បុរស​ម្នាក់មាន ​ជំ​ងឺ​មហារីក​ភ្នែក ដោយ​សារ​តែ​ប្រើ​ប្រាស់​ទូរ​ស័ព្ទ​ពេល​យប់

បុរស​​វ័យ​៤០ឆ្នាំ​ម្នាក់​ត្រូវ​បាន​គេ​ពិនិត្យ​ឃើញ​ថា មាន​​ជំ​ងឺ​មហា​រីក​ភ្នែក​ដែល​​គេ​​ហៅ​ហា ភ្នែក​​ក្រហម​។ ការ​​សិក្សា​​របស់អ្នក​វិទ្យា​សាស្ត្រ​ជា​ច្រើន​​​បង្ហាញ​ថា ភ្លើង​ពណ៌​ខៀវ​ចេញ​ពី​អេក្រង់​ទូរ​ស័ព្ទ​ដៃ​អាច​ធ្វើ​ឲ្យ​កោ​សិកា​ប្រសី​ក្នុង​ភ្នែកមនុស្ស​​ស្លាប់​ដែល​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ការ​មើល​ឃើញ​។

នៅពេល​ដែល​យើងប្រើ​ប្រាស់​ទូរ​ស័ព្ទ​ចល័ត​ក្នុង​លក្ខ​ខណ្ឌ​ងងឹត​ខ្លាំង​ក្នុង​រយៈ​ពេល​យូរ សារ​ធាតុ​អេ​ឡិច​ត្រុង​នឹង​​បញ្ចេញ​ពន្លឺ​ទៅកាន់​ភ្នែក​របស់​អ្នកដោយផ្ទាល់ ហើយ​វា​នឹង​ធ្វើ​ឲ្យ​ភ្នែក​របស់​យើង​មានភាព​ស្ងួត និង​បណ្តាល​ឲ្យ​ខ្វាក់​បាន​។ បុរស​វ័យ​៤០​ឆ្នាំ​ដែលមិន​ត្រូវ​បាន​គេ​ប្រាប់​ឈ្មោះ​ម្នាក់​នោះ បាន​​ទៅ​ជួប​គ្រូពេទ្យ នៅពេល​ដែល​រូប​គេ​មិន​អាចមើល​ឃើញ​ច្បាស់ ដោយ​សារ​តែ​បញ្ហា​ភ្នែក​ក្រហម​ធ្ងន់​ធ្ងរ​។ មូលហេតុ​គឺ​ថា រូប​​គេ​តែង​តែ​ប្រើ​ប្រាស់​ទូរ​ស័ព្ទ​ដៃ​រយៈ​ពេល​៣០​ឆ្នាំ​នៅ​ទី​ងងឹត​មុន​ចូល​គេង​។

ការ​ធ្វើ​បែប​នេះ​ជា​ប្រចាំ​របស់​គេ​បាន​ធ្វើ​ឲ្យ​ភ្នែក​របស់​គេ​មាន​បញ្ហា ពោល​​គឺ​ជះ​ឥទ្ធិពល​ដល់​ការមើល​ឃើញ និង​បង្កើត​ឲ្យមាន​សញ្ញា​មហា​រីក​​ភ្នែក​។ ក្រុម​វេជ្ជ​បណ្ឌិត​ហាក់​មិន​អាច​ធ្វើ​អ្វី​បានឡើយ​ក្នុង​ករណីនេះ ពីព្រោះ​ការ​ព្យា​បាល់​ប្រសី​​ភ្នែក​គឺ​ជា​រឿង​ដ៏លំបាក​បំផុត​សម្រាប់​សុខា​ភិបាល​នា​ពេល​​បច្ចុប្បន្ននេះ​៕

ប្រភព៖ baykdang

  • បុរស​ម្នាក់មាន ​ជំ​ងឺ​មហារីក​ភ្នែក ដោយ​សារ​តែ​ប្រើ​ប្រាស់​ទូរ​ស័ព្ទ​ពេល​យប់已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/02  Category:ជីវិតនិងសង្គម
Tags: