ក្រុម Khmer United បន្ថែមការឈ្នះនៅ KRE Cup ប៉ុន្តែក្រុម២ទៀតបានសុំឈប់

បើទោះបីជាលទ្ធផលនៃការប្រកួត ជម្រុះតាមពូលនៃពានរង្វាន់ខ្មែររៀលអ៊ីស្ទេត លើកទី៥ ឆ្នាំ២០១៦ (Khmer Real Estate Cup 2016 ឬ KRE Cup 2016) ប្រចាំសប្តាហ៍ទី៥ មានការប្រែប្រួលខ្លាំង ដោយក្រុមខ្លាំងៗបានជួបការចាញ់ និងស្មើ ប៉ុន្តែក្រុម Khmer United នៅតែបន្តការឈ្នះដៅគួរឲ្យកត់សម្គាល់ រីឯក្រុម Multi Media និង ក្រុម Anvaya សុទ្ធតែទទួលបាន៣ពិន្ទុដោយស្វ័យប្រវត្តិ ខណៈគូប្រកួតរបស់ពួកគេ បានបោះបង់ និងសុំដកខ្លួនចេញពីការប្រកួតនេះនោះ។
football
ដោយឈរនៅពូលA ក្រុម Khmer United បានបន្តលត់ក្រុម White Bird ៩-០ នៅទីលានដំរីស ដើម្បីឡើងទៅឈរនៅកំពូលតារាងវិញម្តង ដោយមាន១៥ពិន្ទុពេញ រីឯក្រុមធ្លាប់ឈរនៅកំពូលតារាង Y FC បានស្មើ ០-០ ជាមួយក្រុមមិនធ្លាប់ចាញ់ដូចគ្នា Goodhill ដែលធ្វើឲ្យក្រុមទាំង២នេះមាន១៣ពិន្ទុស្មើគ្នា។

ចំណែក ក្រុម RFL បានយកឈ្នះក្រុម Puokmak United ៣-២ ដើម្បីបន្តឈរនៅលេខរៀងទី៤ មាន១២ពិន្ទុ និងតាមពីក្រោយដោយក្រុមនិស្ស័យ មាន១០ពិន្ទុ ព្រោះនិស្ស័យ បានបន្តយកឈ្នះក្រុម Blue Dragon ៧-២ រីឯក្រុម V.Train បានយកឈ្នះការឈ្នះជាលើកដំបូងរបស់ខ្លួនហើយ បន្ទាប់ពីពីពួកគេបានលត់ក្រុម HHK ៦-៣ នោះ ប៉ុន្តែក្រុម DN Youth បានសុំដកខ្លួនចេញពីការប្រកួតនេះហើយ ដែលធ្វើឲ្យក្រុម Multi Media ទទួលបាន៣ពិន្ទុដោយស្វ័យប្រវត្តិ។
football1
football2
ដោយឡែក សម្រាប់ការប្រកួតរវាងក្រុមចំនួន១២ ឈរនៅពូលBវិញ ក្រុម V.K United បានលប់បំបាត់ចោលនូវកំណត់ត្រាមិនដែលចាញ់របស់ក្រុមឈរនៅលើកំពូលតារាង EDC តាមរយៈការយកឈ្នះ ១-០ ដ៏មិនគួរឲ្យជឿ ប៉ុន្តែក្រុមកូនខ្មែរ រកបាន៣ពិន្ទុជាលើកដំបូងតាមរយៈការយកឈ្នះក្រុម Ford ៣-០ ដោយស្វ័យប្រវត្តិ។

ចំណែកក្រុមរុក្ខាកីឡា បានយកឈ្នះក្រុមព្រៃសាលា ៤-១ អាកាសចរណ៍ស៊ីវិល ឯក្រុម អាកាសចរណ៍ស៊ីវិល បានឈ្នះក្រុម Black Eagle ៤-១ ខណៈក្រុមស្ថាបនា បានឈ្នះក្រុមបាសាក់ ៤-១ ដូចគ្នា ហើយក្រុម ទទួលបាន៣ពិន្ទុដោយស្វ័យប្រវត្តិ ព្រោះគូប្រកួតរបស់ខ្លួនគឺក្រុមខ្លាស បានសម្រេចដកខ្លួនចេញពីការប្រកួតនេះត្រឹមពាក់កណ្តាលទី ខណៈមិនមានសមាជិកគ្រប់គ្រាន់ក្នុងការប្រកួតជាបន្តទៀតនោះ។

យោងតាមលទ្ធផលនេះបានធ្វើឲ្យក្រុម V.K United អាកាសចរណ៍ស៊ីវិល រុក្ខាកីឡា និងក្រុម Anvaya មាន១០ពិន្ទុស្មើគ្នា គិតត្រឹមការប្រកួតសប្តាហ៍ទី៥នេះ ហេតុនេះក្រុមទាំង៤នេះ នឹងត្រូវប្រជែងគ្នាកាន់តែខ្លាំង ដើម្បីទទួលបានឱកាសឡើងទៅប្រកួតនៅវគ្គ៨ក្រុមចុងក្រោយ៕
football3
football4
football5
football6