សម​ត្ថ​កិច្ច​រៀប​នឹង​កប់​សាកសព​បុរស​ម្នាក់​ទៅ​ហើយ​ ស្រាប់​តែ​មាន​បងប្អូន​មក​អះអាង​ថា ​ត្រូវជា​ក្មួយ

សម​ត្ថ​កិច្ច​រៀប​នឹង​កប់​សាកសព​បុរស​ម្នាក់​ទៅ​ហើយ​ ស្រាប់​តែ​មាន​បងប្អូន​មក​អះអាង​ថា ​ត្រូវជា​ក្មួយ



តាកែវ ៖ បុរស​ម្នាក់​ដែល​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កំណាត់​ផ្លូវ​ជាត​លេខ​២​ក្នុង​ភូមិ​ជ័យជំនះ​ ឃុំ​សៀមរាប ​ស្រុក​កណ្តាល​ស្ទឹង​ខេត្តកណ្តាល​កាលពី​យប់​ថ្ងៃ​ទី​១ ​ខែឧសភា ​ឆ្នាំ​២០១៦​ដល់​ព្រឹក​ថ្ងៃ​ទី​២​ ខែឧសភា ឆ្នាំ​២០១៦​ សម​ត្ថ​កិច្ច​រៀបចំ​និង​យក​សាកសព​ទៅ​កប់​ព្រោះ​មាន​សភាព​ហើម​និង​មិន​មាន​អត្តសញ្ញាណ​សាច់ញាតិ​ស្រាប់​តែ​មាន​បុរស​ម្នាក់​ចុះ​ពី​រថយន្ត​ឈ្នួល​រត់​យ៉ាង​ត្រហេបត្រហប​មក​ប្រាប់​កម្លាំង​សម​ត្ថកិច្ច​ថា​ សព​នេះ​ត្រូវជា​ក្មួយ​របស់​គាត់​ដែល​ទើប​មកពី​ស្រុក​ចិន​បាន​ពី​ថ្ងៃ​ប៉ុណ្ណោះ។

លោក នាក់ ណន​អាយុ​៣៣​ឆ្នាំ​នៅ​ភូមិ​ស្តៅ ឃុំ​ពេ​ច​សា ស្រុក​កោះអណ្តែត ​ខេត្តតាកែវ​ដែល​អះអាងថា​ ជា​ពូ​របស់​សព​នោះ​និយាយ​ថា ​ក្មួយ​គាត់​ដែល​ស្លាប់​ឈ្មោះ​ម៉ន មា​ប់​ ភេទ​ប្រុស​ អាយុ​២៧ឆ្នាំ​ ជា​បុរស​ពោះម៉ាយ​ទើប​ត្រឡប់​មកពី​ស្រុក​ចិន​បាន​២​ថ្ងៃ​ប៉ុណ្ណោះ​ឥឡូវ​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​។

លោក​បញ្ជាក់​ថា ​លោក​ដឹង​ដំណឹង​នេះ​តាម​រយៈ​ឈ្មោះ​ញ៉ា​ន​ ដែល​ជិះ​ម៉ូតូ​ជាមួយ​ក្មួយ​គាត់​(​ជនរងគ្រោះ​)​។ ប៉ូលិស​ចរាចរណ៍​ស្រុក​កណ្តាល​ស្ទឹង​បាន​ឲ្យ​ដឹង​ថា​ ហេតុការណ៍​គ្រោះ​ថា្នក់​ចរាចរណ៍ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​របួស​ម្នាក់​នោះ​គឺ​កើតឡើង​នៅ​ម៉ោង​២០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ២០១៦ ​ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ​២៤ /២៥​ផ្លូវជាតិ​លេខ​២​ក្នុង​ភូមិ​ជ័យជំនះ​ឃុំ​សៀមរាប​ស្រុក​កណ្តាលស្ទឹង​។

បើ​តាម​សាក្សី​និយាយ​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​និង​អ្នក​រួម​ដំណើរ​ម្នាក់​ជិះ​ម៉ូតូ​ពី​ជើង​ទៅ​ត្បូង​ដល់​ចំណុច​កើតហេតុ​បាន​វ៉ាក់​អឺ​រ៉ឺម៉ក​ម៉ូតូ​ហើយ​ក៏​ដួល​នៅ​លើ​ផ្លូវជាតិ​ពេលនោះ​មាន​រថយន្ត​ធន់​ធំ​មួយ​គ្រឿង​ធ្វើដំណើរ​ស្រប​ទិស​គ្នា កិន​ជនរងគ្រោះ​បែក​ក្បាល ស្លាប់​ភ្លាម ឯ​អ្នក​រួមដំណើរ​បាក់​ដៃ បាក់ជើង​របួសធ្ងន់​។

សាក្សី​និយាយ​ថា ​ជនរងគ្រោះ​ដែល​រងរបួស ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​ទៅកាន់​មន្ទីរពេទ្យ​ចំណែក​ជនរងគ្រោះ​ដែល​ស្លាប់​ពុំ​មាន​អត្តសញ្ញាណ​សំគាល់​ទើប​ធ្វើ​ឲ្យ​ពិបាក​រក​សាច់​ញាតិ​។ បើ​តាម​នគរបាល​ចរាចរណ៍​បញ្ជាក់​ថា ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្តាល​មក​ពី​ជនរងគ្រោះ​បើក​ម៉ូតូ​វ៉ា​ប៉ះ​កន្ទុយ​រ៉ឺម៉ក​បណ្តាល​ឲ្យ​ដួល​ហើយ​រថយន្ត​មកពី​ក្រោយ​ក៏​កិន​តែ​ម្តង​ហើយ​រថយន្ត​គេច​បាត់ទៅ​៕

សម​ត្ថ​កិច្ច​រៀប​នឹង​កប់​សាកសព​បុរស​ម្នាក់​ទៅ​ហើយ​ ស្រាប់​តែ​មាន​បងប្អូន​មក​អះអាង​ថា ​ត្រូវជា​ក្មួយ សម​ត្ថ​កិច្ច​រៀប​នឹង​កប់​សាកសព​បុរស​ម្នាក់​ទៅ​ហើយ​ ស្រាប់​តែ​មាន​បងប្អូន​មក​អះអាង​ថា ​ត្រូវជា​ក្មួយ