ចោរ​កាច់.ក​ ម៉ូតូ​ អស់លក្ខណ៍ ​ជាប់អន្ទាក់​សមត្ថកិច្ច​ប៉ូលិស​

ចោរ​កាច់.ក​ ម៉ូតូ​ អស់លក្ខណ៍ ​ជាប់អន្ទាក់​សមត្ថកិច្ច​ប៉ូលិស​



កណ្ដាល ៖ ចោរ​កាច់.ក​ ម៉ូតូ​ម្នាក់​ អស់លក្ខណ៍​ ជាប់អន្ទាក់​ប៉ូលិស​កៀន​ស្វាយ។ ករណី​លួច​កាច់.ក​ម៉ូតូ នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​០២ ខែ​ឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​៩​និង​៤០​នាទី ​នៅ​ចំណុច​ភូមិ​គគីរ ឃុំ​គគីរ​ ស្រុក​កៀនស្វាយ​ ខេត្ត​កណ្តាល។

ជនរងគ្រោះ​ម្ចាស់​ម៉ូតូ​ឈ្មោះ​ ខុន ភា​រី ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ មុខរបរ​បុគ្គលិក​ធនាគារ​បៃតង​មាន​ទីលំនៅ​ភូមិ/ឃុំ​កើតហេតុ​ខាងលើ។

ជនសង្ស័យ​ឈ្មោះ កា សុភាព ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ ទីលំនៅ​ភូមិ/ឃុំ​ចើ​ង​ដើ​ង ​ស្រុក​បារា​យណ៍​ ខេត្ត​កំពង់ធំ មុខរបរ​មិន​ពិតប្រាកដ​(​ឃាត់ខ្លួន​)។ ម៉ូតូ​ជនរងគ្រោះ​ម៉ាក​HONDA​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ​1CK-8512​ ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ជនរងគ្រោះ​វិញ​ផង​ដែរ។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​នៅមុន​ពេល​កើតហេតុ​ខាងលើ ជនរងគ្រោះ​បាន​ចត​ម៉ូតូ​ទុក​នៅមុខ​ផ្ទះ​ រួច​ក៏​ចូល​ទៅ​ធ្វើ​ម្ហូប​ក្នុង​ផ្ទះបាយ​ប្រហែលជា​៥​នាទី ក៏​ឮ​សំឡេង​ម៉ូតូ​បញ្ឆេះ ពេលនោះ​ជន​រង​គ្រោះ​ក៏​ចេញ​មក​មើល​ឃើញ​ជន​ល្មើស​ជិះ​ម៉ូតូ​ចេញ ហើយ​ស្រែក​ថា​ចោរ​ៗលួច​កាច់.ក ​ម៉ូតូ ភ្លាម​នោះ​បាន​បងប្អូន​រស់នៅ​តំបន់​កើតហេតុ​ជួយ​ជិះ​ម៉ូតូ​ដេញ​តាម​ និង​ស្រែក​ឲ្យ​កម្លាំង​សមត្ថកិច្ច​ត្រួតពិនិត្យ​ចរាចរ​ណ៍​នៅ​ចំណុច​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ​ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​ ជួយ​ឃាត់​ជនល្មើស​ រួម​នឹង​វត្ថុតាង​បញ្ជូន​មក​អធិការដ្ឋាន​ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕