​បុរស​ម្នាក់ កាប់​ប្អូនថ្លៃ​១​ចប ចំក្បាល​រងរបួស​ធ្ងន់​

តាកែវ:
បុរស​ម្នាក់ បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ ដោយសារ​បងប្រុស​ថ្លៃ កាប់​មួយ​ចបកាប់​ចំក្បាល ព្រោះតែ​មានទំនាស់​រ៉ាំ​រៃ ជាច្រើន​ឆ្នាំ​មក ។ ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ភូមិព​ករុន ឃុំ​ពោធិ​ចំរើន ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពី​យប់​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​២១ និង​១៥​នាទី ។​

​ស្ត្រី​ឈ្មោះ ណុប ង៉ែត ត្រូវជា​ប្រពន្ធ​បស់​ជនរងគ្រោះ បាន​និយាយថា ប្តី​គាត់​ឈ្មោះ ខាន់ ផាត អាយុ​៤១​ឆ្នាំ​។ ចំណែក​ជនដៃដល់​ឈ្មោះ ណុប គឿន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ត្រូវជា​បងប្រុស​បង្កើត​របស់​នាង ។

​ស្ត្រី​រូបនោះ បាន​បន្តថា គ្រួសារ​គាត់ ធ្លាប់មាន​ទំនាស់​ជាមួយ បងប្រុស​ជា​យូរ​ឆ្នាំ​ណាស់​មកហើយ ហើយក៍​ធ្លាប់​ត្រូវបាន នគរបាល​យកទៅ​អប់រំ ណែនាំ​ម្ដង​រួចមកហើយ​ដែរ កាលពី​ជាង​២​ឆ្នាំមុន​។ រហូតមកដល់​ថ្ងៃកើតហេតុ បងប្រុស​របស់​នាង បាន​ត្រឡប់​មកពី​ស៊ីការ​វិញ ក្នុង​សភាព​ស្រវឹង​។ មកដល់​បងប្រុស (​ជនសង្ស័យ​) ក៍បាន​ស្រែក​ខ្លាំងៗ រហូត​មានរឿង​ឈ្លោះ យក​ចបកាប់ មក​កាប់​ចំក្បាល​ប្តី​របស់​នាង បណ្ដាលអោយ​រងរបួស​ធ្ងន់ធ្ងរ ។

​ក្រោយពេល​កើតហេតុ បងប្រុស (​ជនសង្ស័យ​) បាន​រត់​គេចខ្លួនបាត់ ៕V

​បុរស​ម្នាក់ កាប់​ប្អូនថ្លៃ​១​ចប ចំក្បាល​រងរបួស​ធ្ងន់​

​បុរស​ម្នាក់ កាប់​ប្អូនថ្លៃ​១​ចប ចំក្បាល​រងរបួស​ធ្ងន់​