​តើ​អ្នក​ម្តាយ​គួរតែ​រក្សា​ចិត្ត​ដូច​ម្តេច​ទើប​អាច​សម្រាលកូន​បានសម្រេច​?

​តើ​អ្នក​ម្តាយ​គួរតែ​រក្សា​ចិត្ត​ដូច​ម្តេច​ទើប​អាច​សម្រាលកូន​បានសម្រេច​?

កាល​ពី​អត្ថបទ​មុនៗ​យើងខ្ញុំ​បាន​ប្រាប់​អ្នក​ពី​របៀប​ជា​ច្រើន​ដែល​អាច​ជួយ​អ្នក​ឲ្យ​សម្រាលតាម​បែប​ធម្មជា​តិ​បាន ដូចនេះ​ថ្ងៃនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​របៀប​ធ្វើ​ទឹកចិត្ត​យ៉ាងណា​ដែល​មិន​អាច​ប៉ះពាល់​ដល់​ការ​សម្រាល​តាម​ធម្មជាតិ​នេះ ប្រសិន​ជា​អ្នក​មិនដឹង នោះ​វា​នឹង​អាច​រារាំង​មិនឲ្យ​អ្នក​ទទួលបាន​ជោគជ័យ​ក្នុងការ​សម្រាល​តាមបែប​ធម្មជាតិ​នេះ​ឡើយ​។ តើ​មាន​វិធី​អ្វី​ខ្លះ​ទៅ​?

​នៅ​មុនពេល​ដែល​អ្នក​សម្រាលកូន អ្នក​ត្រូវ​តែ​ចាំ​ពី​អត្ថប្រយោជន៍​នៃ​ការ​សម្រាល​តាម​បែប​ធម្ម​ជាតិ ហើយ​ត្រូវតែ​ប្រាប់​ខ្លួនឯង​ថា​អ្នក​ប្រាកដ​ជា​អាចធ្វើ​បាន ដោយ​ត្រូវ​តែ​រក្សា​ចិត្ត​អ្នក​ឲ្យ​រឹងមាំ ហើយ​រក្សា​អារម្មណ៍ឲ្យ​ស្ងប់ ដោយ​អ្នក​ត្រូវតែ​គ្រប់គ្រង​អារម្មណ៍​របស់​ខ្លួន​ឲ្យបាន​ល្អ មិន​ត្រូវ​ឲ្យ​អារម្មណ៍ដែល​ភ័យខ្លាច​នៅក្នុង​ខ្លួន​អ្នក​ឡើយ អ្នក​ក៏​អាច​ស្វែងយល់​ពី​ចំណេះដឹង​មួយចំនួន​ដែល​ទាក់ទង​នឹង​របៀប​កើត​តាម​បែប​ធម្មជាតិ​តាមរយៈ​អាន​សៀវភៅ​ដែរ នោះ​វា​មិនសូវ​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​តក់ស្លុត​ឡើយ ម្យ៉ាងទៀត​មុន​ពេល​សម្រាល អ្នក​ត្រូវ​តែ​រក្សា​កម្លាំង​នៃ​រាងកាយ​អ្នក​ឲ្យបាន​ល្អ ព្រោះ​ពេល​ដែល​អ្នក​សម្រាល​តាមបែប​ធម្មជាតិ​នេះ​គឺ​ត្រូវការ​កម្លាំង​ខ្លាំង​ដើម្បី​ទទួលបាន​ជោគជ័យ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។