បុរស​ម្នាក់​ត្រូវគេ​ចាក់​ពោះ​ធ្លាយ​ពោះវៀន​រងរបួស​ធ្ងន់​

តាកែវ:
បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​ដឹក​យកមក​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក ខេត្តតាកែវ ដោយសារ​ត្រូវ​ជនល្មើស​ចាក់​១​ដែកឆាប​ចំពោះ ព្រោះតែ​បុរសរងគ្រោះ​ទៅ​ហាមឃាត់​ជនសង្ស័យ​កុំអោយ​ស្រែក​ឡូឡា ខណៈដែល​ជនសង្ស័យ​ស្រវឹងស្រា ។ ហេតុការណ៍​នេះ​បាន​បាន​កើតឡើង កាលពី​ម៉ោង​១១​និង​៤០​នាទី​រំលងអា​ធ្រា​ត ឈានចូល​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ការដ្ឋាន​សំណង់​ម​យ​យ​កន្លែង​ស្ថិតនៅ​ក្នុងភូមិ​ត្រគៀត ឃុំ​ចំប៉ី ស្រុក​បាទី ខេត្តតាកែវ ។​

​លោក ង៉ាន់ សារី អធិការ​ស្រុក​បាទី បានអោយដឹងថា ជនបង្ករ​មានឈ្មោះ យិន យ៉ាន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​កម្មករសំណង់​រស់​នៅ​ភូមិ​ក្រាំង​ច្រេស ឃុំ​គិរី​វ័​ន្ត ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បាន​យក​ដែកឆាប ចាក់ទៅលើ​ឈ្មោះ ជាង ទូច ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​បណ្ដាលអោយ ធ្លាយ​ពោះវៀន រងរបួស​ធ្ងន់ ។អ្នកឃើញ​ហេតុការណ៍​បានន​និ​ា​យ​ប្រាប់​សមត្ថកិច្ច​ថា មុនពេល​កើតហេតុ​គេ​ឃើញ ជនសង្ស័យ​ស្រវឹងស្រា ហើយ​ស្រែក​ឡួ​ឡា​រំខាន​គេឯង​កំពុង​ដេក​ពួន ពេលនោះ​ជនរងគ្រោះ​បាន​ទៅ​ហាម​តែ​ត្រូវ​ជនសង្ស័យ​យក​ដែកឆាប​ចាក់​ចំពោះ របស់​ជនរងគ្រោះ​បណ្ដាលអោយ​ធ្លាយ​ពោះវៀន ចេញមកក្រៅ​តែម្ដង ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​រួច​កសាង​សំណុំរឿង​តាម​និតិ​វិធី ៕

បុរស​ម្នាក់​ត្រូវគេ​ចាក់​ពោះ​ធ្លាយ​ពោះវៀន​រងរបួស​ធ្ងន់​

បុរស​ម្នាក់​ត្រូវគេ​ចាក់​ពោះ​ធ្លាយ​ពោះវៀន​រងរបួស​ធ្ងន់​