ស្វែងយល់​ពី​ជំងឺ​ទឹកនោមផ្អែម​នៅ​កម្ពុជា​

ស្វែងយល់​ពី​ជំងឺ​ទឹកនោមផ្អែម​នៅ​កម្ពុជា​



ភ្នំពេញ ៖ អ្នក​សម្របសម្រួល​តំណាង​អង្គការ​សុខភាព​ពិភពលោក បាន​ផ្តល់​បទសម្ភាសន៍​ដល់​អ្នក កាសែត​កាលពី​ថ្មីៗ​នេះ ​ក្នុង​ឱកាស​ទិវា​សុខភាព​ពិភពលោក ​ក្រោម​ប្រធានបទ​រួបរួម​ប្រឆាំង​និង​ជំងឺ ទឹកនោមផ្អែម​នៅ​កម្ពុជា ដោយ​បាន​លើក​បង្ហាញ​ការវិវត្តន៍​កើន​ឡើង​នៃ​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម ក្នុង​អត្រា​២.៩% មាន​ចំនួន​ជាង​២០០០០​នាក់ ។

នៅ​ក្នុង​ឱកាស​នោះ​ដែរ​ក៏​មាន​រៀបចំ សំនួរ និង​ចម្លើយ​ចំនួន​៥ ដល់​យុវជន​និង​ប្រជាពលរដ្ឋ ឲ្យ​បាន​យល់ដឹង​ច្បាស់​បន្ថែម​ពី​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​មាន សំនួរ​ទី​១ -​អ្នក​ដែល​ធាត់ គឺជា​អ្នកមាន​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ដែរឬទេ​? ចម្លើយ​ទី​១ -​អ្នក​ដែល​ធាត់ ​គឺអាច​ប្រឈម​ទៅ នឹង​ហានិភ័យ​ជំងឺ​ទឹកនោមផ្អែម​ជាង​អ្នក​ស្គម។ សំនួរ​ទី​២ -​អ្នក​ដែល​កើត​ជំងឺ​ទឹកនោមផ្អែម​ហើយ​អាច​ព្យាបាល​បាន​ដាច់​ដែរឬទេ​? ចម្លើយ​ទី​២ -​អ្នក​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​មិន​អាច​ព្យាបាល​បានទេ ។ សំនួរ​ទី​៣ -​បើសិនជា​អ្នកមាន​ឪពុកម្តាយ ជីដូន​ជីតា បង្កើត​ដែល​កើត​ជំងឺ​ទឹកនោមផ្អែម​មាន​ហានិភ័យ​ខ្ពស់​ដែរឬទេ​? ចម្លើយ​ទី​៣ -​ពេល​មាន ទារ​កកើត​ងាយស្រួល​ក្នុង​ការ​កើត​ជំងឺ​ទឹកនោមផ្អែម​គឺ​ដោយសារ​មាន​ជំងឺ​តំណពូជ ។ ជំងឺ​ទឹកនោម ផ្អែម​មិន​ឆ្លង​ទេ តែ​ជា​ជំងឺ​តំណពូជ ។ សំនួរ​ទី​៤ -​អ្នក​ដែល​កើត​ជម្ងឺ​ទឹកនោមផ្អែម​ហើយ​អាច​បណ្តាល ឲ្យ​ខ្សោយ​តម្រងនោម ឬក៏​ពិការភាព​ភ្នែក​ដែរឬទេ​? ចម្លើយ​ទី​៤ -​អ្នក​ដែល​កើត​ជំងឺ​ទឹកនោមផ្អែម ហើយ​អាច​បណ្ដាល​ឲ្យ​ខ្សោយ​តម្រងនោម ឬ​អាច​ឈាន​ដល់​ពិការ​ភាព​ភ្នែក​ផង​ដែរ ។

សំនួរ​ទី​៥ -​អ្នក​ដែល​ហាត់ប្រាណ​ជា​ទៀងទាត់​មិន​អាច​បង្ការ​ជំងឺ​ទឹកនោម​ផ្អែម ឬក៏​ការពារ​ផល​បង្ក​ទឹកនោម ផ្អែម​បាន​ដែរ​ឬទេ​? ចម្លើយ​ទី​៥ -​បើសិនជា​យើង​បាន​ហាត់ប្រាណ​ទៀត​ទាត់​ក្នុង​មួយថ្ងៃ​បានតែ​៣០ នាទី​ក្នុង​មួយ​សប្តាហ៍​បាន​៥​ថ្ងៃ​យើង​អាច​បង្ការ​ជំងឺ​ទឹកនោមផ្អែម ចំពោះ​អ្នក​ដែល​មិនទាន់​កើត ហើយ អ្នក​ដែល​កើត​រួចហើយ​ត្រូវ​ហាត់ប្រាណ​ទៀត​ទាត់​បង្ការ​ឲ្យ​ផល​លំបាក​ពី​ជំងឺ​ទឹកនោម​ផ្អែម​ដូចជា តម្រងនោម ពិការភាព​ភ្នែក ។ មន្ត្រី​សុខាភិបាល​លើកឡើង​ពី​បញ្ហា​ប្រឈម​ទៅ​នឹង​ជំងឺ​ទឹកនោមផ្អែម ដែល​មកពី​ការ​ហូបចុក​មិនបាន​ត្រឹមត្រូវ​ទើប​ធ្វើ​ឲ្យ​កើត​ជំងឺ​នេះ​ឡើង បើសិនជា​យើង​ពុំ​មាន​កាយ វប្បកម្ម​អត់​ហាត់​កីឡា​នោះ​ទេ យើង​ក៏​កើតមាន​ជំងឺ​ទឹកនោមផ្អែម​ផង​ដែរ ហើយ​មាន​អ្នក​សេព​គ្រឿង ស្រវឹង​អ្នក​ជក់បារី ក៏​អាច​ធ្វើ​ឲ្យ​កើត​ជំងឺ​នេះ​ដែរ​ច្រើនជាង​អ្នក​មិនបាន​ប្រព្រឹត្ត​ខុស​ទៅ​នឹង​ការ​រស់ នៅ​របៀប​នឹង ។ ម្យ៉ាងទៀត​បើ​សិន​យើង​មាន​ឪពុកម្តាយ ក្រុម​គ្រួសារ​យើង​កើត​ជំងឺ​ទឹកនោម​ផ្អែម ហើយក៏​ជា​ជំងឺ​តំណពូជ​នេះ​ដែរ ។ តែ​យើង​អាច​បង្កា​បាន​បើ​យើង​ហូបចុក​ឲ្យ​បាន​ត្រឹមត្រូវ ដោយ យើង​ត្រូវ​ហាត់​កីឡា​កុំ​សេព​គ្រឿង​ស្រវឹង កុំ​ជក់បារី អាច​បង្កា​បាន​៨០% ៕