Floyd ​ចង់​បាន​១០០​លាន​ដុល្លារ ទើប​ឡើង​សង្វៀន​វិញ

Floyd Mayweather ​បាន​បង្ហើប​ថា​រូបគេ​ត្រូវការ​ប្រាក់​ចំនួន​១០០​លាន​ដុល្លារទើប​ព្រម​ឡើង​សង្វៀន​ប្រកួត​វិញ ហើយ​ការ​វិល​ត្រលប់​មក​វិញ​នោះ​គឺ​មាន​តែ​មួយ​ប្រកួត​ប៉ុណ្ណោះ។

 

Floyd ​ចង់​បាន​១០០​លាន​ដុល្លារ ទើប​ឡើង​សង្វៀន​វិញ

 

ការ​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ Showtime ​កាល​ពី​សប្ដាហ៍​មុន​នៅ​ទីក្រុង​វ៉ាសីនតោន អ្នក​ប្រដាល់​មិន​ដែល​ចាញ់ Floyd ​បាន​និយាយ​ថា​រូបគេ​អាច​នឹង​សម្រេច​ចិត្ត​ឡើង​ប្រកួត​វិញ ប្រសិន​បើ​មាន​ស្ថាប័ន​ណា​ព្រម​ឱ្យ​តម្លៃ​ខ្លួន​១០០​លាន​ដុល្លារ​អាមេរិក។ ខណៈ​ដែល​ការ​ត្រលប់​មក​វិញ​នេះ គឺ​ជា​ការ​ប្រកួត​Champions ​ដ៏​ធំ ​នៅ​ទឹក​ដី​អាមេរិក។
 

អ្នក​ប្រដាល់​វ័យ​៣៩​ឆ្នាំ​ខាង​លើ បាន​ប្រកាស​ចូល​និវត្តន៍​អស់​រយៈ​ពេល​៨​ខែ​មក​ហើយ ​បន្ទាប់​ពី​រូប​គេ​បាន​យក​ឈ្នះ Andre Berto ​ដើម្បី​បង្កើត​កំណត់ត្រា​មិន​ដែល​ចាញ់​៤៩​ប្រកួត​ជាប់​គ្នា។ ចំពោះ​ការ​រក​ប្រាក់​មុន​ចូល​និវត្តន៍​របស់ Floyd ​ត្រូវ​បាន​គេ​ដឹង​ថា កីឡាករ​រូប​នេះ​រក​បាន​ដល់​ទៅ​៣០០​លាន​ដុល្លារ​អាមេរិក​ឯ​ណោះ ក្នុង​ឆ្នាំ​២០១៥​កន្លង​ទៅ ដោយ​គ្រាន់​តែ​ប្រកួត​ជាមួយ Manny Pacquiao ​រក​បាន​២២០​លាន​ដុល្លារ​ទៅ​ហើយ។

 

ចុះ​សម្រាប់​មតិ​របស់​ប្រិយមិត្ត​វិញ តើ​ចង់​ឃើញ Floyd ​ឡើង​ប្រកួត​វិញ​ឬ​យ៉ាង​ណា​?

 

​ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ nydailynews