អ្នកនឹងទទួលបានអត្ថប្រយោជន៍នេះ បើអ្នករួមភេទដោយប្រើមាត់

ជម្ងឺឆ្លងតាមរយៈការរួមភេទ ជាមូលហេតុចម្បងនៃជម្ងឺរលាកត្រគាក ដែលបណ្តាលឲ្យរលាកប្រដាប់ភេទស្ត្រី។ ដូច្នេះ ប្រសិនបើរួមភេទដោយមិនបានការពារ ឬគ្មានអនាម័យក្នុងពេលរួមភេទ (ដូចជារួមភេទទាំងដឹងថា អ្នកមានផ្ទុកមេរោគឆ្លង តាមរយៈការរួមភេទរួចទៅហើយ) អាចក្លាយទៅជាជម្ងឺរលាកត្រគាក អ្នកប្រហែលជាគិតថា ការរួមភេទដោយប្រើមាត់មិនអាចធ្វើឲ្យស្ត្រីបានប្រសើរឡើងឡើយ។ ប៉ុន្តែការរួមភេទដោយប្រើមាត់ មិនដូចជាការរួមភេទដោយសម្រុកចូលនោះទេ វាពិតជាធ្វើឲ្យស្ត្រីកាន់តែប្រសើរឡើង ជាពិសេសស្ត្រីដែលងាយនឹងកើតជម្ងឺរលាកត្រគាក។ ដូច្នេះអ្នកគួរបញ្ឈប់ការរួមភេទដោយសម្រុកចូល ដោយខ្លាចកើតជម្ងឺរលាកត្រគាក ហើយចាប់ផ្តើមក្តីសុខនឹងការរួមភេទដោយប្រើមាត់វិញម្តង។

 

អ្នកនឹងទទួលបានអត្ថប្រយោជន៍នេះ បើអ្នករួមភេទដោយប្រើមាត់
ជាការពិតណាស់ តាមការស្រាវជ្រាវបានឲ្យដឹងថា ការរួមភេទដោយប្រើមាត់អាចជួយបង្កើតភាពស៊ាំប្រឆាំងនឹងជម្ងឺរលាកត្រគាក ដែលមានអាការៈដូចជា គ្រុនក្តៅ ឈឺចាប់ក្នុងពោះ នោមឈឺ ទឹកនោមមានឈាម…។ តាមការវិភាគលើរង្វាយតម្លៃជម្ងឺរលាកត្រគាក និងគ្លីនិកសុខភាព (PEACH) បានឲ្យដឹងថា ក្នុងចំណោមស្ត្រីដែលមានសញ្ញា និងអាការៈនៃជម្ងឺរលាកត្រគាក ស្ត្រីដែលរួមភេទដោយប្រើមាត់មានអ្នកកើតជម្ងឺរលាកត្រគាកតិចបំផុត បញ្ហារោគស្ត្រីដែលស្រទាប់ស្បូនខាងក្នុងលូតចេញមកខាងក្រៅ ប្រហោងស្បូននៅពីលើអូវែ បំពង់ផាឡូម ឬជុំវិញស្រទាប់ខាងក្រៅស្បូន។ ជាធម្មតា វាធ្វើឲ្យមានការឈឺចាប់ មានលំហូរឈាម និងមិនស្រួលខ្លួនកាន់តែខ្លាំងឡើង។

ការសិក្សាស្រាវជ្រាវបានណែនាំថា ការរួមភេទដោយប្រើមាត់ជាវិធីមួយញ ដើម្បីបង្កើនភាពស៊ាំប្រឆាំងនឹងជម្ងឺរលាកត្រគាក និងជម្ងឺអង់ដូមី។ ហេតុផលមួយគឺថា វត្តមានរបស់សារធាតុ ក្នុងប្រព័ន្ធទឹករងៃ ជួយបង្កើនភាពស៊ាំការពារពីជម្ងឺរលាកត្រគាក។ ហើយជាលិកាទឹករងៃមានច្រើននៅក្នុងមាត់។ នៅក្នុងការសិក្សាស្រាវជ្រាវរបស់ PEACH បានឲ្យដឹងថា ស្ត្រីជាង ៦១៩នាក់ ត្រូវបានគេសង្ស័យថា មានជម្ងឺរលាកត្រគាក។

តាមការសិក្សាបានកាត់សេចក្តីថា ស្ត្រីដែលរួមភេទដោយប្រើមាត់ងាយនឹងកើតជម្ងឺអង់ដូមី ឬជំងឺរលាកត្រគាកតិចបំផុត។ នេះដោយសារតែការការពាររបស់ភាពស៊ាំនៅក្នុងប្រដាប់ភេទ ដោយសារវត្តមានរបស់ជាលិកាទឹករងៃក្នុងមាត់។

ដោយ៖ ដារ៉ា
ប្រភព៖ thehealthsite

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 087 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!