ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព ក៍​ដូចជា​មិន​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាព​លា​រដ្ឋ ក្នុងអំឡុងពេល​មក​មើល​ការតាំង​ពិ​ព័រ​ណ៌​ពាណិជ្ជកម្ម​កម្ពុជា​-​ថៃ​

តាកែវ:
នៅ​ព្រឹក​ថ្ងៃទី ០២ ឧសភា ២០១៦ បន្ទាប់ពី​បញ្ជ​ប់​ការបើក​តាំង​ពិ​ព័រ​ណ៌​ផលិត​របស់​កម្ពុជា​-​ថៃ ឯ​.​ឧ ឡាយ វណ្ណៈ អភិបាលខេត្ត បាន​អញ្ជើញ​ចូលរួម​ពិនិត្យមើល​ពី​សកម្មភាព​របស់​សាខា​កាំ​កុង​ត្រួ​ល​ខេត្តតាកែវ ដឹកនាំ​ដោយ​លោក ប៉ោ លាង​គង់ ប្រធាន​សាខា រួមសហការ​នឹង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ដែល​បាន​ចុះ​ត្រួតពិនិត្យ និង​ធ្វើ​តេ្ត​ស៍​បឋម​ទៅលើ​ផលិតផល​ដែល​ដាក់តាំង​បង្ហាញ​ក្នុង​ព្រឹ​ត្ត​ការណ៍​នេះ ។​

​លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំ​កុង​ត្រួ​ល​ខេត្តតាកែវ មានប្រសាសន៍ថា ដើម្បី​ធានាបាន​នូវ​ភាពប្រក្រតី​នៃ​ចំណីអាហារ ពិសេស​សុខភាព​ប្រជាពលរដ្ឋ​នៅពេល​មក​មើល​ការ តាំង​ពិ​ព័រ​ណ៌​ដែល​ទិញ​ចំណីអាហារ​យកទៅ​បរិភោគ មន្ត្រី​ជំនាញ​របស់លោក​បាន​ត្រួតពិនិត្យ និង​ធ្វើ​ត្តេ​ស៍​បឋមរ​កនូវ​សារធាតុ​គីមី​ដែល​ហាមឃាត់​ទៅលើ​មុខ​ចំណីអាហារ​ទាំងនោះ ។​

​លោក ប៉ោ លាង​គង់ បន្តថា បន្ទាប់ពី​មន្ត្រី​ជំនាញ​បានធ្វើ​ត្តេ​ស៍​បឋម​ទៅ​លើស​សៃ​គុយទាវ មីសួរ ព្រមទាំង​ប្រហិត​សាច់​ក្តាម និង​ប្រហិត​សាច់មាន់​នោះ ជា​លទ្ធផល​គឺ​រក​ពុំ​ឃើញ នូវ​សារធាតុ​គីមី​ប៊ូ​រ៉ា​ក់​នោះទេ ហើយ​ទំនិញ​ជា​ប្រភេទ​វេច​ខ្ចប់​ស្រាប់​ដូចជា ដំណាប់​ស្វាយ ពុទ្ធ​ទ្រា ចេក និង​នំ​កញ្ជប់ ភេសជ្ជៈ គឺ​មិនមាន​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ឬ​ខូចគុណភាព​នោះឡើយ ដែល​កត្តា​នេះ​សូម​ប្រជាពលរដ្ឋ​កុំ​មានការ​ព្រួយបារម្ភ ឬ​ភ័យខ្លាច​ថា​ទំនិញ​ដែល​យកមក ដាក់តាំង​ពិ​ព័រ​ណ៌​មិនល្អ ។​

​លោក​ប្រធាន​សាខា​កាំ​កុង​ត្រូ​ល​ខេត្ត បន្ថែមទៀតថា យើង​មិន​ត្រឹមតែ​ចុះ​ត្រួតពិនិត្យ​នៅពេល​ដែលមាន​ការតាំង​ពិ​ព័រ​ណ៌​នោះទេ គឺ​កន្លងមក​មន្ត្រី​ជំនាញ​សាខា​កាំ​កុង​ត្រួ​ល បាន​អនុវត្ត តាម​ការណែនាំ​របស់​ឯ​.​ឧ​អគ្គនាយក​កាំ​កុង​ត្រួ​ល ក្នុងការ​ត្រួតពិនិត្យ​ទំនិញ​ដែល​ចរាចរណ៍​នៅ លើ​ទីផ្សារ​នានា​ទាំងអស់​ក្នុង​ខេត្តតាកែវ ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព​ចំណីអាហារ​នៅលើ​ទីផ្សារ ដោយ​ធានា​នូវ​ការមិន​ប៉ះពាល់​សុខភាព​ដល់​អ្នកប្រើប្រាស់ ។​

​ជាមួយគ្នានេះដែរ លោក ប៉ោ លាង​គង់ ក៍បាន​អំពាវនាវ​ដល់​អាជីវករ​ទាំងអស់ ត្រួវ​យល់ដឹង​អំពី​សុវត្ថិភាព​ចំណីអាហារ ដែល​ដាក់លក់ ឬ​យកទៅ​ប្រើប្រាស់ ឬ​បរិភោគ ត្រូវ​ពិនិត្យ​ឲ្យ​បានច្បាស់លាស់​អំពី​ផលិតផល​ម្ហូបអាហារ និង​ការ​ដាក់តាំង​លក់​នូវ​ទំនិញ​ដែល​គ្មាន​ផ្ទុក​សារជាតិ​គីមី និង​ពិនិត្យមើល​ពី​ការ​កាលបរិច្ឆេទ​នៃ​ការប្រើប្រាស់ ឲ្យ​បាន​ត្រឹមត្រូវ ៕

ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព ក៍​ដូចជា​មិន​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាព​លា​រដ្ឋ ក្នុងអំឡុងពេល​មក​មើល​ការតាំង​ពិ​ព័រ​ណ៌​ពាណិជ្ជកម្ម​កម្ពុជា​-​ថៃ​

ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព ក៍​ដូចជា​មិន​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាព​លា​រដ្ឋ ក្នុងអំឡុងពេល​មក​មើល​ការតាំង​ពិ​ព័រ​ណ៌​ពាណិជ្ជកម្ម​កម្ពុជា​-​ថៃ​