កម្មវិធីផ្តល់រង្វាន់ដល់បេក្ខជន-បេក្ខនារីជយលាភីទាំង១០រូប ក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា»

កម្មវិធីផ្តល់រង្វាន់ដល់បេក្ខជន-បេក្ខនារីជយលាភីទាំង១០រូប ក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា»



ភ្នំពេញ ៖ កម្មវិធីប្រគល់រង្វាន់ និងប័ណ្ណសរសើរដល់បេក្ខជន-បេក្ខនារីដែលទទួលបានជ័យលាភីទាំង១០រូប នៅក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» ដែលមានការចូលរួមពីលោក ដួង តារា តំណាង ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ នៅវិមានសន្តិភាព។

គួរបញ្ជាក់ថា កម្មវិធី “ខ្ញុំជាយុវជនគំរូកម្ពុជា” គឺជាកម្មវិធីពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានបង្កើតឡើងក្នុងគោលបំណងលើកទឹកចិត្ត និងគាំទ្រប្រជាពលរដ្ឋ ជា ពិសេសយុវជនដើម្បីកសាងអំពើល្អនៅក្នុងសង្គម និងជៀសឆ្ងាយពីគ្រឿងញៀន និងល្បែងអបាយមុខផ្សេងៗ។
ម្យ៉ាងវិញទៀត កម្មវិធីនេះក៏មានការចូលរួមពីបេក្ខជន បេក្ខនារី ឪពុកម្ដាយ និង អាណាព្យាបាលមួយចំនួនផងដែរ ហើយក៏បានផ្តល់ឱកាសឲ្យប្រជាពលរដ្ឋ និងយុវជន ចែករំលែកទេពកោសល្យ និងស្នាដៃគំរូល្អដែលខ្លួនមានដល់យុវជនដទៃទៀត ក្នុងសង្គម។

សម្រាប់ជយលាភីដែលផ្តល់រង្វាន់ជូននាពេលនោះរួមមាន បេក្ខជន Top-1 ទទួលបានរង្វាន់ iPhone 6 មួយគ្រឿង សំលៀកបំពាក់កីឡា១កំផ្លេ ថវិកាមួយចំនួន និងប័ណ្ណសរសើរ១ និងបេក្ខជនជាប់ Top 10 គឺទទួលបានសំលៀកបំពាក់កីឡា១កំផ្លេ ថវិកា និងប័ណ្ណសរសើរ។

ចំណែកឪពុកម្ដាយ អាណាព្យាបាល និងអ្នកគាំទ្រដែលបានមកចូលរួមក្នុងកម្មវិធីមានក្តី រីករាយរំភើបដែលបានមកចូលរួមក្នុងកម្មវិធីដ៏មានសារៈសំខាន់នេះ។

ក្នុងឱកាសទទួលរង្វាន់នោះផងដែរ យុវជនយុវនារីជ័យលាភីទាំងអស់ បានថ្លែងអំណរគុណដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំឲ្យមានកម្មវិធីនេះហើយដែលផ្តល់នូវឱកាសគ្រប់យ៉ាងដល់យុវជន ដោយគ្មានការរើសអើងនៅក្នុងជំនឿសាសនា និងនិន្នាការនយោបាយ៕កម្មវិធីផ្តល់រង្វាន់ដល់បេក្ខជន-បេក្ខនារីជយលាភីទាំង១០រូប ក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា»
កម្មវិធីផ្តល់រង្វាន់ដល់បេក្ខជន-បេក្ខនារីជយលាភីទាំង១០រូប ក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា»