៣ វិធី ជួយ​ឱ្យ​ដើមដៃ​មិន​យារ​ធ្លាក់

-វិធីទី ១ : ឈរខ្លួនត្រង់ កន្ធែកជើងចេញបន្តិច ដៃទាំងពីរកាន់ដុំដែក លើកដុំដែកសន្សឹមៗឡើងមកត្រឹមស្មាដោយឲ្យកែងដៃផ្អឹបតួខ្លួន រក្សាឥរិយាបថនេះ ៥ នាទី សឹមលាដៃត្រឡប់មកកន្លែងដើមវិញ ។ ធ្វើដូចនេះដដែលៗឲ្យបាន ៣០ ដង ។

-វិធីទី ២ : ឈរខ្លួនត្រង់ កន្ធែកជើងចេញបន្តិចដៃទាំងពីរកាន់ដុំដែកផ្អឹបតួខ្លួនដកដង្ហើមឲ្យស្រួលសឹមលើកដុំដែកទៅខាងមុខ ដៃលាត្រង់ទៅមុខរក្សាឥរិយាបថនេះរយៈពេល ៥ នាទី សឹមដកដៃមកកន្លែងដើមវិញ ។ បន្ទាប់មកលើកដុំដែកឡើងខ្ពស់ផុតក្បាល ដាក់ដៃចុះត្រឡប់ទៅកន្លែងដើមវិញដោយធ្វើ ១០ ដង ។


-វិធីទី ៣ :
ឈរខ្លួនត្រង់ កន្ធែកជើងចេញបន្តិចដៃទាំងពីរលា សន្ធឹងចេញទៅខាងមុខ ។ បន្ទាប់មកលើកដុំដែកឲ្យផុតក្បាល រួចបន្ទន់ដៃទៅខាងក្រោយឲ្យដុំដែកស្ថិតនៅស្មើកញ្ចឹងក ។ អ្នកនឹងមានអារម្មណ៍ថាក្រោមដើមដៃតឹង ។ រក្សាឥរិយាបថនេះរយៈពេល ៥ នាទីសឹមលាដៃត្រឡប់ទៅកន្លែងដើម ។ ធ្វើបែបនេះចំនួន ២០ ដង ៕

ប្រភព៖ pmhotnews

  • ៣ វិធី ជួយ​ឱ្យ​ដើមដៃ​មិន​យារ​ធ្លាក់已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/02  Category:សុខភាព
Tags: