ក្រសួង​អប់រំ ឲ្យ​គ្រឹះស្ថានសិក្សា​ អនុវត្ត​ម៉ោង​បង្រៀន​ថ្មី ​ក្នុង​រដូវប្រាំង​

ក្រសួង​អប់រំ ឲ្យ​គ្រឹះស្ថានសិក្សា​ អនុវត្ត​ម៉ោង​បង្រៀន​ថ្មី ​ក្នុង​រដូវប្រាំង​



ភ្នំពេញ​ ៖ ដោយសារ​ស្ថានភាព​ឡើង​កម្ដៅ​ខ្លាំង​ក្នុង​រដូវប្រាំង​នា​ពេល កន្លងមក​ថ្មីៗ​នេះ ក្រសួង​អប់រំ បាន​ធ្វើ​ការណែនាំ ដល់​គ្រប់​គ្រឹះស្ថានសិក្សា​សាធារណៈ ឲ្យ​អនុវត្ត​ម៉ោង​បង្រៀន ក្នុង​រដូវប្រាំង ព្រោះ​អាកាសធាតុ​ក្តៅ​ខ្លាំង​នេះ អាច​អូស​បន្លាយពេល វេលា​បន្ត​ទៀត​ក្នុង ឆ្នាំ​២០១៦ ដែល​នៅ​តំបន់​ខ្លះ ពេលខ្លះ​ថ្ងៃ​ក្ដៅ រហូតដល់ ៤២ ឬ​៤៣​អង្សា។

យោង​តាម​សេចក្ដីជូនដំណឹង របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ចុះ​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៦​នេះ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ដើម្បី​បង្ការ​ទប់ស្កាត់​ហានិភ័យ និង​ជៀសវាង ជំងឺ​ផ្សេងៗ ចំពោះ​សិស្សា​នុ​សិស្ស ដែល​បណ្ដាលមកពី​ការ​ឡើង​កម្ដៅ ខ្យល់​កន្ត្រាក់ ខ្យល់ព្យុះ និង​សម្រួល​ដល់​ពេលវេលា​រៀន​សូត្រ​ប្រចាំថ្ងៃ​របស់​សិស្ស ជាពិសេស​សិស្ស​តូចៗ ក្នុង​ពេល​ឡើង​កម្ដៅ​ចាប់ពី​ខែឧសភា រហូតដល់​ផុត​រយៈពេល​ក្ដៅ​ខ្លាំង ក្នុង​ឆ្នាំ​២០១៦​។​

ក្រសួង​អប់រំ យុវជន និង​កីឡា​ បាន​ធ្វើ​ការណែនាំ​អនុវត្ត ដល់​គ្រប់​គ្រឹះស្ថានសិក្សា​សាធារណៈ​ឲ្យ​អនុវត្ត​ម៉ោង​បង្រៀន​ក្នុង​រដូវប្រាំង ដែល​មាន​អាកាសធាតុ​ក្តៅ​ខ្លាំង ដោយពេល​ព្រឹក ចូលរៀន​នៅ​ម៉ោង​៧:០០នាទី​ ដល់​១០:៣០នាទី និង​ពេល​រសៀល ១៣:៣០ ដល់ ១៧:០០ និង​គ្រប់​សាលា​ត្រូវ​ត្រៀម​ទឹក​សម្រាប់​គ្រូ សិស្ស​ប្រើប្រាស់ និង​ណែនាំ​ឲ្យ​សិស្ស​យក​ទឹក​ឆ្អិន​មក​ផឹក​។ បន្ថែម​ពី​នេះ ក្នុង​១​ម៉ោង​សិក្សា លោកគ្រូ អ្នកគ្រូ ត្រូវ​ឲ្យ​សិស្ស ឈប់សម្រាក ឬ​ចេញលេង រយៈពេល​១៥​នាទី ហើយ​ពេ​ល​ដែល លោកគ្រូ អ្នកគ្រូ បង្រៀន​ត្រូវ​បើកទ្វារ បង្អួច​បន្ទប់រៀន​ ឲ្យ​ស្រឡះ​ល្អ និង​ពេល​ចេញលេង ឲ្យ​សិស្ស​លេង​ក្នុង​ម្លប់​។ ជាពិសេស ធ្វើ​របាយការណ៍​បូកសរុប ប្រចាំខែ​ពី​ស្ថានភាព​សិក្សា​ក្នុង រយៈ​ពេ​ល​ឡើង​កម្ដៅ និង​របាយការណ៍​ពិសេស ក្នុងករណី​មាន​ប្រធាន​សក្តិ រួច​ផ្ញើ​ជូន​តាម​ឋានានុក្រម ដើម្បី​ស្នើសុំ អន្តរាគមន៍​។ ក្នុងករណី​មាន​រលក កម្ដៅ​លើស​ប្រក្រតី ត្រូវ​ទាក់ទង​ការិយាល័យ​អប់រំ យុវជន និង​កីឡា​ក្រុង ស្រុក ខណ្ឌ និង​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី ខេត្ត ដើម្បី​សុំ​គោលការណ៍ និង​វិធានការ​ដោះស្រាយ​៕

ក្រសួង​អប់រំ ឲ្យ​គ្រឹះស្ថានសិក្សា​ អនុវត្ត​ម៉ោង​បង្រៀន​ថ្មី ​ក្នុង​រដូវប្រាំង​

ក្រសួង​អប់រំ ឲ្យ​គ្រឹះស្ថានសិក្សា​ អនុវត្ត​ម៉ោង​បង្រៀន​ថ្មី ​ក្នុង​រដូវប្រាំង​