កំពូលស្ថាបត្យករខ្មែរ លោកតា វណ្ណ មូលី​វណ្ណ កំពុង​សង្គ្រោះ​បន្ទាន់

រាជធានី​ភ្នំពេញ ៖ លោក វណ្ណ មូលី​វណ្ណ ស្ថាបត្យករ​ខ្មែរ​ដ៍​ល្បីល្បាញ​ទាំង​ក្នុង​និង​ក្រៅប្រទេស បាន​និង​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​ក្នុង​មន្ទីរពេទ្យ​ក្នុង​ប្រទេស​កម្ពុជា ។

យ៉ាងណា​ក៍ដោយ គេហទំព័រ​កោះសន្តិភាព​មិន​អាច​រក​ការ​សុំ​បញ្ជាក់​បន្ថែម​បាន​ទេពី​សាច់ញាតិ​ក្រុម​គ្រួសារ​លោក វណ្ណ មូលី​វណ្ណ នៅ​រសៀល​ថ្ងៃ​ទី​០២ ឧសភា ២០១៦ ។

លោក វណ្ណ មូលី​វណ្ណ កើត​នៅ​ថ្ងៃ​ទី ២៣ វិច្ឆិកា ឆ្នាំ​១៩២៦ ស្រុក​រាម ខេត្តកំពត ។ លោក​បាន​ទទួល​សញ្ញាបត្រ​ទុតិយភូមិ​ពី​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ នៅ​ទីក្រុង​ភ្នំពេញ ក្នុង​ឆ្នាំ​១៩៤៤ ហើយ​លោក​បាន​ទទួល​អាហារូបករណ៍​ទៅ​រៀន​ផ្នែក​ច្បាប់​នៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង ក្នុង​ឆ្នាំ​១៩៤៦​។ បន្ទាប់​ពី​សិក្សា​នៅ​ទីនោះ​រយៈពេល​មួយ​ឆ្នាំ លោក​ក៏​បាន​ប្ដួ​រ​ទៅ​រៀន​ផ្នែក​ស្ថាបត្យកម្ម​នៅ​សាលា​វិចិត្រសិល្បៈ​មួយ​នៅ​ប៉ា​រី​ស​។ លោក​បាន​សិក្សា​នៅ Arretche studio ហើយ​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ​ជាមួយនឹង​ចំណេះដឹង និង​ទេព​កោសល្យ​។ លោក​ត្រលប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ឆ្នាំ​១៩៥៥​។ មួយ​ឆ្នាំ​ក្រោយមក​ក៏​ត្រូវ​បាន​គេ​តែងតាំង​ជា​ប្រធាន​ស្ថាបត្យករ​នៅ​កម្ពុជា​។ លោក​ជា​ព្រឹទ្ធបុរស​ទី​មួយ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ (​ចាប់ពី​ឆ្នាំ​១៩៦៥ ដល់ ឆ្នាំ​១៩៦៧) ។

នៅ​ទសវត្សរ៍​៦០ និង ៧០ លោក វណ្ណ មូលី​វណ្ណ បាន​គូរ​ប្លង់​ស្ថាបនា​អាគារ​ល្បី​ៗ​ជា​ច្រើន​នៅ​កម្ពុជា ជា​ពិសេស​នៅ​ទីក្រុង​ភ្នំពេញ​។ នៅ​ទីនោះ ស្នាដៃ​របស់​លោក ឈរ​យ៉ាង​សង្ហា​ប្រ​ដុំ​ប្រស​ង​គ្នា​ជាមួយនឹង​សំណង់​អាគារ​បុរាណ​ៗ វត្ត​អារាម និង​សំណល់​ពី​សម័យ​អាណានិគម​។ កំឡុង​សម័យ​នោះ ដែល​គេ​ស្គាល់​ថា​ជា យុគមាស ស្នាដៃ​សំខាន់​ៗ​របស់​លោក​មាន​សាលសន្និសីទ​ចតុមុខ អាគារ​គណរដ្ឋមន្ត្រី​និង​វិមាន​រដ្ឋ​។ លោក​ក៏​បាន​គូរ​ប្លង់​វត្ត​អារាម និង​ស្ថានទូត​ខ្មែរ​នៅ​បរទេស​ជា​ច្រើន​ផង​ដែរ​។

នៅ​ឆ្នាំ​១៩៦២ លោក មូលី​វណ្ណ បាន​រចនា​សំណង់​កីឡដ្ឋាន​ជាតិ​ដែល​មាន​សមត្ថភាព​ផ្ទុក​មនុស្ស ៦០០០០ នាក់ ដែល​នោះ​គឺជា​សង្វៀន​ដែល​គេ​ឲ្យ​តម្លៃ​ជាងគេ​បំផុត​នៅ​ទូ​ទាំង​អាស៊ី​គ្នេ​យ៍​។ កីឡដ្ឋាន​ត្រូវ​បាន​សាងសង់​ទៅ​ដល់​មាត្រដ្ឋាន​អូ​ឡាំ​ពិ​ក គឺ​នៅ​តែ​ជា​កន្លែង​ជួបជុំ​ដ៏​ធំ​បំផុត​នៅ​កម្ពុជា​។ ដំបូង​ឡើយ ត្រូវ​បាន​សាងសង់​ឡើង​នៅ​ក្នុង​ល្បឿន​យ៉ាង​លឿន ដើម្បី​ឲ្យ​ទាន់​ពេល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ល្បែង​កីឡា​អាស៊ី​ឆ្នាំ​១៩៦៣ តែ​ក្រោយមក​ត្រូវ​បាន​លុប​ចោល​ហើយ​ត្រូវ​បាន​សម្ពោធ​នៅ​ឆ្នាំ​១៩៦៤ អម​ដោយ​ហ្វូង​មនុស្ស​អបអរសាទរ​យ៉ាងច្រើន​។ ពហុ​កីឡដ្ឋាន​នេះ​បាន​ទទួល​ព្រឹត្តិការណ៍​សំខាន់​មួយ​ចំនួន​ដូច​ជា ល្បែង​កីឡាក​.​ក​.​ប​.​ថ​. និង ប្រធានាធិបតី​បារាំង ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​លោក ហ្សា​ល​ដឺ​ហ្គ៊ោ​ល នៅ​ឆ្នាំ​១៩៦៦​។

នៅ​ឆ្នាំ​១៩៦២ ដដែល​នោះ លោក​ក៏​បាន​ស្ថាបនា​សាល មហោស្រព​ជាតិ​ព្រះ​សុរា​ម្រិ​ត (​មហោស្រព​ជាតិ​កម្ពុជា​) សាល​ពិព័រណ៍​ដែល​នៅ​ជិតខាង​ជាមួយនឹង​បទ​ពិសោធន៍​លំនៅ​ដ្ឋា​ន​យ៉ាង​ទូលំទូលាយ​។ ស្នាដៃ​មួយ​ដ៏​សំខាន់​ទៀត​របស់​លោក គឺ​ការ​រចនា​វិមាន​ឯករាជ្យ ដែល​ជាទី​ដ៏​សំខាន់​មួយ​បង្ហាញ​នូវ​ការ​ទាមទារ​ឯករាជ្យ​ពី​បារាំង​វិញ​បាន ទាំងស្រុង​នៅ​ឆ្នាំ​១៩៥៣ ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ព្រះបាទ នរោត្តម សីហ​នុ ដែល​ជា​អតីត​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

នៅ​ក្នុង​ឆ្នាំ​១៩៧០ សម័យ​សង្គមរាស្ត្រនិយម ត្រូវ​បាន​ផ្ដួលរំលំ​ដោយ​ធ្វើ​រដ្ឋប្រហារ​ដែល​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ លន់ ណុ​ល ។ នៅ​ឆ្នាំ ១៩៧២ លោក វណ្ណ មូលី​វណ្ណ និង​គ្រួ​សារបាន​ភៀសខ្លួន​ទៅ​រស់នៅ​ឯ​ប្រទេស​ស្វ៊ី​ស​។ លោក​បាន​ធ្វើការ​ឲ្យ UN Human Settlements Program រយៈពេល​១០​ឆ្នាំ មុន​នឹង​លោក​វិល​ត្រលប់​មក​មាតុប្រទេស​វិញ​នៅ​ឆ្នាំ​១៩៩១​។ លោក​បាន​ចូល​បំរើ​ការងារ​ជា​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ៕
កំពូលស្ថាបត្យករខ្មែរ លោកតា វណ្ណ មូលី​វណ្ណ កំពុង​សង្គ្រោះ​បន្ទាន់

កំពូលស្ថាបត្យករខ្មែរ លោកតា វណ្ណ មូលី​វណ្ណ កំពុង​សង្គ្រោះ​បន្ទាន់

កំពូលស្ថាបត្យករខ្មែរ លោកតា វណ្ណ មូលី​វណ្ណ កំពុង​សង្គ្រោះ​បន្ទាន់

កំពូលស្ថាបត្យករខ្មែរ លោកតា វណ្ណ មូលី​វណ្ណ កំពុង​សង្គ្រោះ​បន្ទាន់

កំពូលស្ថាបត្យករខ្មែរ លោកតា វណ្ណ មូលី​វណ្ណ កំពុង​សង្គ្រោះ​បន្ទាន់

កំពូលស្ថាបត្យករខ្មែរ លោកតា វណ្ណ មូលី​វណ្ណ កំពុង​សង្គ្រោះ​បន្ទាន់

កំពូលស្ថាបត្យករខ្មែរ លោកតា វណ្ណ មូលី​វណ្ណ កំពុង​សង្គ្រោះ​បន្ទាន់

កំពូលស្ថាបត្យករខ្មែរ លោកតា វណ្ណ មូលី​វណ្ណ កំពុង​សង្គ្រោះ​បន្ទាន់

ដោយ ៖ សហការី
ប្រភព៖ កោះសន្តិភាព

  • កំពូលស្ថាបត្យករខ្មែរ លោកតា វណ្ណ មូលី​វណ្ណ កំពុង​សង្គ្រោះ​បន្ទាន់已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/02  Category:ជីវិតនិងសង្គម
Tags: