ប្រធាន​សភា​នគរបាល​កម្ពុជា​ត្រឡប់មកវិញ​ នាំ​យក​បទពិសោធន៍​ល្អៗ ​សម្រាប់​បណ្តុះបណ្តាល​នគរ​បាល​កម្ពុជា​

ប្រធាន​សភា​នគរបាល​កម្ពុជា​ត្រឡប់មកវិញ​ នាំ​យក​បទពិសោធន៍​ល្អៗ ​សម្រាប់​បណ្តុះបណ្តាល​នគរ​បាល​កម្ពុជា​



​ភ្នំពេញ ៖ កាលពី​យប់​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៦ លោកនាយ​ឧត្តមសេនីយ៍ សេង ផល្លី ប្រធាន​ប​ណ្ឌិ​ត្យ​សភា​នគរបាល​កម្ពុជា ​បាន​ដឹកនាំ​គណៈប្រតិភូ​និវត្តន៍​មកដល់​ព្រះរាជាណាចក្រ​កម្ពុជា បន្ទាប់ ពី​ចុះ​បំពេញ​ទស្សនកិច្ច​សិក្សា​ផ្លូវការ​នៅ​សហរដ្ឋ​អាមេរិក ចាប់ពី​ថ្ងៃទី​២២ ខែមេសា ដល់​ថ្ងៃទី​០១ ខែ​ឧ​សភា ឆ្នាំ​២០១៦​កន្លង​មក​នេះ។​

មន្ត្រី​អ្នកនាំពាក្យ​បាន​ឲ្យ​ដឹង​ថា ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ គណៈប្រតិភូ​បាន​ជួប​ប្រជុំ​ពិភាក្សា​ជាមួ​យ​ថ្នាក់ដឹកនាំ ដើម្បី​សិក្សា​ស្វែងយល់ និង​ដកស្រង់​បទពិសោធន៍​ល្អៗ នៅ​តាម​ស្ថាប័ន​បណ្តុះ​បណ្តា​ល និង​ស្ថាប័ន​ប្រើប្រាស់​មន្ត្រី​អនុវត្ត​ច្បាប់​ចំនួន ៤ រួម​មានៈ ១-​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​មន្ត្រី​អនុ​វត្ត​ច្បាប់​សហព័ន្ធ ដែល​មាន​បណ្ឌិត្យសភា​ចំនួន ១១ ចំណុះ និង​មាន​ភារកិច្ច​បណ្តុះបណ្តាល​មន្ត្រី​អនុវត្ត​ច្បាប់​មកពី​ទីភ្នាក់ងារ​ចំនួន​៩៦ ទូទាំង​សហរដ្ឋ​អាមេរិក មាន​ទីតាំងនៅ​រដ្ឋ Georgia​។ ២- ទី​ស្នាក់​ការ​កណ្ដាល​ស្ថាប័ន​ស៊ើបអង្កេត​សន្តិសុខ​មាតុភូមិ ដែល​មាន​ទីតាំងនៅ​រដ្ឋ Washington DC ។ ៣-មជ្ឈ​មណ្ឌល​អប់រំ បណ្តុះបណ្តាល​មន្ត្រី​នគរបាល និង​មន្ត្រី​ពន្ធនាគារ​ថ្នាក់​មូលដ្ឋាន​នៃ​រដ្ឋ Florida​។ ៤-​ទីភ្នា​ក់​ងារ​ស៊ើបអង្កេត​សន្តិសុខ​មាតុភូមិ​ប្រចាំ​តំបន់ ទទួលបន្ទុក​ការងារ​អន្តោប្រវេសន៍។​

មន្ត្រី​បាន​បន្ត​ថា ​ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​ខាង​លើ​នេះ គណៈប្រតិភូ ទទួល​បាន​លទ្ធផល ១. បាន​សិក្សា​ស្វែងយល់ និង​ដកស្រង់​បទពិសោធន៍ ស្ដីពី​ការងារ​ដឹកនាំ​គ្រប់គ្រង លើ​ការអប់រំ​បណ្តុះ​បណ្ដា​ល​មន្ត្រី​អនុវត្ត​ច្បាប់​។ ២. បាន​សិក្សា​ស្វែងយល់ និង​ដកស្រង់​បទពិសោធន៍​ស្ដីពី​វិធីសាស្ត្រ​បង្ហាត់​ប​ង្រៀន ​និង​ការរៀបចំ​ផែនការ​តម្រូវការ​គ្រូ​ជំនាញ​ឯកទេស​បន្តវេន​។ ៣. បាន​សិក្សា​ស្វែងយល់ និង​ដកស្រង់​បទពិសោធន៍ ស្ដីពី​ការ​ហ្វឹកហាត់​អនុវត្ត​ជាក់ស្តែង និង​កន្លែង​ហ្វឹកហាត់​នានា​។ ៤. បាន​សិ​ក្សា​ស្វែងយល់ និង​ដកស្រង់​បទពិសោធន៍ ស្ដីពី​កិច្ចសហការ​ល្អ​រវាង​អង្គភាព​ប្រើប្រាស់​មន្ត្រី​អនុវត្ត​ច្បាប់ និង​អង្គភាព​អប់រំ​បណ្តុះបណ្តាល ក្នុង​ន័យ​ជំរុញ​ឲ្យ​ការងារ​អប់រំ​បណ្តុះបណ្តាល ឆ្លើយតប​តម្រូវ​ការ​អង្គភាព​ប្រើប្រាស់ និង​សភាពការណ៍​សន្តិសុខ​របស់​ប្រទេសជាតិ។ ៥. បាន​សិក្សា​ស្វែងយល់ និង​ដកស្រង់​បទពិសោធន៍ ស្ដីពី​ការរៀបចំ​ផែនការ​បណ្តុះបណ្តាល​ប្រចាំឆ្នាំ ការរៀបចំ​កម្មវិធីសិក្សា​តាម​វគ្គ និង​ការគ្រប់គ្រង​វគ្គ​សិក្សា​នីមួយៗ​។ ៦. ប្រធាន​ស្នាក់​ការ​កណ្ដាល របស់​ស្ថាប័ន​ស៊ើបអង្កេត​សន្តិ​សុខ​មាតុភូមិ​សហរដ្ឋអាមេរិក និង​សេនានុព័ន្ធ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​សន្យា​ជួយ​សម្រប​សម្រួល​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​វាង​បណ្ឌិត្យសភា​នគរបាល​កម្ពុជា និង​អង្គភាព​បណ្តុះបណ្តាល​មន្ត្រី​អនុវត្ត​ច្បាប់​នៅ​សហរដ្ឋអាមេរិក។ ​និង​៧.​បាន​សិក្សា​ស្វែងយល់ និង​ដកស្រង់​បទពិសោធន៍ អំពី​ការ​ជ្រើសរើស​មន្ត្រី​ក្របខណ្ឌ​ថ្មី និង​ការ​ចាត់​បញ្ជូន​មន្ត្រី​កំពុង​បំពេញការងារ​មក​សិក្សា ​ដើម្បី​បំប៉ន​ស​មត្ថភាព​បន្ថែម​៕

ប្រធាន​សភា​នគរបាល​កម្ពុជា​ត្រឡប់មកវិញ​ នាំ​យក​បទពិសោធន៍​ល្អៗ ​សម្រាប់​បណ្តុះបណ្តាល​នគរ​បាល​កម្ពុជា​

ប្រធាន​សភា​នគរបាល​កម្ពុជា​ត្រឡប់មកវិញ​ នាំ​យក​បទពិសោធន៍​ល្អៗ ​សម្រាប់​បណ្តុះបណ្តាល​នគរ​បាល​កម្ពុជា​

ប្រធាន​សភា​នគរបាល​កម្ពុជា​ត្រឡប់មកវិញ​ នាំ​យក​បទពិសោធន៍​ល្អៗ ​សម្រាប់​បណ្តុះបណ្តាល​នគរ​បាល​កម្ពុជា​