លោក​ សួន​ បវរ ​និង​ក្រុមការងារ​ថ្នាក់​ស្រុក​ ចុះ​ណែនាំ​ប្រជាពលរដ្ឋ​រស់នៅ​តាម​មាត់​ស្ទឹង​ហាម​មិន​ឲ្យ​ចាក់សំរាម​ចោល​ក្នុង​ស្ទឹង​បន្ត​

បន្ទាយមានជ័យ​ ៖ នៅ​ព្រឹក​ថ្ងៃទី​២​ ខែឧសភា​ ឆ្នាំ​២០១៦​ ​លោក​ សួន​ បវរ​ អភិបាលខេត្ត​បន្ទាយ​មាន​ជ័យ លោក ​ឡុង ​ពុន ​អភិបាលស្រុក​មង្គល លោក​វរសេនីយ៍ឯក ​វង្ស ​ធី ​មេបញ្ជាការ​រង​កង​រាជ​អាវុធ​ហត្ថ​ខេត្តបន្ទាយមានជ័យ និង​ក្រុមការងារ​ជាច្រើន​នាក់​ទៀត ​បាន​ចុះ​ណែនាំ​ប្រជាពលរដ្ឋ​ ដែល​រស់​នៅ​តាម​បណ្តោយ​មាត់​ស្ទឹង​មង្គល​បូរី​ហាម​ប្រជាពលរដ្ឋ​ទាំងអស់​ឈប់​ឲ្យ​យក​សំរាម​យក​ទៅ​ចាក់​នៅ​តាម​មាត់​ស្ទឹង​ និង​ក្នុង​ស្ទឹង​បន្ត​ ដើម្បី​ធ្វើការ​សំអាត​បរិស្ថាន​នៅ​តាម​ដងស្ទឹង​មង្គល​បូរី​នេះ​ឲ្យ​បាន​ស្អា​ត​ទៅ​ថ្ងៃមុខ​។​

លោក ​សួន​ បវរ​ បាន​មានប្រសាសន៍ថា ​ជិត​២០​ឆ្នាំ​កន្លង​មក​នេះ ​ដោយសារតែ​ប្រជាពលរដ្ឋ​នាំគ្នា​មក​រស់​នៅ​តាម​បណ្តោយ​ស្ទឹង​មង្គល​បូរី​នេះ​យ៉ាង​ណែនណាន់តាន់តាប់​ ហើយ​នាំគ្នា​យក​សំរាម​ទៅ​បោះ​ចោល​ក្នុង​ស្ទឹង​ និង​នៅ​តាម​មាត់​ស្ទឹង​ធ្វើ​ឲ្យ​ស្ទឹង​នេះ​ក្លាយទៅជា​ភ្នំ​សំរាម​ និង​ស្ទឹង​សំរាម​ ហើយ​សព្វ​ថ្ងៃ​នេះ​ស្រប​ពេល​នោះ​មាន​ប្រជាពលរដ្ឋ​នាំគ្នា​ធ្វើ​បង្គន់​បង្ហូរ​លាមក​ចូល​ស្ទឹង​ និង​នាំគ្នា​បោះ​លាមក​ចូល​ស្ទឹង​បន្ត​ទៀត​នោះ​ ពេល​ខែវស្សា​មកដល់​មាន​ទឹក​ប្រៀប​ស្ទឹង​នោះ​ធ្វើ​ឲ្យ​សំរាម ​និង​លាមក​បញ្ចេញ​ជា​តិ​ពុល ​បញ្ចេញ​ជាតិ​ស្អុយ ​ពេល​ស្ទឹង​ទឹកស្ទឹង​ប្រែក្លាយ​ទៅ​ជា​ពណ៌​ខៀវ​ ប្រជាពលរដ្ឋ​ក្រីក្រ​យក​ទឹក​ស្ទឹង​នេះ​ទៅ​បរិភោគ​បណ្ដាល​ឲ្យ​រាករូស ​និង​សុខភាព​មាន​ជំងឺ​ប្រចាំ​កាយ​ជា​រៀង​រហូត ​ដោយសារតែ​មេរោគ​មាននៅ​ក្នុង​ស្ទឹង​នេះ​។​

លោក ​សួន​ បវរ​ បាន​បញ្ជាក់​ទៀត​ថា ​ដោយ​មើលឃើញ​បរិស្ថាន​នៅ​តាម​បណ្តោយ​មាត់​ស្ទឹង ​និង​នៅ​ក្នុង​ស្ទឹង​មាន​សំរាម​ច្រើនពេក​ ទើប​លោក​ចុះ​មក​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ ដែល​រស់​នៅ​តាម​បណ្តោយ​មាត់​ស្ទឹង​ចាប់ពី​ថ្ងៃ​ចុះ​ណែនាំ​នេះ​ទៅ​ប្រជាពលរដ្ឋ​ទាំងអស់​មិន​ត្រូវ​យក​សំរាម​ទៅ​បោះ​ក្នុង​ស្ទឹង​ និង​មាត់​ស្ទឹង​បន្ត​ទៀត​ឡើយ ​ពិសេស​ហាម​ដាច់ខាត​ឈប់​បង្ហូរ​លាមក​ចូល​ស្ទឹង ​និង​បោះ​លាមក​ចូល​ស្ទឹ​ង​បន្ត​ទៀត ​បើ​ជន​ណា​នៅតែ​បន្ត​បោះ​សំរាម​ចូលក្នុង​ស្ទឹង​នោះ​សមត្ថកិច្ច​នឹង​មាន​វិធានការ ដាក់​ទោ​ស​ទៅតាម​ផ្លូវច្បាប់​។​

ស្រប​ពេល​នោះ​ លោក​អភិបាលខេត្ត​បាន​យក​ម៉ៃខូ​ចំនួន​៣​គ្រឿង​ យក​ទៅ​កាយ​សំរាម​ និង​ដី​នៅ​តាម​មាត់​ស្ទឹង​ប្រហែល​២​គីឡូម៉ែត្រ​ យក​ទៅ​ចាក់ចោល​ឲ្យ​ឆ្ងាយ ​ដើម្បី​សំអាត​ក្នុង​ស្ទឹង​នេះ​ឲ្យ​ស្អាត ​និង​ទឹក​ស្ទឹង​ពេល​ខែវស្សា​ក៏​អាច​ប្រើ​បាន​នៅ​ថ្ងៃមុខ​ផង​ដែរ​៕