ងាយៗ ដើម្បី​បង្រៀន​កូន ឲ្យ​ចេះ​ប្រាប់ មុន​ពេល​ជុះ​

ងាយៗ ដើម្បី​បង្រៀន​កូន ឲ្យ​ចេះ​ប្រាប់ មុន​ពេល​ជុះ​

​តើ​កូន​របស់​អ្នក អាយុ​ប៉ុន្មាន​ហើយ​? តើ​គេ​ប្រាប់​អ្នក ពេល​គេ​ចង់​ជុះ ឬ​ជុះ​ហើយ ទើប​ប្រាប់​នោះ​?

​យ៉ាងណាមិញ បញ្ហា​នេះ ពិតជា​ឈឺក្បាល​ខ្លាំងណាស់ សម្រាប់​ឪពុកម្តាយ​ថ្មោង​ថ្មី ពីព្រោះ ទាករ​ក​ច្រើនណាស់ ទោះបីជា​ចេះ​និយាយ​ហើយ​ក៏​ដោយ ក៏​ពិបាក​ក្នុងការ​ប្រាប់ មុនពេល​គេ​ជុះ​ដែរ ពោល​គឺ ទាល់តែ​រួចរាល់ ឬ​ប្រឡាក់​ខោ​អស់ ទើប​យំ​ប្រាប់​។​

​អឺចឹង ថ្ងៃនេះ យើងខ្ញុំ​នឹង​ប្រាប់​បងប្អូន នូវ​គន្លឹះ​មួយ​ចំនួន ដើម្បី​បង្រៀន​ឲ្យ​កូន​របស់​អ្នក ចេះ​ប្រាប់ មុនពេល​គេ​ជុះ​។​

​លើកទឹកចិត្ត​កូន​
​អ្នក​ត្រូវ​ឧស្សាហ៍​ណែនាំ និង​អប់រំ​កូន តាមរយៈ​រូបភាព ឬ​វីដេអូ ពីព្រោះ របស់​ទាំងនេះ ជាង​ការ​និយាយប្រាប់​តាម​មាត់​។​

​កុំ​ស្រែក កុំ​បង្ខំ​
​ទោះបីជា​អ្នក​ខឹង ឬ​មួរ​ម៉ៅ​យ៉ាងណាក្តី អ្នក​មិន​ត្រូវ​បង្ខំ ឬ​ស្តីបន្ទោស​ឲ្យគេ​នោះទេ  ប៉ុន្តែ អ្នក​ត្រូវ​ព្យាយាម​ពន្យល់ និង​ឲ្យគេ​ជា​អ្នកសម្រេចចិត្ត អំពី​រឿង​នេះ​។​

​បង្កើត​ទម្លាប់ ហើយ​រង់ចាំ​
​អ្នក​ត្រូវ​មាន​ទម្លាប់ នាំ​កូន​ទៅក្នុង​បន្ទប់ទឹក ក្រោយ​ពេល​គេ​ភ្ញាក់ ហើយ​នៅ​ជាមួយ​គេ ដើម្បីឲ្យ​គេ​ដឹង និង​មាន​ទម្លាប​ជុះ​។​

​អាន​សៀវភៅ ឬ​ច្រៀង​
​បើ​កូន​អ្នក​មិន​មាន​ផា​សុកភាព ឬ​ចង់​យំ អ្នក​អាច​និទាន​រឿង ឬ​ច្រៀង​ឲ្យគេ​ស្តាប់​
​។​

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។