សុគន្ធ នីសា ត្រៀម​សម្ពោធ​ហាង​ថ្មី​នៅ​ថ្ងៃទី​ ០៦ ខាងមុខនេះ​ ​!

6 Videos


ថ្មីៗនេះតារាចម្រៀងរូបស្រស់ស្រទន់ សុគន្ធ នីសា បានបង្កើតហាងថ្មី ដែលមានឈ្មោះថា «គុយទាវខ្ចប់»ត្រៀមសម្ពោធនៅប៉ុន្មានថ្ងៃខាងមុខនេះ ។ មានការនិយាយថា នៅឆ្នាំ ២០១៦ នេះ សុគន្ធ នីសា ពិតជាមិនធម្មតា ឡើងទាំងបទចម្រៀង និង របររកស៊ី ។

សុគន្ធ នីសា ត្រៀម​សម្ពោធ​ហាង​ថ្មី​នៅ​ថ្ងៃទី​ ០៦ ខាងមុខនេះ​ ​!

សុគន្ធ នីសា ត្រៀមនិងបើកហាងថ្មី ដែលមានស្លាកយីហោ«គុយទាវខ្ចប់»ដែលមានទីតាំងនៅកោះ ពេជ្រដែលនិងបើកសម្ពោធនៅថ្ងៃទី ០៦ ខែឧសភា ខាងមុខនេះ ។ នេះជាមុខរបរទីពីរបន្ថែមពីលើហាង សាច់ អាំង ៨ មីនា ដែលកំពុងទទួលបានការគាំទ្រពីសំណាក់យុវវ័យ ។ តារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូប នេះរំពឹងថា ហាងថ្មីរបស់នាងនិងទទួលបានការគាំទ្រពីសំណាក់អតិថិជនក៏ដូចជា Fan របស់នាង ។

សុគន្ធ នីសា ត្រៀម​សម្ពោធ​ហាង​ថ្មី​នៅ​ថ្ងៃទី​ ០៦ ខាងមុខនេះ​ ​!

សម្រាប់ឆ្នាំ ២០១៦ នេះ សុគន្ធ នីសា កាន់តែមានការទាក់ទាញ ជាពិសេស ក្រោយពីនាងបានវិលមកទ្រនំចាស់ ផលិត កម្មរស្មីហង្សមាស ដែលពេលនេះនាងមានបទចម្រៀងថ្មីៗជាបន្តបន្ទាប់ ។ បទចម្រៀងរបស់នាងថ្មីៗកំពុង ទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនជាពិសេសការតុបតែងខ្លួនប្លែកៗតម្រូវជាមួយនិងបទចម្រៀង បែបកំប្លែងៗរបស់នាង ។

សុគន្ធ នីសា ត្រៀម​សម្ពោធ​ហាង​ថ្មី​នៅ​ថ្ងៃទី​ ០៦ ខាងមុខនេះ​ ​!

ប៉ុន្មានថ្ងៃមុននេះ តារាចម្រៀង សុគន្ធ នីសា ទើបនិងធ្វើពិធីខួបកំណើតគម្រប់អាយុ៣៤ឆ្នាំ ទោះបីជាមិន មែនជាពិធីអធិកអធម តែនាងសប្បាយចិត្ត ។ សុគន្ធ នីសា នៅតែមានរូបសម្រស់ស្រស់ស្អាត ជាពិសេសនៅ ពេលនាងតុបតែងខ្លួនបែបយុវវ័យទាន់សម័យ ។ មានការនិយាយថា ទោះបីជាមានអាយុច្រើន តែសម្រស់សុគន្ធ នីសា នៅតែស្រស់ក្មេងមិនចាញ់តារាជំនាន់ក្រោយប៉ុន្មានឡើយ ៕ ចេនី

សុគន្ធ នីសា ត្រៀម​សម្ពោធ​ហាង​ថ្មី​នៅ​ថ្ងៃទី​ ០៦ ខាងមុខនេះ​ ​!
សុគន្ធ នីសា ត្រៀម​សម្ពោធ​ហាង​ថ្មី​នៅ​ថ្ងៃទី​ ០៦ ខាងមុខនេះ​ ​!