ឈិន សុធា​រីៈ​ អ្វីៗ​មិនអាច​កែប្រែបាន​!

6 Videos


បន្ទាប់ពីសម្រាលបានកូនភ្លោះពីរនាក់ ប្រុសមួយ ស្រីមួយ ដែលមានរូបរាង និង មុខមាត់ គួរឱ្យ ស្រលាញ់ គេបានកត់សំគាល់ឃើញចំណងអាពាហ៍ពិពាហ៍រវាងប្តីប្រពន្ធអ្នកសិល្បៈមួយគូរនេះ ហាក់មានបញ្ហាជាបន្តបន្ទាប់។ ជារឿយៗ គេតែងតែឃើញ ឈិន សុធារី បង្ហោះសារនៅក្នុងហ្វេសប៊ុកត្អូញត្អែរពីការហត់នឿយលាយឡំនិងភាពឈឺចាប់ ដែលស្វាមីរបស់នាងមិនសូវនៅក្បែរ។ ថ្មីៗនេះ នាងថែមទាំងអះអាងថា «អ្វីៗមិនអាចកែប្រែបាន…» ។

ឈិន សុធា​រីៈ​ អ្វីៗ​មិនអាច​កែប្រែបាន​!

គេនៅចាំបានថា មុនរៀបការប៉ុន្មានថ្ងៃ ឈិន សុធារី បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានថា នាងនឹងព្យាយាមថែរក្សាចំណងស្នេហ៍រវាងនាង និង លោក សុវណ្ណ មករា អោយស្ថិតស្ថេរ ហើយនាងនឹងធ្វើជាគូស្នេហ៍គំរូ។ អ្វីដែលកត់សម្គាល់នោះ ក្រោយពីរៀបការមិនបានប៉ុន្មានខែផង ឈិន សុធារី សម្រាលបានកូនភ្លោះពីរនាក់ ដែលកូនប្រុសមានឈ្មោះថា សុវណ្ណមករា ភូរ៉ានុ និង កូនស្រី សុវណ្ណមករា ដារិយ៉ា តែក្នុងនោះកូនប្រុសរបស់តារារូបនេះមិនសូវមានសុខភាពមាំទាំប៉ុន្មានឡើយ ។ ពេលនេះពួកគេមានអាយុ ២ ខែហើយ ។

ឈិន សុធា​រីៈ​ អ្វីៗ​មិនអាច​កែប្រែបាន​!

អ្វីដែល ចាប់អារម្មណ៍នោះ ក្រោយពីមានកូន គេបានកត់សំគាល់ឃើញជីវិតគូរស្នេហ៍របស់ ឈិន សុធារី ហាក់មានការប្រែប្រួលច្រើន ពោលគឺគេតែងតែឃើញនាងបង្ហោះសារឈីចាប់ជាបន្តបន្ទាប់ ដែលចុងក្រោយនេះ នាងបានរៀបរាប់ថា «ការពិត នៅតែជាការពិត មិនអាចកែប្រែបាន កុហកគេបានតែមិនអាចកុហកព្រះ និង ខ្លួនឯងបានឡើយ ហត់និងមើលការសម្តែងរបស់អ្នកណាស់ ហត់ណាស់ ឈប់បានឈប់ទៅ អរគុណ» ។

ឈិន សុធា​រីៈ​ អ្វីៗ​មិនអាច​កែប្រែបាន​!

ជាមួយនឹងការរៀបរាប់របស់តារាតូចល្អិតនេះម្តងៗ គេតែងតែឃើញមានការផ្តល់យោបល់លើកទឹកចិត្តអោយនាងស្ទើរគ្រប់គ្នាពីសំណាក់មិត្តភក្តិក្នុង ហ្វេសប៊ុក ដែលអ្នកខ្លះអោយនាងអត់ធ្មត់តស៊ូដើម្បីកូន.. ។ ខ្លះទៀតអោយនាងគិតគូរពីសុខភាពដែលកំពុង នៅសរសៃខ្ចី។អ្នកខ្លះក៏បានសួរថា តើប៉ាៗរបស់កូនទាំងពីរទៅណាហើយ?ជាមួយនិងការអរគុណ ឈិន សុធារី បានឆ្លើយតបថា ចាស ពេលនេះម៉ោងនេះ គ្មានពាក្យសរសៃខ្ចីទេ ។

ឈិន សុធា​រីៈ​ អ្វីៗ​មិនអាច​កែប្រែបាន​!

សម្រាប់នាងរឹងមាំពេកហើយ ។ ក្នុងនោះនាងក៏បានអះអាងថា នាងមិនបានដឹងថា លោក សុវណ្ណ មករា ជាស្វាមីទៅណាទេ ព្រោះមិនបានប្រាប់។ ទោះជាយ៉ាងនេះក្តី លោក សុវណ្ណ មករា បានបញ្ជាក់ថា លោកមិនសូវនៅជិតភរិយា ដោយសារជាប់រវល់ជាមួយការងារដើម្បីរកប្រាក់ផ្គត់ផ្គង់គ្រួសារ។ តែយ៉ាងណា លោកមិនបានខឹងសម្បារនឹងភរិយាដែលតែងតែបង្ហោះសារខឹងនិងរូបលោកឡើយ ៕ ចេនី

ឈិន សុធា​រីៈ​ អ្វីៗ​មិនអាច​កែប្រែបាន​!
ឈិន សុធា​រីៈ​ អ្វីៗ​មិនអាច​កែប្រែបាន​!