ស្មាតហ្វូន​លំដាប់​មធ្យម​ដែល​អ្នក​អាច​ទិញ​មក​ប្រើ​ប្រាស់​ក្នុង​តម្លៃ​ក្រោម​១,២០០,០០០​រៀល​ឬ​300 ដុល្លារ

ដោយសារតែពេលនេះបច្ចេកវិទ្យាកាន់តែទៅមុខ ដូច្នេះមួយរយះចុងក្រោយនេះឃើញថាមនុស្សគ្រប់គ្នាកំពុងតែងាកមកប្រើប្រាស់ស្មាតហ្វូនជំនួសអោយទូរស័ព្ទដៃធម្មតាវិញ។សម្រាប់តម្លៃស្មាតហ្វូនទាំងនេះខ្លះមានតម្លៃថ្លៃចំណែកខ្លះទៀតមានតម្លៃសមរម្យអាស្រ័យទៅតាមស៊េរីនិងម៉ាករបស់វា។ដោយឡែកពេលនេះខេមបូមេកចង់ណែនាំជូននូវស្មាតហ្វូនដែលស្ថិតនៅក្នុងលំដាប់មធ្យម ហើយក៏មានតម្លៃសមល្មមដែលគ្រប់គ្នាអាចជាវយកមកប្រើប្រាស់បានលើមុខងារទូទៅមួយចំនួន:

១. Huawei GR5 តម្លៃ១,០២០,០០០រៀល ឬ ប្រហែល 252 $

ស្មាតហ្វូន​លំដាប់​មធ្យម​ដែល​អ្នក​អាច​ទិញ​មក​ប្រើ​ប្រាស់​ក្នុង​តម្លៃ​ក្រោម​១,២០០,០០០​រៀល​ឬ​300 ដុល្លារ

Huawei GR5 ទើបតែចេញកាលពីប៉ុន្មានខែមុននេះប៉ុណ្ណោះ ដូច្នេះវាមិនមែនជាស្មាតហ្វូនស៊េរីចាស់ ទើបតម្លៃធ្លាក់ទេ។តម្លៃរបស់វាគឺដោយសារតែវាស្ថិតនៅក្នុងចំណោមទូរស័ព្ទស៊េរីមធ្យមប៉ុណ្ណោះ។GR5 មានអេក្រង់5.5 អ៊ីញFHD កាមេរ៉ា 13 MP ថាមពលថ្ម3000 mAh និងទ្រនាប់ស្កេនម្រាមដៃនៅផ្នែកខាងក្រោយផងដែរ។ជាមួយលក្ខណៈសម្បត្តិប៉ុណ្ណេះវាពិតជាសាកសមទៅហ្នឹងតម្លៃ។

២.LG K10 តម្លៃ៧៤០,០០០រៀល ឬ ប្រហែល 183$

ស្មាតហ្វូន​លំដាប់​មធ្យម​ដែល​អ្នក​អាច​ទិញ​មក​ប្រើ​ប្រាស់​ក្នុង​តម្លៃ​ក្រោម​១,២០០,០០០​រៀល​ឬ​300 ដុល្លារ

LG K10 ទើបតែដាក់លក់ក្នុងអំឡុងចូលឆ្នាំខ្មែរនេះប៉ុណ្ណោះ ចំណែកលក្ខណៈសម្បត្តិរបស់វាវិញ វាមានអេក្រង់5.3 អ៊ីញ កាមេរ៉ា13 MP និងថាមពលថ្ម2300 mAh។

៣.Xiaomi Mi 4 តម្លៃ៦៦០,០០០រៀល ឬប្រហែល 163 $

ស្មាតហ្វូន​លំដាប់​មធ្យម​ដែល​អ្នក​អាច​ទិញ​មក​ប្រើ​ប្រាស់​ក្នុង​តម្លៃ​ក្រោម​១,២០០,០០០​រៀល​ឬ​300 ដុល្លារ

Xiaomi ត្រូវបានគេទទួលស្គាល់យ៉ាងឆាប់រហ័សដោយសារតែវាមានគុណភាពល្អ ម្យ៉ាងតម្លៃសមរម្យរបស់ទៀតផង។ Mi មានអេក្រង់5 អ៊ីញ កាមេរ៉ា13 MP និងថាមពលថ្ម3120 mAh។

៤.Samsung Galaxy J7 តម្លៃ ១,០២០,០០០រៀល ឬប្រហែល 252 $

ស្មាតហ្វូន​លំដាប់​មធ្យម​ដែល​អ្នក​អាច​ទិញ​មក​ប្រើ​ប្រាស់​ក្នុង​តម្លៃ​ក្រោម​១,២០០,០០០​រៀល​ឬ​300 ដុល្លារ

Galaxy J7បំពាក់មកជាមួយអេក្រង់5.5 អ៊ីញប្រភេទSuper AMOLED និងមានកាមេរ៉ា13 MP ម្យ៉ាងទៀតវាក៏អាចបំពាក់ស៊ីមបានពីរផងដែរ។

ទាំងនេះគឺជាស្មាតហ្វូនដែលខេមូមេកចង់ណែនាំជូន ចំពោះតម្លៃវាអាចបឹងប្រែប្រួលទៅតាមហាងលក់នានា។បើទោះជាមានលក្ខណះសម្បត្តិបង្គួរយ៉ាងណាក្ដីក៏ពួកវាសុទ្ធតែស៊េរីថ្មីដែលក្រុមហ៊ុនផលិតឡើងសម្រាប់ទីផ្សារស្មាតហ្វូនតម្លៃមធ្យមប៉ុណ្ណោះ វាមិនមែនជាស្មាតហ្វូនហួសស៊េរីនោះឡើយ ម្យ៉ាងទៀតពួកវាក៏ស្ថិតក្នុងម៉ាកផលិតផលដែលទុកចិត្តបានផងដែរ៕

ដោយ ៖ ឡេងគីម


  • ស្មាតហ្វូន​លំដាប់​មធ្យម​ដែល​អ្នក​អាច​ទិញ​មក​ប្រើ​ប្រាស់​ក្នុង​តម្លៃ​ក្រោម​១,២០០,០០០​រៀល​ឬ​300 ដុល្លារ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/02  Category:បច្ចេកវិទ្យា
Tags: