ឈប់ញាំអាហារ​ពេល​ល្ងាច​ច្រើន​ទៅ ​ព្រោះ​វា​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​សុខ​ភាព​បាន!!

មនុស្សមួយចំនួន តែងរក្សាអនាម័យ និង​ព្យាយាម​បរិភោគ អាហារល្អៗ ប៉ុន្តែ​ពួកគេ​នៅ​តែ​មិន​ទទួល​បាន​សុខភាព​ល្អ និងឧស្សាហ៍​មាន បញ្ហា​សុខ​ភាព​តិច​តួច​ទៀត។ អ្នកប្រហែល​ជា​មិន​ទាន់​បាន​ដឹងពី មូលហេតុ​នៃ​បញ្ហានេះ ទេមែនទេ។ តាមការស្រាវជា្រវ មួយបានបង្ហាញថាការបរិភោគអាហារ ច្រើនដែលធ្វើឱ្យ ក្រពះ​របស់អ្នករវល់ ពេលអ្នកចូលគេងនោះ វាមិនល្អទេសម្រាប់សុខភាពរបស់អ្នក។ វាមិនត្រឹមតែធ្វើឱ្យ អ្នក​អស់​កម្លាំងបន្ទាប់ ពីក្រោកពីគេងប៉ុណ្ណោះទេវាថែមទាំងធ្វើឱ្យ អ្នកប្រឈមមុខនឹង ជម្ងឺជាច្រើនទៀត​ផង។

ឈប់ញាំអាហារ​ពេល​ល្ងាច​ច្រើន​ទៅ ​ព្រោះ​វា​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​សុខ​ភាព​បាន!!

ប្រជាជនខ្មែរយើងភាគ ច្រើនទទួលទានអាហារ មួយថ្ងៃពីពីរទៅ បីពេល​ប៉ុន្តែ​តាម​ពិត​ទៅ​វា​មាន​ដល់​ទៅ​បួន​ពេល ឯណោះ។ ការបរិភោគអាហារ ជាមូលដ្ឋានមួយដែល ជួយឱ្យយើងមានសុខភាពល្អ មាំមួន​ ប៉ុន្តែ​ការ បរិភោគអាហារ ក៏ត្រូវមានរបៀបរបស់ វានោះដែរ។ តាមការបញ្ចាក់ពី អ្នកជំនាញបានឱ្យដឹងថា ការ​បរិភោគអាហារ ពេលយប់ច្រើន ឫយឺតពេលអាចបណ្តាលឱ្យយើង មានបញ្ហាសុខភាព ព្រមទាំង​ទទួល​ទាន​ដំណេក មិនបានស្កាប់ស្កល់ ហើយនិងអស់កម្លាំងនៅ ពេលព្រឹកថែមទៀត។

មិនត្រឹមតែ​ប៉ុណ្ណោះ វា​នៅ​អាចបង្ករជាបញ្ហាមួយចំនួនទៀតដូចជា បញ្ហានៃការរំលាយ អាហារ ការក្រហាយដើមទ្រូង ស្អកករ ក្អកនិង ជម្ងឺផ្លូវដង្ហើម(ហឺត) ។ វានៅអាចធ្វើឱ្យមាន បញ្ហាមួយចំនួនទៀតដែល សុទ្ធសឹងជះ​ឥទ្ធិពល អាក្រក់​ដល់​សុខភាព។ ស្របនឹងបញ្ហាខាងលើ ក្រុមហ៊ុនអ្នកស្រាវជ្រាវ​ ក៏បានបង្ហាញពីរបៀប បរិភោគ​អាហារ បានត្រឹមត្រូវផងដែរ ។ ពួកគេបានណែនាំថា ការបរិភោគអាហារ ឱ្យបានត្រឹមត្រូវនោះ​គឺអ្នក​គ្រាន់​តែ បរិភោគអាហារ ដូចធម្មតា។

ពិសេសត្រង់ថាសម្រាប់ អាហារថ្ងៃត្រង់អ្នកអាចញាំសាច់ និង​បន្លៃឱ្យ​ច្រើន​បន្តិច ជាពិសេសអ្នកគប្បី បរិភោគអាហារ ថ្ងៃត្រង់បន្ទាប់ពី អាហារពេលព្រឹក បួនម៉ោងឫនៅម៉ោង 1 ថ្ងៃត្រង់​ក៏បាន។ ដូច្នេះនៅពេលល្ងាច អ្នកអាចទទួលទានអាហារ តិចតួចទៅគឺគ្រាប់គ្រាន់ សម្រាប់អ្នក។ ហើយប្រសិនបើ អ្នកខកខានឫយឺតយាវក្នុងការទទួលទាន អាហារពេលល្ងាចនោះ អ្នកអាចញាំអាហារ ណាដែលសម្បូរប្រូតេអ៊ីន និងកុំញាំច្រើនទៅ ។

ចុងក្រោយយើងគ្រាន់ ចង់ណែនាំអ្នកដាច់ ខាតត្រូវទទួល​ទាន​អាហារ នៅពេលព្រឹកដើម្បីទទួល បាននូវសារធាតុចិញ្ចឹម និងមានសុខភាពរឹងមាំ តែកុំភ្លេច​ រក្សា​អនាម័យផងណា។

ដូច្នេះប្រសិនបើអ្នកបាន ស្វែងយល់ពីរបៀប បរិភោគអាហារ ហើយនោះកុំភ្លេច​ប្រាប់មនុស្ស​នៅ​ជុំវិញ​ខ្លួន​អ្នក ផងដើម្បីមានសុខភាព ល្អទាំងអស់គ្នា។ ជាពិសេសអ្នកគប្បី បន្ថែមមុខម្ហូបដែលសម្បូរទៅដោយ បន្លៃ​បៃតងព្រោះវា សម្បូរទៅដោយ សារធាតុចិញ្ចឹមសំខាន់ៗសម្រាប់ទ្រទ្រង់សុខភាព បានយ៉ាងល្អ៕

ប្រភព៖ whatsupkhmer

  • ឈប់ញាំអាហារ​ពេល​ល្ងាច​ច្រើន​ទៅ ​ព្រោះ​វា​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​សុខ​ភាព​បាន!!已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/02  Category:សុខភាព
Tags: