ហេតុអ្វី ករណី​ទុស្សេ​ខ្សែភ្លើង​កើត​ឡើងគ្រប់ខេត្ត-ក្រុង?

ខេត្តសៀមរាប ៖ ករណីផ្ទុះ​ស្សេ​ខ្សែភ្លើង​មួយ​កើតឡើង ​​កាលពី​​វេលា​ម៉ោង​០១​ និង​៤០​នាទីរសៀលថ្ងៃ​ទី​០២​ ឧសភា ​​២០១៦ ស្ថិត​នៅ​ចំណុច​ក្រោយ​ផ្ទះ​​អតីត​​អភិបាលរង​ខេត្តសៀមរាប ស្ថិតក្នុង​ក្រុម​ទី​១ ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ដែល​ហេតុ​ការណ៍​​ បង្ក​ឱ្យ​​មានការ​ភ្ញាក់ផ្អើលយ៉ាងខ្លាំង ​។

​តាម​ប្រភព​ពី​សមត្ថកិច្ច​​​ឱ្យ​​ដឹង​ថា ករណី​ឆេះ​រោង​ជួសជុល​ម៉ូតូ​ធំ​​ មាន​ម្ចាស់​​ឈ្មោះហៃ លី​ន ភេទ​ប្រុស ​អាយុ​៤២​ឆ្នាំ ជា​ជាង​ជួសជុល​ម៉ូតូ​ធំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​ ។ ​

ជំហានដំបូងត្រូវ​គេដឹងថា បានខូចខាត​ទ្រព្យសម្បត្តិ​​រួម​មាន ពូកចំនួន​១០ គ្រែ​ដែក​ចំនួន២ ទូ​ផ្តៅ​ចំនួន​៥ តង់៦ និង​សម្ភារ​ប្រើប្រាស់​មួយ​​ចំនួន ព្រមទាំង​​គ្រាប់ផ្លែស្វាយចន្ទី១បេ ​។ ក្នុងហេតុការណ៍ភ្លើងឆេះនេះ ត្រូវបានប្រើរថយន្ត​ពន្លត់អស់​ចំនួន២គ្រឿង​​ ។