ទីបញ្ជាការ​នគរបាល​ជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤ បើក​វគ្គ​ហ្វឹកហ្វឺន​ដល់​នគរបាល​ព្រំដែន​លើក​ទី​២​ឆ្នាំ​២០១៦

​ព្រះវិហារ:
នគរបាល​ការពារ​ព្រំដែន​ចំនួន​៣៤​វរ​សេនា​តូច ទូទាំងប្រទេស​ត្រូវបាន​អញ្ជើញ មក​ហ្វឹកហ្វឺន​ជំនាញ​ច្បាប់​ជាតិ និង​យុទ្ធវិធី​ប្រតិបត្តិការ​។​វគ្គ​ហ្វឹកហ្វឺន​នេះ​គឺជា​វគ្គ​ហ្វឹកហ្វឺន លើក​ទី​២​សំរាប់​ឆ្នាំ​២០១៦ ។​
​   
​ពិធី​បើក​វគ្គ​នេះ​បាន​ធ្វើឡើង​នៅ ទីបញ្ជាការ​នគរបាល​ជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤ ដែល​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី​២​ខែឧសភា​ឆ្នាំ​២០១៦ ក្រោម​ការចូលរួម​ពី​លោក​ឧ​ត្ត​ម​សេនីយ៍ ឯក ហ៊ូ សា​គុណ អគ្គ​ស្នងការរង​នគរបាលជាតិ តំណាងអោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​មេបញ្ជាការ​នគរបាលជាតិ​ប្រចាំ​ទិស​ភូមិភាគ ទី​៤​និង​ទី​៥​។
​    ​
វគ្គ​ហ្វឹកហ្វឺន​នេះ​គឺធ្វើឡើង​តាម​ការស្នើរ​សុំ​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ ស្នងការរង​នគរបាលជាតិ​និង​ជា​មេបញ្ជាការ​នគរបាលជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤​និង​ទី​៥ និង​មាន​ចំណារ​ឯកភាព​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ  ដើម្បី​បើក​វគ្គ​ហ្វឹកហ្វឺន ជំនាញ​ច្បាប់​ជាតិ​និង​យុទ្ធវិធី ប្រតិបត្តិការ​សំរាប់​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក ទូទាំងប្រទេស ។​
​   
​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ូ សា​គុណ បាន​និយាយថា សិក្ខាកាម​ទាំង​៣៤​វរ​គឺ​ស្មើ​៣៤០ នាក់ មាន​រយៈពេល​៩០​ថ្ងៃ និង​គ្រូ​បង្គោល​មកពី​គ្រ​ប់វរ​សេនា​តូច នគរបាល​ការពារ​ព្រំដែន​គោក ទឹក  ដោយ​គិត​ចាប់ពី​ថ្ងៃទី​២​ខែឧសភា​ឆ្នាំ​២០១៦ ដល់​ថ្ងៃទី​២​ខែកក្កដា​ឆ្នាំ​២០១៦ ។​
​    ​
នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ូ សា​គុណ បាន​បញ្ជាក់ថា វគ្ក​ហ្វឹកហ្វឺន​នេះ គឺ​ជំរុញ​បន្ថែម​ទៀ ត​នៅ​វិជ្ជាជីវ​ពិតប្រាកដ​របស់ខ្លួន ជា​កង​នគរបាលជាតិ ជា​កងកម្លាំងប្រដាប់អាវុធ មាន​ភារ កិច្ច​ថែរក្សា សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ នៅតាម​បន្ទាត់​ព្រំដែន​អោយ​កាន់តែ មាន​ប្រសិទ្ធភាព ជាពិសេស​រួមចំណែក​អនុវត្ត​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​កម្ពុ ជា ក្នុង​ការកសាង​ខ្សែរ​បន្ទាត់​ព្រំដែន ជាមួយ​ប្រទេសជិតខាង អោយ​ព្រំដែន​មួយ​មាន​សន្តិ សុខ សន្តិភាព  និង​សហប្រតិបត្តិការ និង​ការអភិវឌ្ឍន៍ ។​
​    ​
លោក​ក៏បាន​ផ្តាំផ្ញើរ​ដល់​សិក្ខាកាម​ទាំងអស់ អោយ​គោរព​វិន័យ សីលធម៌​នគរបាល ជាតិ​និង​ត្រូវខិតខំ​ព្យាយាម​រៀនសូត្រ ក្រេប​យកចំណេះ​ដឹង​ពី​គ្រូ​ឧទ្ទិស និង​សាមគ្គី​ផ្ទៃក្នុង អោយបាន​ល្អប្រសើរ និង​ត្រូវ​ចេះ​គោរព​អធ្យាស្រ័យ និង​រក្សា​អោយបាន​នូវ​សេចក្តីថ្លៃថ្នូរ ស​ក្កិ​សមជា​នគរបាលជាតិ​៕​