James Rodriguez ខិត​ជិត​ការ​ផ្ទេរ​ទៅ Juventus

យោង​តាម​ប្រភព​ពី Corriere dello Sport ខ្សែបម្រើJames Rodriguez បាន​ខិត​ជិត​ក្នុង​ការ​ផ្ទេរ​ទៅ​កាន់​ក្លឹប យក្ស​របស់​អ៊ីតាលី Juventus។

 

James Rodriguez ខិត​ជិត​ការ​ផ្ទេរ​ទៅ Juventus

 

 

សំណេរ​កាសែត​អ៊ីតាលី​ដដែល​បន្ត​ថា​លោក Jorge Mendes ជា​ភ្នាក់ងារ​ផ្ទាល់​របស់​កីឡាករ បាន​ជួប​ភាគី ខាង​អ៊ីតាលី​ដើម្បី​បើក​ផ្លូវ​ក្នុង​ការ​ផ្ទេរ Rodriguez ពី​ Real Madrid។ Juventus ដែល​ទើប​ក្លាយ​ជា​ជើង​ឯក Serie A ថ្មីៗ​នេះ​បាន​ចាត់​ទុក​កីឡាករ​វ័យ​២៤ឆ្នាំ ជា​គោលដៅ​ទី​១​បន្ទាប់​ពី​រូបគេ​មិន​ស្ថិត​ក្នុង​កែវ​ភ្នែក​លោក Zidane សម្រាប់​ដំណែង​ជម្រើស​ដំបូង។

 

 

Real Madrid បាន​ទិញ Rodriguez ពី​ក្លឹប Monaco ក្នុង​តម្លៃ​៨០​លាន​អឺរ៉ូ ក្រោយ​បង្ហាញ​ទម្រង់​លេង គួរ​ឲ្យ​ភ្ញាក់ផ្អើល​កាល​នៅ World Cup។ តាម​ការ​ប៉ាន់ស្មាន Juventusអាច​ត្រូវ​ចំណាយ​ខ្ទង់ ៤០ ទៅ​៥០​លាន ដើម្បី​បាន Rodriguez ហើយ​ក្លឹប​អាច​នឹង​អនុញ្ញាត​ឲ្យ Pogba និង​Morata ចាកចេញ​នៅ​រដូវកាល​ក្រោយ៕

 

 

James Rodriguez ខិត​ជិត​ការ​ផ្ទេរ​ទៅ Juventus

 

James Rodriguez ខិត​ជិត​ការ​ផ្ទេរ​ទៅ Juventus

 

James Rodriguez ខិត​ជិត​ការ​ផ្ទេរ​ទៅ Juventus

 

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Sport English