គីម ជុង​អ៊ុន ​ហាម​​​​​​​ប្រារព្ធ​​ពិធី​អាពាហ៍ពិពាហ៍​​និង​​បុណ្យ​ ចំ​ថ្ងៃ​​​សមាជ​​

មេ​ដឹកនាំ​​​កូរ៉េ​ខាង​ជើង​​លោក គីម ជុង​អ៊ុន​ ​បាន​ចេញ​សេចក្ដី​​ប្រកាស​​​ ហាម​​ប្រារព្ធ​រាល់​​​ពិធី​រៀប​អាពាហ៍ពិពាហ៍​ ​និង​​បុណ្យ​​​ទាំង​អស់​ ​ខណៈ​ប្រទេស​​នឹង​​រៀប​ចំ​​​​ពិធី​រំលឹក​ខួប​​​មេ​ដឹក​នាំ​​វ័យ​ក្មេង​រូប​នេះ​ ឡើង​កាន់​អំណាច​​​​​​រយៈពេល​ ៤​ឆ្នាំ​។ នេះ​បើ​យោង​តាម​ការ​សែត​ អង់គ្លេស​ Sunday Time។​

 

គីម ជុង​អ៊ុន ​ហាម​​​​​​​ប្រារព្ធ​​ពិធី​អាពាហ៍ពិពាហ៍​​និង​​បុណ្យ​ ចំ​ថ្ងៃ​​​សមាជ​​

 

​​​​​​​​​ពិធី​សមាជ​​​​ខាង​លើ​​នឹង​​មាន​​​​គណៈប្រតិភូ​​រាប់​ពាន់​នាក់​ចូល​រួម​នៅ​ទីក្រុង​ព្យុងយ៉ាង​ ដើម្បី​​​​​​អបអរ​​សាទរ​​លោក​គីម​ ​ដោយ​​ពិធី​​ការ និង​បុណ្យ​​គ្រប់​ប្រភេទ​ត្រូវ​បាន​លុប​ចោល​​​​​​​​​ ក្រោម​​ហេតុផល​​ការ​ពារ​សន្តិសុខ។

 

កងកម្លាំង​​​​សន្តិសុខ​​​​​​​តាម​​​​ខេត្ត​នានា​​ ​​ត្រូវ​បាន​​​បញ្ជា​​ឲ្យ​​នាំ​ចូល​ក្រុង​​ព្យុងយ៉ាង​ចាប់​ពី​​ដើម​សប្ដាហ៍​នេះ​​​​។ ពិធី​សមាជ​ក្នុង​ប្រវត្តិសាស្ត្រ​​​​​នឹង​​ប្រារព្ធ​​រយៈ​ពេល​​​ ៤​ទៅ​៥​ថ្ងៃ ​ចាប់​ពី​​ថ្ងៃ​ទី ៦​ឧសភា​​តទៅ៕

 

គីម ជុង​អ៊ុន ​ហាម​​​​​​​ប្រារព្ធ​​ពិធី​អាពាហ៍ពិពាហ៍​​និង​​បុណ្យ​ ចំ​ថ្ងៃ​​​សមាជ​​

 

 

គីម ជុង​អ៊ុន ​ហាម​​​​​​​ប្រារព្ធ​​ពិធី​អាពាហ៍ពិពាហ៍​​និង​​បុណ្យ​ ចំ​ថ្ងៃ​​​សមាជ​​
ចុចអាន៖ កូរ៉េ​ខាង​ជើង​ដែល​គេ​តែង​រិះគន់​ មាន​តារា​ស្រី​ស្អាត​ៗ​ កូរ៉េ​ខាង​ត្បូង​សូម​ខ្មាស
ចុចអាន៖ ​​គីម ជុងអ៊ុន​ ឡើង​ដល់​លើ​កំពូល​​ភ្នំ​ខ្ពស់​បំផុត​​របស់​​កូរ៉េ​ខាង​ជើង

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Daily Mail​​​​