កង្វះខាតទឹកធ្ងន់ធ្ងរនៅដដែល ព្រោះមានភ្លៀងតែបន្តិច

បន្ទាយមានជ័យ:

ក្រុមមន្ត្រីអះអាងថា ទោះជាមានភ្លៀងធ្លាក់២មេតូច កាលពីថ្ងៃទី២៩និងថ្ងៃទី៣០មេសាឆ្នាំ២០១៦កន្លងមក នៅភាគច្រើននៃភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងនៅក្នុងក្រុងសិរីសោភ័ណផងដែរនោះ គឺគ្រាន់តែបានសើមដីមិនបានផ្តល់ទឹក ជួយដោះស្រាយកង្វះខាតធ្ងន់ធ្ងរនោះទេ។
   មន្ត្រីអាជ្ញាធរដែនដីនិងមន្ត្រីកាកបាទក្រហមកម្ពុជាក្រុង ខេត្តនៅបន្ទាយមានជ័យថ្លៃដូច្នេះកាលពីថ្ងៃទី២ឧសភាឆ្នាំ២០១៦ ខណ:នាំទឺកអំណោយរបស់កាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យជូនពលរដ្ឋ២ភូមិក្នុងសង្កាត់ម្កាក់ក្រុងសិរីសោភ័ណ។
      លោក ស្រី ហឿង ចៅសង្កាត់ម្កាក់និយាយថា: នៅសង្កាត់ម្កាក់ពលរដ្ឋខ្វះទឹកមាននៅ៥ភូមិ ក្នុងចំណោម៧ភូមិ។ ហើយថ្ងៃនេះត្រូវចែកជូនពលរដ្ឋ២ភូមិ គឺភូមិឈូកនិងភូមិគោកលាភ។នៅជំហានដំបូងក្នុងគ្រាអាសន្ននេះ កាកបាទក្រហមចែកជូនពលរដ្ឋជាង១០០គ្រួសារដែលខ្វះខាតក្នុង៤០០គ្រួសារ។
   លោកវ៉ៃ កេងលី អភិបាលក្រុងសិរីសោភ័ណនិយាយថា:ជាគោលការណ៍ណែនាំគឺអាជ្ញាធរដែនដី ក្រុមការងារចុះជួយនៅចំពោះមុខនេះត្រូវចែកជូនទឺកដល់ពលរដ្ឋស្ទើរទាំងអស់នៅតាមភូមិសង្កាត់ក្នុងក្រុងដែលគ្មានតបណ្តាញទឺកស្អាត។ព្រោះថា ពួកគេខ្វះទឹកបរិភោគនិងទឹកប្រើប្រាសជាក់ស្តែង។
   ចំណែកលោក លី សារី អភិបាលរងខេត្ត និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហម កម្ពុជាខេត្តបន្ទាយមានជ័យនិយាយថា: ភ្លៀងធ្លាក់២មេតូចកាលពីថ្ងៃទី២៩និង៣០មេសាឆ្នាំ២០១៦កន្លងមក គឺវាគ្រាន់តែបានសើមមួយភ្លែតលើ ដីដែលស្ងួតប្រេះហួតហែងជាយូរមកហើយ និងបន្ថយរំហួតទឺកដោយកំដៅបាន១-២ថ្ងៃប៉ុណ្ណោះ ។ពោលគឺវាមិនបានធ្វើអោយមានទឹកដក់ និងបានទឹកមកបំពេញតម្រូវការដែលខ្វះខាតនោះនោះទេ។
     លោកលី សារី និងក្រុមការងារកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំនូវបណ្តាំរំលែកទុក្ខ លំបាក ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី-ហ៊ុនសែន ចំពោះការខ្វះខាតទឺករបស់ពលរដ្ឋក្នុងក្រុងសិរីសោភ័ណ ក្នុងខេត្តបន្ទាយមានជ័យក៏ដូចនៅទូទាំងប្រទេស ។
    ក្នុងឱកាសចែកទឺកជូនពលរដ្ឋក្នុង២ភូមិនៅសង្កាត់ម្កាក់ ក្រុមការងារក៏បានសួរសុខពលរដ្ឋតាមផ្ទះ។ក្នុងនោះក៏បានផ្តល់ក្បាលអណ្តូងស្នប់១គ្រឿងជូនសហគមន៍សម្រាប់ជួសជុលអណ្តូងយកទឺកប្រើប្រាស។
    ហើយក៏ចុះពិនិត្យអណ្តូងស្នប់ អណ្តូងលូ ការដ្ឋានស្តារអូរម្កាក់ ពិសេសគឺពិនិត្យអណ្តូងស្នប់ទឹកនៅភូមិម្កាក់ដែលជីកជម្រៅតែ១៤ម៉ែត្រ ហើយមានទឹកចេញដូចទឹកម៉ាស៊ីនសម្រាប់ផ្គត់ផ្គង់ការដឹកទឺកលក់ជូនពលរដ្ឋនៅជាយក្រុងសិរីសោភ័ណនិងស្រុកស្វាយចេក។
    ចំពោះការចែកទឺករបស់កាកបាទក្រហមកម្ពុជា លោកនិយាយថា ក៏បន្តទៅចែកតាមភូមិ សង្កាត់ ឃុំ ជាច្រើនទៀតក្នុងក្រុងនិងក្នុងស្រុកមង្គលបូរី៕ 
កង្វះខាតទឹកធ្ងន់ធ្ងរនៅដដែល ព្រោះមានភ្លៀងតែបន្តិច

កង្វះខាតទឹកធ្ងន់ធ្ងរនៅដដែល ព្រោះមានភ្លៀងតែបន្តិច

កង្វះខាតទឹកធ្ងន់ធ្ងរនៅដដែល ព្រោះមានភ្លៀងតែបន្តិច