ក្រសួង​អប់រំ ​ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ ស្ដីពី​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​កាយ​ និង​កីឡា ​ត្រៀម​រៀបចំ​ការប្រកួត​កីឡា​ថ្នាក់​ជាតិ ​លើក​ទី​១

ក្រសួង​អប់រំ ​ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ ស្ដីពី​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​កាយ​ និង​កីឡា ​ត្រៀម​រៀបចំ​ការប្រកួត​កីឡា​ថ្នាក់​ជាតិ ​លើក​ទី​១



នៅ​ព្រឹក​ថ្ងៃ​ទី​២ ​ខែ​ឧសភា ​ឆ្នាំ​២០១៦​នេះ ក្រសួង​អប់រំ យុវជន​ និង​កីឡា បាន​បើក​សិក្ខាសាលា ការ​ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ ស្ដីពី​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​កាយ ​និង​កីឡា សម្រាប់​ត្រៀម​រៀបចំ​ការ​ប្រកួត​កីឡា​ថ្នាក់​ជាតិ​( National Games) លើក​ទី​១ នៅ​សាល​ប្រជុំ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក្រោម​អធិបតីភាព​ឯកឧត្ដម ស៊ាន បូរ៉ា​ត រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា។ ឯកឧត្ដម ស៊ាន បូរ៉ា​ត បាន​មានប្រសាសន៍ថា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ធ្វើ​កំណែ​ទម្រង់​ស៊ីជម្រៅ​លើ​វិស័យ​អប់រំ​កាយ និង​កីឡា ដោយ​ឈរ​លើ​មូលដ្ឋាន​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី​៣ ផែនការ​យុទ្ធសាស្ត្រ​ នៃ​ការ​អភិវឌ្ឍ​ជាតិ​ ឆ្នាំ​២០១៤-២០១៨ និង​ដោយ​ផ្អែកលើ​បរិបទ​ នៃ​ការ​រីកចម្រើន​កីឡា​ជាតិ និង​បរិបទ ​នៃ​ការ​រីកចម្រើន​កីឡា​នៅ​ក្នុង​តំបន់ ក៏ដូចជា​អន្តរជាតិ សមាហរណកម្ម​អាស៊ាន​នៅ​ចុង​ឆ្នាំ​២០១៥ ជាពិសេស​ការរៀបចំ​លក្ខណៈ​សម្បត្តិ​ត្រៀម​សម្រាប់​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ការ​រៀបចំ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣។​

ដោយ​មើល​ឃើញ​នូវ​បញ្ហា​ប្រឈម​មួយ​ចំនួន ក្នុង​ស្ថានភាព​បច្ចុប្បន្ន រួមមាន​ការងារ​គ្រប់គ្រង​ហិរញ្ញវត្ថុ ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ​កីឡា ក៏ដូចជា​រចនាសម្ព័ន្ធ​ នៃ​ការប្រកួត ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ដាក់​ចេញ​នូវ​វិធានការ​គន្លឹះ​មួយ​ចំនួន​ដូច​ខាង​ក្រោម ១.​ការរៀបចំ​ក្របខ័ណ្ឌ​ច្បាប់​ និង​យន្តការ។ ២.​ការកែទម្រង់​ហិរញ្ញវត្ថុ។ ៣.​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស។ ៤.ការ​ជួស​ជុល​កែលំអ​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា។ និង​៥.ការ​កែសម្រួល​រចនាសម្ព័ន្ធ​ប្រកួត។​

លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា សមាជិក​ដែល​ចូលរួម​មាន​ចំនួន​២០២​រូប គឺ​៨៥​រូប ជា​មន្ត្រី​ចំណុះ អគ្គនាយកដ្ឋាន​កីឡា​៧៥​រូប ​ជា​តំណាង​មកពី​២៥​រាជធានី​-​ខេត្ត និង​៤២​រូប មកពី​សហព័ន្ធ​ជាតិ ទាំង​១៤​ដែល​ត្រូវ​ចូល រួម​ប្រកួត National Games ។ វាគ្មិន​ដែល​ចូលរួម​ឧទ្ទេសនាម ក្នុង​សិក្ខាសាលា​នេះ មាន​រូបលោក​ផ្ទាល់ ដែល​ត្រូវ​បង្ហាញ​ពី​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​សម្រាប់​ធ្វើ​National Games។ ការ​ប្រកួត​កីឡា​ជាតិ ឆ្នាំ​២០១៦ ​ដែល​ក្នុង​នោះ​មាន​កម្មវិធី នៃ​ដំណើរ​ការប្រកួត ប្រភេទ​កីឡា និង​វិញ្ញាសា​ប្រកួត បទបញ្ជា​រួម​ នៃ​ការប្រកួត។ តួនាទី​របស់​សហព័ន្ធ​កីឡា​ដែល​ពាក់ព័ន្ធ។

លោក ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ​យុវជន និង​កីឡា ក៏​ជា​វាគ្មិន​មួយ​ដែរ ដែល​ត្រូវ​ឧទ្ទេសនាម​ពី​គោលនយោបាយ​ជាតិ ស្ដីពី​ការ​អភិវឌ្ឍ​វិស័យ អប់រំ​កាយ និង កីឡា និង​លោក ​ព្រំ ប៊ុណ្ណ​យី ទីប្រឹក្សា ក្រសួង​អប់រំ​យុវជន និង កីឡា​បង្ហាញ​ពី​ការប្រកួត​កីឡា​ជាតិ​ឆ្នាំ​២០១៦។​

លោក វ៉ា​ត់ ចំរើន​ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ធ្វើការ​បង្ហាញ​ពី គោលនយោបាយ​របស់​អូឡាំពិក កម្ពុជា ពាក់ព័ន្ធ​នឹង​ការប្រកួត​កីឡា​ជាតិ ព្រមទាំង​បង្ហាញ​នូវ បទ​ពិសោធន៍​របស់​ប្រទេស​នានា​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ធំៗ។

លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា​បាន​បញ្ជាក់​ថា កម្ពុជា​ត្រូវ​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ នៃ​ព្រឹត្តិការណ៍ SEA Games ឆ្នាំ​២០២៣ ដូច្នេះ​មុន​ពេល​ព្រឹត្តិការណ៍​នេះ​មកដល់ កម្ពុជា​ត្រូវ​រៀបចំ​នូវ​ព្រឹត្តិការណ៍ national Games នេះ​ឲ្យ​បាន​៤​ដង៕ក្រសួង​អប់រំ ​ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ ស្ដីពី​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​កាយ​ និង​កីឡា ​ត្រៀម​រៀបចំ​ការប្រកួត​កីឡា​ថ្នាក់​ជាតិ ​លើក​ទី​១
ក្រសួង​អប់រំ ​ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ ស្ដីពី​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​កាយ​ និង​កីឡា ​ត្រៀម​រៀបចំ​ការប្រកួត​កីឡា​ថ្នាក់​ជាតិ ​លើក​ទី​១

ក្រសួង​អប់រំ ​ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ ស្ដីពី​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​កាយ​ និង​កីឡា ​ត្រៀម​រៀបចំ​ការប្រកួត​កីឡា​ថ្នាក់​ជាតិ ​លើក​ទី​១