ប្រការ​៣​យ៉ាង ដែល​ត្រូវ​យកចិត្តទុកដាក់​ដើម្បី​ជៀសវាង​ទិញ​សាច់ជ្រូក ដែលមាន​សារធាតុ​ហាមឃាត់ Salbutamol

ប្រការ​សំខាន់​ដំបូងបង្អស់​ត្រួវ​ដឹង​ពី​ប្រភព​សាច់​ទាំងនោះ ហេតុនេះ​អ្នកមាន​តម្រូវ​ការគួរ​ទិញ​សាច់ជ្រូក​នៅ​កន្លែង​លក់​ណា​ដែល​ច្បាស់លាស់​មាន​អនាម័យ​គួរអោយ​ទុកចិត្តបាន​។ ទី​ពីរ គឺ​ត្រូវ​ពិនិត្យមើល​តាម​សភាព​ជាក់ស្ដែង ប្រសិនបើ​ឃើញ​មាន​ចំណុច​មិន​ប្រក្រតី គឺ​មិនគួរ​ទិញ​ឡើយ​។ ដូចជា​សាច់​មិន​ស្រស់ មាន​ពណ៌​ក្រហម​ខុសពី​ធម្មតា ឬ​សាច់​ដែលមាន​ស្រទាប់​ខ្លាញ់​ស្ដើង​ខ្លាំង ដោយហេតុថា សារធាតុ​ថ្នាំ​នោះ​ធ្វើអោយ​រលាយ​ជាតិ​ខ្លាញ់ ហើយ​សាច់រីកលូតលាស់​លឿន។ ទីបី​ គឺនៅចន្លោះក្រោម​ស្បែក​និង​សាច់​សុទ្ធ មាន​សារធាតុ​រាវ​ពណ៌​លឿង​ម្យ៉ាង​ហូរ​ចេញមក ប្រភេទ​សាច់ជ្រូក​ទាំងអស់នេះ មិនគួរ​បរិភោគ​ឡើយ​៕

ប្រភព៖ cen

  • ប្រការ​៣​យ៉ាង ដែល​ត្រូវ​យកចិត្តទុកដាក់​ដើម្បី​ជៀសវាង​ទិញ​សាច់ជ្រូក ដែលមាន​សារធាតុ​ហាមឃាត់ Salbutamol已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/05/02  Category:ចំនេះដឹង
Tags: