​មានរឿង​អ្វី​កើតឡើង ពេល​អ្នក​ទទួល​ទាន​ដើម​ចេក​?

​មានរឿង​អ្វី​កើតឡើង ពេល​អ្នក​ទទួល​ទាន​ដើម​ចេក​?

​មនុស្ស​ភាគច្រើន ចូលចិត្ត​ញ៉ាំ​ផ្លែ​ចេក ប៉ុន្តែ កម្រ​ញ៉ាំ​ដើម​របស់​វា​ណាស់​។ ខុស​ពី​ពលរដ្ឋ​ខ្មែរ​យើង សម្រាប់​ជនជាតិ​ឥណ្ឌា​ភាគខាងត្បូង​វិញ ដើម​ចេក គឺជា​ផ្នែក​មួយ នៃ​របប​អាហារ​របស់គេ តាំងពី​យូរយារ​ណាស់​មកហើយ​។​

​ជា​ការពិត មិនមែន​មាន​តែ​ផ្លែ​ទេ ដែល​ល្អ​ចំពោះ​សុខភាព ប៉ុន្តែ ដើម​ចេក ក៏​មាន​សារធាតុចិញ្ចឹម និង​អត្ថប្រយោជន៍​នានា​ផង​ដែរ​។​

​សារប្រយោជន៍ នៃ​ដើម​ចេក ចំពោះ​សុខភាព​

​គ្រប់គ្រង​ជាតិ​ស្ករ នៅក្នុង​ឈាម​
​ដើម​ចេក មាន​ជាតិ​ស្ករ​ទាប ដូច្នេះ វា​ពិតជា​ល្អ សម្រាប់​អ្នកមាន​ជំងឺ​ទឹកនោម​ផ្អែម​។​

​កម្ចាត់​មេរោគ​
​ជាតិ​ប៉ូ​តា​ស្យូម និង​វីតាមីន ដែល​មាន​នៅ​ក្នុង​ដើម​ចេក អាច​កាត់បន្ថយ និង​ព្យាបាល​រោគសញ្ញា នៃ​ការឆ្លង​មេរោគ​ប្រព័ន្ធ​ទឹកមូត្រ​។​

​កាត់បន្ថយ​ជាតិពុល​
​ដូចគ្នា​នឹង​ទឹក​បន្លែ និង​ផ្លែឈើ​មួយចំនួន​ផង​ដែរ ទឹក​ដើម​ចេក អាច​សម្អាត និង​ច្រោះ​ជាតិពុល​បាន​មួយ​កម្រិត​ដែរ​។​

​បន្ថយ​ជាតិ​អាស៊ី​ត​
​ពេល​ពោះ​ទរ​ទេ បើ​អ្នក​ញ៉ាំ​ទឹក​ដើម​ចេក ជា​រៀងរាល់​ព្រឹក ជាតិ​អាស៊ីត អាច​នឹង​ត្រូវបាន​កាត់​បន្ថយ​។​

​ជួយ​ក្រពះ​ពោះវៀន​
​មិន​ខុស​ពី​ផ្លែ​ទេ ដើម​ចេក ក៏​អាច​ជួយ​ដល់ ប្រព័ន្ធ​រំលាយ​អាហារ ដោយសារ​តែ​ជាតិ​សរសៃ​របស់​វា​ផងដែរ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។