់​បងប្អូន​ ដែល​​​រង​គ្រោះ​ថា នា​ឱកាស​នេះ ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី​ ហ៊ុន សែន​ ប្រធាន​កាកបាទ​ក្រហម​កម្ពុជា បាន​ផ្ដាំផ្ញើ​​​ការ​សួរ​សុខទុក្ខ​ដល់​បងប្អូន​ ដែល​បាន​ទទួលរង​គ្រោះ ​ដោយ​គ្រោះ​ធម្មជាតិ​ទាំង​អស់ និង​សូម​ចូលរួម​រំលែក​ទុក្ខ​​ចំពោះ​គ្រោះ​ធម្មជាតិ​នេះ​ផង​ដែរ។

លោក​អភិបាល​ខេត្ត​បាន​បន្ត​ថា ក្នុង​នាម​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ក្នុង​ខេត្ត ​បាន​បន្ត​យក​ចិត្ត​ទុក​ដាក់​ចុះ​ជួយ​ដល់​ជនរងគ្រោះ​ តាម​គោលការណ៍​របស់​កាកបាទ​ក្រហម​កម្ពុជា (​ទីណា​មាន​ទុក​លំបាក ទីនោះ​​មាន​កាកបាទ​ក្រហម​កម្ពុជា)។

អំណោយ​ ដែល​បាន​ចែក​ជូន​សម្រាល​ទុក្ខ​លំបាក​មាន​អង្ករ​២៥Kg មុង​០១​ ភួយ ០១​មី​​២​កេស​ តង់​កៅស៊ូ​​០១ ត្រីខ ​២​កេស​ ទឹក​នោះ​គោ ​នំ​ធុង ​ទឹកត្រី​ ទឹក​ស៊ីអ៊ីវ ដោយឡែក​ប្រាក់​១០​ម៉ឺន​រៀល សម្រាប់​គ្រួសារ​រងគ្រោះ​ធ្ងន់ ០៥​ម៉ឺន​រៀល គ្រួសារ​រង​គ្រោះ​មធ្យម ០២​ម៉ឺន​រៀល​គ្រួសារ​រងគ្រោះ​ស្រាល។ តាម​ការ​ឲ្យ​ដឹង​ពី​ក្រុមការងារ​​​​​ , ​លោក​អភិបាល​ និង​មន្ត្រី​បក្ស​ប្រជាជន​ នឹង​បន្ត​នាំ​អំណោយ​បន្ថែម​ទៀត​ជួយ​ដល់​​ជនរងគ្រោះ​​ ដោយ​គ្រោះ​ធម្មជាតិ​ក្នុង​តំបន់​ផ្សេងៗ​ ក្នុង​ខេត្ត​ទៀត (​ទីណា​ជួប​ការ​លំបាក ទី​នោះ​ពិត​ជា​មាន​គណបក្ស​ប្រជាជន​ចុះ​ជួយ​ដល់​មូលដ្ឋាន)។ ក្រុម​ការងារ​បាន​អំពាវនាវ​ដល់​គ្រួសារ​រងគ្រោះ​មេត្តា​សហការ​ផ្ដល់​ព័ត៌មាន​ដល់​ក្រុមការងារ​ដើម្បី​បាន​ចុះ​ជួយ​ដល់​អ្នក​រងគ្រោះ​ពិតៗ៕

អ្នក​រងគ្រោះ ​ដោយ​ខ្យល់​កន្ត្រាក់​នៅ​ស្រុក​ឱរ៉ាល់ ​ទទួល​បាន​ជំនួយ

អ្នក​រងគ្រោះ ​ដោយ​ខ្យល់​កន្ត្រាក់​នៅ​ស្រុក​ឱរ៉ាល់ ​ទទួល​បាន​ជំនួយ

អ្នក​រងគ្រោះ ​ដោយ​ខ្យល់​កន្ត្រាក់​នៅ​ស្រុក​ឱរ៉ាល់ ​ទទួល​បាន​ជំនួយ