ទឹកឱសថធម្មជាតិ ដើម្បីសុខភាព​ និង សម្រស់

មិនថាបន្លែ ផ្លែឈើ ឬ មើមឈើ ភាគច្រើនសុទ្ធតែមានប្រយោជន៍ក្នុងការជួយទ្រទ្រង់សុខភាព ក៏ដូចជាជួយលើកសម្រស់របស់មនុស្ស ព្រោះវាមានសារធាតុផ្សេងៗសម្រាប់ប្រឆាំងនឹងមេរោគ ជួយការពាររាងកាយ និង ផ្តល់ថាមពលជាដើម ។ យ៉ាងណាម៊ិញ ផ្លែឈើប៉ុន្មានមុខខាងក្រោមនេះ វាអាចជួយទ្រទ្រង់សុខភាព ព្រមទាំងជួយលើកសម្រស់ស្បែកឱ្យស្រស់ថ្លាទៀតផង ។

• ទឹកកន្ទួត : មានវីតាមីន C និង ធាតុប៉ូតាស្យូម
– វិធីធ្វើ
យកសាច់កន្ទួតចាស់ខ្លាំង ១ ភាគ ២ កូនចាន ទឹកស៊ីរ៉ូប៍ខាប់ ២-៣ ស្លាបព្រាបាយ អំបិល និង ទឹកស្អាតដាំឆ្អិន ១ កូនចានកន្លះ ។ ក្រឡុកសាច់កន្ទួតជាមួយទឹកស្អាតដាំឆ្អិនឱ្យម៉ដ្ឋ ប្រើស្បៃត្រងយកកាកចេញចាក់ដាក់ភាជន៍ ដាក់ទឹកស៊ីរ៉ូប៍ អំបិល ភ្លក្សរសជាតិតាមចំណូលចិត្ត ដាក់ទឹកកកផឹកត្រជាក់ៗ ។

ទឹកឱសថធម្មជាតិ ដើម្បីសុខភាព​ និង សម្រស់

• ទឹកផ្ញៀវ : សម្បូរទៅដោយវីតាមីន C
– វិធីធ្វើ
យកសាច់ផ្ញៀវ ១ កូនចានកន្លះ ទឹកស៊ីរ៉ូប៍ ១ ភាគ ២ កូនចាន អំបិល និង ទឹកស្អាតដាំឆ្អិន ១ កូនចាន ។
យកសាច់ផ្ញៀវដាក់ក្នុងស្បៃច្របាច់ត្រងយកតែទឹក រួចលាយទឹកដាំឆ្អិន ដាក់ទឹកស៊ីរ៉ូប៍ និង អំបិលបន្តិច ភ្លក្សរសជាតិិ ដាក់ទឹកកកផឹកត្រជាក់ៗ ។

ទឹកឱសថធម្មជាតិ ដើម្បីសុខភាព​ និង សម្រស់

• ទឹក«តែ»បៃតង : បំប៉នស្បែក សម្បូរទៅដោយវីតាមីន និង សារធាតុទប់ស្កាត់រ៉ាឌី-កាល់សេរី
– វិធីធ្វើ
យកទឹក«តែ»បៃតង ១ ភាគ ២ កូនចាន ទឹកក្រូចក្រហមស្រស់ (ជ្រើសយកផ្លែណាផ្អែម) ១ ភាគ ២ កូនចាន ទឹកក្រូចឆ្មារស្រស់ ១ ស្លាបព្រាបាយ ទឹកឃ្មុំ ២-៣ ស្លាបព្រាសម្ល អំបិល និង ទឹកកកដំជាដុំតូចៗ ១ កូនចាន ។
ក្រឡុកទឹក«តែ»បៃតងជាមួយទឹកក្រូចក្រហម ទឹកក្រូចឆ្មារស្រស់ ទឹកឃ្មុំជាមួយទឹកកកដំ និង អំបិលបន្តិចឱ្យចូលគ្នាភ្លក្សរសជាតិតាមចំណូលចិត្តចាក់ដាក់កែវផឹកបានភ្លាម ។

ទឹកឱសថធម្មជាតិ ដើម្បីសុខភាព​ និង សម្រស់

• ទឹកព្នៅទុំ : សម្បូរធាតុបំប៉ន មានស្ករ វីតាមីន A ធាតុកាល់ស្យូម និង ប៉ូតាស្យូម
– វិធីធ្វើ
យកសាច់ព្នៅទុំ ១ ភាគ ២ កូនចាន ស្ករសក្រហម ១ ភាគ ២ កូនចាន ទឹកស្អាត ២-៤ កូនចាន ។
ដាក់ដាំសាច់ព្នៅទុំជាមួយទឹកស្អាត ១០-១៥ នាទី ដាក់ស្ករសក្រហមដាំបន្ត ៥-១០ នាទីទៀត ប្រើស្បៃ ( សាច់ក្រាស់ជាងធម្មតា ) ត្រងយកកាកចេញ ចង់ផឹកក្តៅៗ ឬ ដាក់ទឹកកកផឹកត្រជាក់ៗក៏បាន ។

ទឹកឱសថធម្មជាតិ ដើម្បីសុខភាព​ និង សម្រស់

• ទឹកទំញំងបាយជូរក្រៀម : មានកាល់ស្យូមខ្ពស់
– វិធីធ្វើ
យកទំញំងបាយជូរក្រៀម ១ ភាគ ២ កូនចាន ស្ករស ក្រហម ១ ភាគ ២ កូនចាន ទឹកស្អាត ២-៤ កូនចាន ។
ស្ងោរទំញំងបាយជូរក្រៀមជាមួយទឹកស្អាតរម្ងាស់ឱ្យសាច់រីក ដាក់ស្ករសក្រហមស្ងោរបន្ត ៥ នាទីទៀត ភ្លក្សរសជាតិផ្អែមតាមចំណូលចិត្ត រួចក្រឡុកសាច់ និង ទឹកឱ្យម៉ដ្ឋ ក្លាស្សេផឹកត្រជាក់ៗ ។
បើមិនចូលចិត្តកាក ប្រើស្បៃត្រងយកតែទឹកដាក់ទឹកកក ផឹកត្រជាក់ៗ ។

ទឹកឱសថធម្មជាតិ ដើម្បីសុខភាព​ និង សម្រស់

• ទឹកមើមប្លុង : សម្បូរទៅដោយការបូអ៊ីដ្រាត ប្រូតេអ៊ីន កាល់ស្យូម និង ប៉ូតាស្យូម
– វិធីធ្វើ
យកសាច់មើមប្លុងហាន់ជាចំណិតស្តើងៗ ១ កូនចាន ស្ករស ១ ភាគ ២ កូនចាន ទឹកស្លឹកតើយច្របាច់ស្រស់ ( មិនបាច់ចាស់ពេក ប្រើស្បៃត្រងយកកាកចេញឱ្យអស់ ) ១ ភាគ ២ កូនចាន ទឹកស្អាត ៣ កូនចាន ។
ស្ងោរសាច់មើមប្លុងជាមួយទឹកស្អាតឱ្យឆ្អិនឡើងដាក់ស្ករសស្ងោរបន្តឱ្យស្កររលាយ ភ្លក្សរសជាតិឱ្យផ្អែមមុត ដាក់ទឹកតើយ នៅពេលពុះប្រញ្ញាប់លើកចុះ ។
ចង់ទទួលទានទាំងសាច់ និង ទឹក ដាក់ទឹកកកត្រជាក់ ឬ យកទៅក្រឡុកក្លាស្សេទុកផឹកត្រជាក់ៗតាមតែចំណូលចិត្ត ។

ទឹកឱសថធម្មជាតិ ដើម្បីសុខភាព​ និង សម្រស់

• ទឹកសណ្តែកសៀង : សម្បូរទៅដោយការបូអ៊ីដ្រាត ប្រូតេអ៊ីន និង ប៉ូតាស្យូម
– វិធីធ្វើ
យកសាច់សណ្តែកសៀង (លាងស្អាតត្រាំ ទឹកទុកប្រមាណជា ៤-៥ ម៉ោង) ដែលលាង ស្អាតហើយចំហុយឱ្យឆ្អិន ១ កូនចាន ស្ករស ១ កូនចានកន្លះ ទឹកស្អាតដាំឆ្អិន ២-៤ កូនចាន ។
ក្រឡុកសណ្តែកសៀងជាមួយទឹកស្អាតឱ្យម៉ដ្ឋ ប្រើស្បៃត្រងយកកាកចេញ យកទឹកដែលបានដាក់ដាំ នៅពេលពុះដាក់ស្ករ ភ្លក្សរសជាតិផឹកក្តៅឧណ្ហៗ ៕

ប្រភព៖ pmhotnews

  • ទឹកឱសថធម្មជាតិ ដើម្បីសុខភាព​ និង សម្រស់已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/02  Category:សុខភាព
Tags: