នៅថ្ងៃទី៦-៧ ឧសភា លោកកឹម សុខា ទៅប្រកាសសុពលភាពប្រធាន​ក្រុមការងារខេត្តកំពង់ធំនិងសៀមរាប

ភ្នំពេញ:

នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ទៅប្រកាសសុពលភាពប្រធាន និងអនុប្រធានក្រុមការងារខេត្តកំពង់ធំ។ លោកលោកស្រី កែ សុវណ្ណរតន៍ ត្រូវបានតែងតាំងជាប្រធានការងារខេត្តកំពង់ធំ និងលោកជាម ចន្នី ជាអនុប្រធានកក្រុមការងារ។ ហើយនៅថ្ងៃទី៧ ខែឧសភា លោកកឹម សុខា ទៅប្រកាសសុពលភាពប្រធានក្រុមការងារនៅខេត្តសៀមរាប។ លោកម៉ែន សុថាវរិន្ទ្រ អ្នកតំណាងរាស្ត្រមមណ្ឌលខេត្តកំពង់ធំ ត្រូវបានតែងតាំងជាប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ជំនួសលោកស្រី កែ សុវណ្ណរតន៍ និងលោកទួន យក់ដា ជាអនុប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តសៀមរាប។