អភិបាល​ខេត្តតាកែវ​ចូលរួម​បើក​សម្ភោ​ធ​ការតាំង​ពិរ​ព​ណ៏​ពាណិជ្ជកម្ម​ខេត្តតាកែវ​និង​ថៃ​

តាកែវ:
ព្រឹ​ត្តិ​ការ​ណ៏​តាំង​ពិ​រព​ណ៏​ពាណិជ្ជកម្ម​ផ​លិ​ត​ផល​សក្ដានុពល​ខេត្តតាកែវ​ និង​ផ​លិ​ត​ផល​របស់​ថៃ​ ដែលមាន​រយៈពេល​៥​ថ្ងៃ បានចាប់ផ្ដើម​បើក​សម្ភោ​ធ​អោយ​ដំណើរការ​ហើយ​នៅ​ព្រឹក​ថ្ងៃ ច័ន្ទ ទី ២ ខែ ឧសភា ឆ្នាំ​២០១៦ នេះ​។ អភិបាលខេត្ត​តាកែវ​និង​ពាណិជ្ជករ​មួយចំនួនទៀត​បាន​ចូលរួម​កាត់​ខ្សែបូ​សម្ភោ​ធ​ការតាំង​ពិរ​ព​ណ៏​នេះ​។​

លោក ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ​បានចាត់ទុក​ព្រឹ​ត្តិការ​ណ៏​តាំង​ពិរ​ព​ណ៏​នេះ​វា​និង​ជួយ​លើកកម្ពស់​ផ​លិត​ផល​ក្នុង​ខេត្ត​ព្រមទាំង​ធានា​គុណភាព​នៃ​ការ​ផ​លិ​ត​ឲ្យ​សមស្រប​តាម​ស្តង់ដា​ទីផ្សារ​ដើម្បី​ធានា​ការនាំចេញ​ក៏ដូចជា​ការប្រើប្រាស់​ក្នុងស្រុក​សំដៅ​ការទាក់ទាញ​អ្នកវិនិយោគ​ឲ្យ​ចូលមក​បណ្ដាក់ទុន​នៅក្នុង​ខេត្តតាកែវ​កាន់តែច្រើន​ថែមទៀត​ជាក់​ជាពុំខាន​។​

លោក​អភិបាលខេត្ត ក៏​រំពឹង​ផងដែរ​ថា រយៈ​ព្រឹត្តិការ​ណ៏​តាំង​ពិរ​ព​ណ៏​នេះ​វា​និង​ផ្ដល់នៅ​កាលា​នុ​វត្ត​ន៏​ភាព​បន្ថែមទៀត​ដើម្បី​ជំរុញ​ឲ្យ​បរិយាកាស់​ពាណិជ្ជកម្ម​ក្នុង​ខេត្តតាកែវ​ កាន់​តែមាន​សន្ទុះ​ឡើង​និង​ដើម្បី​ត​ភ្ជាប់​សកម្មភាព​ពាណិជ្ជកម្ម​ក្នុងស្រុក​រវាង​រាជធានី ខេត្ត ទូទាំងប្រទេស​កម្ពុជា​។ ម្យ៉ាងទៀត​ អាជ្ញាធ​ខេត្តតាកែវ​បាន​ត្រៀម​រួចរាល់​អស់ហើយ​ក្នុងការ​រងចាំ​ស្វា​គម​ន៏​ដោយ​បើកចំហ​និង​បង្កលក្ខណៈ​ងាយស្រួល​គ្រប់បែបយ៉ាង​ចំពោះ​អ្នកវិនិយោក​ក្នុងស្រុក​និង​បរទេស​ដែល​ចង់​មក​បណ្ដាក់ទុន​នៅក្នុង​ទឹកដី​ខេត្តតាកែវ​៕​

អភិបាល​ខេត្តតាកែវ​ចូលរួម​បើក​សម្ភោ​ធ​ការតាំង​ពិរ​ព​ណ៏​ពាណិជ្ជកម្ម​ខេត្តតាកែវ​និង​ថៃ​

អភិបាល​ខេត្តតាកែវ​ចូលរួម​បើក​សម្ភោ​ធ​ការតាំង​ពិរ​ព​ណ៏​ពាណិជ្ជកម្ម​ខេត្តតាកែវ​និង​ថៃ​