ផ្ទុះ​ទៀតហើយ​៖ ស្នេហា​ភេទ​ដូចគ្នា ប្តូរផ្តាច់​ចូល​តាម​ប្រពៃណី​

6 Videos

បុរសដ៏ស្រស់សង្ហាពីររូបបានបង្កើតចំណងស្នេហ៍ជាមួយគ្នារហូតឈានដល់រៀបចំពីធីភ្ជាប់ពាក្យដែលមើលទៅ ឃើញថាមានភាពផ្អែមល្ហែមមិនចាញ់ស្នេហាប្រុស និង ស្រី បង្កើតបានជាចម្ងល់ ក៏ដូចជាការភ្ញាក់ផ្អើលពេញ បណ្ដាញហ្វេសប៊ុក ព្រោះតែការហ៊ានប្រឈមមុខនឹងពាក្យរិះគន់ដើម្បីសម្រេចក្ដីប្រាថ្នាក្នុងការជ្រើសយកមនុស្ស ដែលខ្លួនស្រឡាញ់ ។

ផ្ទុះ​ទៀតហើយ​៖ ស្នេហា​ភេទ​ដូចគ្នា ប្តូរផ្តាច់​ចូល​តាម​ប្រពៃណី​

កូនកំលោះទាំងពីររូបដែលដាក់ចិត្តដាក់កាយភ្ជាប់ពាក្យបង្ហាញភ្នែកញាតិពីចំណងស្នេហ៍ភេទដូចគ្នានេះមានឈ្មោះ ណ. គ.ឈ. និង ឆ.រ.ធ ដែលបានប្រព្រឹត្តពិធីនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០១៦ កន្លងទៅថ្មីៗនេះ ដោយក្នុងកម្មវិធីនោះផងដែរ យើងឃើញមានដូចជា ពិធីបំពាក់ចិញ្ចៀនឱ្យគ្នា ហើយបង្ហាញពីសកម្មភាពផ្អែមល្ហែមទៅកាន់គ្នាទៅវិញទៅមកគួរឱ្យចាប់អារម្មណ៍ ។

ផ្ទុះ​ទៀតហើយ​៖ ស្នេហា​ភេទ​ដូចគ្នា ប្តូរផ្តាច់​ចូល​តាម​ប្រពៃណី​

ក្រោយការបង្ហោះចេញនូវកម្រងរូបភាពផ្អែមល្ហែមប្រកបដោយសេចក្ដីសុខ និង សុភមង្គលនេះ ក៏មានសាធារណៈមួយចំនួនចូលរួមអបអរសាទរដល់ស្នេហាអ្នកទាំងពីរ ដោយជូនពរឱ្យអ្នកទាំងពីរស្រឡាញ់គ្នាដល់ចាស់កោងខ្នង តែក៏មានមតិមួយចំនួនបានរិះគន់ចំៗផងដែរថាជាទង្វើមិនត្រឹមត្រូវ ព្រោះខុសធម្មជាតិមនុស្សលោក ហើយនៅក្នុងស្រុកខ្មែរក៏មិនទាន់មានច្បាស់អនុញ្ញាតឱ្យមានការរៀបការជាមួយភេទដូចគ្នាដែរ ៕ ភូមិន្ទ