ក្រុមហ៊ុន ​NCX Honda​ រៀបចំ​ កម្មវិធី​Honda Battle Day

ក្រុមហ៊ុន ​NCX Honda​ រៀបចំ​ កម្មវិធី​Honda Battle Day



ភ្នំពេញ​ ៖ ដើម្បី​ផ្តល់​ឱកាស​ដល់​យុវវ័យ​ ពិសេស​ដល់​អតិថិជន ​ដែល​និយម​ប្រើប្រាស់ ​និង​គាំទ្រ​ម៉ូតូ​របស់​ក្រុមហ៊ុន​ NCX Honda​ ដែល​ជា​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​ចែកចាយ​ផ្ដាច់មុខ​ម៉ូតូ​ម៉ាក​ហុងដា​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ​និង​ជា​ក្រុមហ៊ុន​ឈានមុខ​ក្នុង​វិស័យ​ឧស្សាហកម្ម​ម៉ូតូ នា​ល្ងាច​ថ្ងៃទី​៣០​ខែមេសា ​ឆ្នាំ​២០១៦ ក្រុមហ៊ុន​ NCX Honda​ បាន​រៀបចំ​កម្មវិធី​ដ៏​ពិ​សេសមួយ​ឈ្មោះថា ​Honda Battle Day <Gangster Vs Scooter>​ នៅ​ទីលាន​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។​ ​ ​

ក្រុមហ៊ុន ​NCX Honda​ រៀបចំ​ កម្មវិធី​Honda Battle Day

ក្រុមហ៊ុន ​NCX Honda​ ដែល​ជា​អ្នក​រៀបចំ​កម្មវិធី​នេះ​បាន​ឲ្យ​ដឹង​ថា កម្ម​វិធិ​នេះ​ ត្រូវ​បាន​សម្រិតសម្រាំ​ង​ឡើង​យ៉ាង​ពិសេស​សម្រាប់​យុវវ័យ​តែម្តង​ ដោយមាន​ការ​ដាក់​តាំង​បង្ហាញ​ផង​ដែរ​នូវ​ម៉ូតូ​ ដែល​កំពុង​ពេញនិយម​សម្រាប់​យុវវ័យ​កម្ពុជា​ ដល់​ទៅ​ពីរ​ម៉ូ​ដែល​ផង​ដែរ​ គឺ​ Honda Scoopy-i​ ស៊េរី​២០១៦​ និង​ Ho​nda MSX 2O16​ ដែល​មាន​រូបរាង​ថ្មី ​និង​ល្អ​បំផុតសម្រាប់​យុវវ័យ​សម័យថ្មី បាន​នាំមក​នូវ​កម្មវិធី​ធំៗ​៣​រួមគ្នា​នោះ ​គឺ​ការប្រកួត​ថតរូប ​Selfieម្នាក់ឯង​ និង​ជា​ក្រុម​ជាមួយ​ម៉ូតូ​ហុងដា ​Scoopy-i​។ ​មិញ​ចាញ់​គ្នា​ប៉ុន្មាន​ផ្នែក​ម៉ូតូ MSX​វិញ​ ក៏​មាន​ការប្រកួត​តុបតែង ​និង​រចនា​ឡើង​ពី​គំនិត​ច្នៃប្រឌិត​ពី​បេក្ខជន ​ដែល​បាន​ដាក់​ពាក្យ​ចូលរួម​ផង​ដែរ​។​ លើស​ពី​នេះ​ក៏​មាន​ការប្រកួត​ស្រី​ស្អាត​ Racing Queen Contest​ លេង​ស្ទីល​បែប​ Racing Girl ដែល​មិន​ត្រឹមតែ​ស្អាត​ទេ ថែមទាំង​ឆ្លាត​ ហើយ​ក្លាហាន​ទៀត​ផង​។​ ​ ​ ​

ក្រុមហ៊ុន ​NCX Honda​ រៀបចំ​ កម្មវិធី​Honda Battle Day​ ​ ​ ​ ​ ​ ​

​អ្វី​ដែល​ញុំាង​ឲ្យ​កម្មវិធី​នេះ​ កាន់​តែ​រំភើប ​និង​ភ្ញាក់ផ្អើល​គឺ​មាន​ការ​បង្ហាញ​ម៉ូតូ​MSX ​ដែល​យើង​ហៅថា​Stun Show ពី​ក្រុម​ជំនាញ​មកពី​ប្រទេស​ថៃ ​ដែល​បាន​មក​បង្ហាញ​នូវ​សមត្ថភាព​ពិសេស ​ក្នុង​ការ​បើកបរ​ជូន​ទស្សនិកជន​ ហើយ​ទស្សនិកជន​ក៏​អាច​សាកល្បង​ជិះ​ម៉ូតូ​ទាំងនេះ​ផង​ដែរ​។ ​ជាមួយ​ការ​លេង​ហ្គេ​ម​កម្សាន្ត​ជាច្រើន​ប្រភេទ​ ឈ្នះ​រង្វាន់​ជាច្រើន​ជាមួយ​ការ​ចាប់​ឆ្នោត​យក​រង្វាន់​៥៣​រង្វាន់ មាន​ដូចជា​Ipad Mini, Sumsung Galaxy,Camara Digital​ និង​រង្វាន់​ដទៃ​ជាច្រើន​ទៀត​ផង​ដែរ​៕