​ឃើញ​គេ​ធ្វើ​កង្ហារ​ម៉ាស៊ីនត្រជាក់ កុំ​ចង់​សា​កអី​! ស៊ីលុយ​ណាស់ ហើយ​មិន​ត្រជាក់​ដូច​ការរំពឹង​ឡើយ​!

​ឃើញ​គេ​ធ្វើ​កង្ហារ​ម៉ាស៊ីនត្រជាក់ កុំ​ចង់​សា​កអី​! ស៊ីលុយ​ណាស់ ហើយ​មិន​ត្រជាក់​ដូច​ការរំពឹង​ឡើយ​!

​បងប្អូន​មួយចំនួន ប្រហែល​ជា​ធ្លាប់​ឃើញ​ហើយ នៅតាម​បណ្តាញ​សង្គម Facebook អំពី​វិធី​ធ្វើ និង​អត្ថប្រយោជន៍ នៃ​កង្ហា​រដាក់​ទឹកកក ឬ​ហៅ​ថា​កង្ហារ​ម៉ាស៊ីនត្រជាក់ ប៉ុន្តែ លទ្ធផល មិន​ល្អ​ដូច​ការរំពឹងទុក ដែល​គេ​ចុះផ្សាយ​នោះទេ​។​

ជា​ការពិត វា​អាច​នឹង​ត្រជាក់ ជាង​កង្ហារ​ធម្មតា ប៉ុន្តែ មិន​អាច​ត្រជាក់ ឬ​សាយភាយ​ពេញ​បន្ទប់ ដូច​ម៉ាស៊ីនត្រជាក់​នោះទេ​។ បើ​និយាយ​អំពី​រឿង​លុយ​វិញ គឺថា​ហូរ​ទឹកជ្រោះ​អញ្ចឹង​។ សម្រាប់​ទឹកកក ២ ពាន់​រៀល​វិញ អាច​ត្រជាក់​ប្រហែលជា​មួយ​ម៉ោង​ប៉ុន​នោះ វា​នឹង​រលាយ​អស់ហើយ​។​

​បើ​ប្រៀបធៀប​នឹង​ម៉ាស៊ីនត្រជាក់ វា​ចំណាយ​ត្រឹមតែ​ប្រហែល ១ ពាន់​ប៉ុន​នោះ សម្រាប់​ការបើក​រយៈពេល ២ ម៉ោង ហើយ​ត្រជាក់​គួរ​ជាទី​គាប់​ចិត្ត ប៉ុន្តែ យើងខ្ញុំ​ដឹង​ថា អ្នក​ត្រូវ​ចំណាយលុយ​ទិញ​ម៉ាស៊ីនត្រជាក់​ផងដែរ ដែល​វា​មាន​តម្លៃ ចាប់ពី ២០០ ឡើងទៅ (​ថ្មី​)៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។