សម្ដេច​តេជោ ដាក់​បទ​បញ្ជា​ឲ្យ​លុបបំបាត់​ការ​ចំណាយ​ក្រៅផ្លូវការ ​ក្នុង​វិស័យ​ដឹកជញ្ជូន​

សម្ដេច​តេជោ ដាក់​បទ​បញ្ជា​ឲ្យ​លុបបំបាត់​ការ​ចំណាយ​ក្រៅផ្លូវការ ​ក្នុង​វិស័យ​ដឹកជញ្ជូន​

ភ្នំពេញ ​៖ ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​ដាក់​បទបញ្ជា​ឲ្យ​ស្ថាប័ន ពាក់ព័ន្ធ​ទាំងអស់ ពិសេស​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ធ្វើ​យ៉ាង​ណា​លុបបំបាត់​ការ​ចំណាយ​ក្រៅផ្លូវការ ដើម្បី​ធានា​ឲ្យ​ការ​ដឹកជញ្ជូន មានការ​បញ្ចុះ​ថ្លៃ ​និង​អាច​នាំ​ឲ្យ​ផលិតផល​កសិផល​របស់​កម្ពុជា អាច​ឈាន ទៅដល់​ការប្រកួតប្រជែង ជាមួយ​បរទេស រួម​ទាំង​ប្រទេសជិតខាង​បាន​។

យោង​តាម​ប្រសាសន៍​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ ក្នុង​ឱកាស ដែល​សម្ដេច​បាន​អ​ញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​បងប្អូន​កម្មករ​​និយោជិត នៃ​កំពង់ផែ​ស្វយ័ត ក្រុងព្រះសីហនុ កាលពី​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៦​នេះ​។ សម្ដេច​មាន​ប្រសាសន៍​ថា បើ​តាម​ឯកសារ​សម្ងាត់ ដែល​អាច​យក​ជា​ការ​បាន បាន​ទម្លាយ​ថា វិស័យ​ដឹកជញ្ជូន នៅ​កម្ពុជា មានការ​ចំណាយ​ផ្លូវការ ដែល​មាន​វិក្កយបត្រ​ ស្មើនឹង​៤៩​ភាគរយ នៃ​ការ​ចំណាយ​សរុប ខណៈ​ពេល​ដែល​ការ​ចំណាយ​ក្រៅផ្លូវការ អត់​មាន​វិក្កយបត្រ មាន​រហូតដល់​៤៨ ភាគរយ ហើយ​សល់​៣​ភាគរយ ជា​តម្លៃ​សេវា​បញ្ជូន​ទំនិញ​។ ប្រសិ​ន​បើ​លុបបំបាត់ សេវា ក្រៅ ផ្លូវការ​បាន នោះ​ការ​ដឹក​ជញ្ជូន របស់​កម្ពុជា​នឹង​ធ្លាក់ចុះ​។​

សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី បាន​ថ្លែង​ថា «​ខ្ញុំ​សុំ​ឲ្យ​កាត់​ការ​ចំណាយ​ក្រៅ​ផ្លូវការ ៤៨​ភាគ​រយ​នេះ ត្រូវធ្វើ​អាហ្នឹង (​លុបបំបាត់​ការ​ចំណាយ​ក្រៅផ្លូវការ​) បើកាលណា​ធ្វើ​បាន​ ការ​ទៅ​ដេញថ្លៃ អង្ករ​ នៅ​ហ្វីលីពីន​អត់​ពិបាក​ទេ​។ ត្រូវ​លុបបំបាត់​ចំណាយ ក្រៅផ្លូវការ ៤៨​ភាគរយ​នេះ ដែល​ការ​លុប​បំបាត់​នេះ វា​នឹង​បាន​ផល​ទៅ​ប្រជាជន​នៅ​ទូទាំង​ប្រទេស​»​។

ជាមួយ​គ្នា​នេះ​ដែរ សម្ដេច​តេ​ជោ បាន​ប្រាប់​ឲ្យ លោក វេ​ង សុខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ថ្មី ត្រូវ​ប្រជុំ​ជាមួយ​សមាគម​រោង​ម៉ាស៊ីនកិនស្រូវ ដើម្បី​រក​វិធាន​ការដំឡើង​តម្លៃ​ស្រូវ​ពេល​ចុះ ទិញ​ពី​ប្រជាពលរដ្ឋ ព្រោះថា តម្លៃ​អគ្គិសនី​នឹង​អាច​ចុះ​ប្រមាណ​២០​ភាគរយ ដូច្នេះ​អាច​ដំឡើងថ្លៃ​ស្រូវ​១០​ភាគរយ បើ​មិន​អីចឹង​ទេ គឺ​ចំណេញ​តែ​ថៅកែ​ទិញ​ស្រូវ​។​

ពាក់ព័ន្ធ​នឹង​ថ្លៃ​ដឹកជញ្ជូន​នេះ​ដែរ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ថា​ ចាប់ពី​ថ្ងៃទី​១ ខែឧសភា​នេះ តម្លៃ​ដឹកជញ្ជូន​ទំនិញ​នៅ​កំពង់ផែ ក្រុងព្រះសីហនុ ត្រូវ​បញ្ចុះតម្លៃ​១០%, កំពង់ផែ​ក្រុងភ្នំពេញ​៥%, កាំសាប​១០%​។ ចំណែកឯ​ការ​ដឹកជញ្ជូន តាម​កុងតឺន័រ ក៏​បញ្ចុះតម្លៃ​ផង​ដែរ គឺ​កុងតឺន័រ ៤០​ហ្វី​ត បញ្ចុះ​ថ្លៃ ១០​ដុល្លារ និង​២០​ហ្វី​ត​បញ្ចុះតម្លៃ ៥​ដុល្លារ៕