រហូត​មក​ទល់​ពេលនេះ តំបន់​ព្រៃ​ឡង់​ ពោរពេញ​ដោយ​បទល្មើស​ដដែល​

រហូត​មក​ទល់​ពេលនេះ តំបន់​ព្រៃ​ឡង់​ ពោរពេញ​ដោយ​បទល្មើស​ដដែល​

កំពង់ធំ ៖ រហូត​មក​ទល់​ពេលនេះ នៅ​តំបន់​ព្រៃ​ឡង់ ដែល​ជា​ដែន​ព្រៃ​របស់​រដ្ឋ​ធំជាងគេ​នោះ គឺ​បាន​និង​កំពុង​បន្ត​ការ​ទទួលរង​ការ​បំផ្លិចបំផ្លាញ​ពី​សំណាក់​ឈ្មួញ​ទុច្ចរិត​យ៉ាង​ខ្លាំង ដែល​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​រិះគន់​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​ថា បាន​យក​បទបញ្ជា​រដ្ឋាភិបាល​ទៅ​កប់​ចោល​យ៉ាង​ជ្រៅ​តាមរយៈ​​ការ​បើក​ដៃ​ឲ្យ​ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់​នេះ។

ប្រភព​រិះគន់​ពី​ប្រជាពលរដ្ឋ​ទាំង​នោះ​បាន​បន្ត​ថា ដែន​ព្រៃ​របស់​រដ្ឋ​នៅ​តំបន់​ព្រៃ​ឡង់ គឺ​មាន​តែ​ឈ្មោះ​តែប៉ុណ្ណោះ ប៉ុន្តែ​ខាងក្នុង​អស់​ដើមឈើ​ធំៗ​រលីង​ហើយ សូម្បី​ដើមឈើ​(​ច្បោះ​) ដែល​ជា​ដើម ឈើ ភាគច្រើន​ជនជាតិភាគតិច សម្គាល់​ក្នុង​កាន់កាប់​អាស្រ័យ​ផល ​អនុផល​នោះ ក៏​មិន​អស់រលីង ដែរ។

ដោយឡែក លោក ឡង គី​សឹង អភិបាលស្រុក​សណ្ដាន់​ដែល​ទើប​ឡើងកាន់តំណែង ជាង​១​ខែ​នេះ បាន​បង្ហើប​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​តំបន់​ព្រៃ​ឡង់ គឺ​ពោរពេញ​ដោយ​បទល្មើស គឺ​មាន​រណា​យន្ត ខ្នាត​ធំ​រាប់​រយ​គ្រឿង កាត់​ព្រៃឈើ លាន់​បំពង​ពេញ​ព្រៃ និង​គោយន្ត​កន្ត្រៃ​ដឹក​ឈើ​ចូល​ចេញ​ដូច​គេ​ហែ​កឋិន។

លោក ​ឡង គី​សឹង បាន​បន្ត​ឲ្យ​ដឹង​ថា ទិដ្ឋភាព​បែបនេះ លោក​ ក៏ដូចជា​ប្រជាពលរដ្ឋ​មាន​ការ ខក​ចិត្ត​ចំពោះ​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​ជា​ខ្លាំង ហើយ​បើ​តាម​ការសាកសួរ​ពី​ខ្មាន់​រណា​យន្ត គឺ​រណា​យន្ត​១​គ្រឿង​បង់​ឲ្យ​សមត្ថកិច្ច​មេព្រៃ​ពី​៣០​ម៉ឺន​ ទៅ​៤០​ម៉ឺន ហើយ​ការ​ដឹក​ឈើ​ចេញ​ជា​រឿង​១​ផ្សេង​ទៀត។

លោក ​ឡង គី​សឹង និយាយ​ឲ្យ​ដឹង​បែបនេះ នៅ​ខណៈ​ដែល​លោក​ដឹកនាំ​កម្លាំង​១​ក្រុម ឆ្មក់ ចូល​បង្ក្រាប នៅ​តំបន់​ព្រៃ​ឡង់ នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៦ បន្ទាប់ពី​ឡើងកាន់តំណែង​ជា អភិបាលស្រុក​ជាង​១​ខែ​មកនេះ។

លោក​ ឡង គី​សឹង បាន​បន្ត​ថា ការ​បង្ក្រាប​នៅ​ព្រឹក​ថ្ងៃ​ទី​១​ឧសភា​នេះ គឺ​មាន​រណា​យន្ត​ខ្នាត​ធំ​៩​គ្រឿង និង​គោយន្ត​កន្ត្រៃ​៤​គ្រឿង ផ្ទុក​ដោយ​ឈើ​ប្រភេទ​ដូងចែម និង​ផ្នៀក​។ ចំពោះ​វត្ថុតាង​ទាំង​នេះ លោក​នឹង​អនុវត្ត​តាម​នីតិ​វិធី​៕​