​កញ្ចក់​កែវភ្នែក​របស់ Sony អាចធ្វើ​ឲ្យ​សិទ្ធិ​បុគ្គល​របស់​មនុស្សលោក​ប្រទះ​នូវ​គ្រោះថ្នាក់​

ថ្មីៗនេះ មជ្ឈដ្ឋានព័ត៌មានទើបទទួលបាន ដឹងថា ក្រុមហ៊ុន Sony ទើបដាក់ពាក្យសុំកម្មសិទ្ធិបញ្ញា សំរាប់បរិក្ខារដ៏អស្ចារ្យមួយ នោះគឺកញ្ចក់កែវភ្នែក (lens) ឆ្លាតវៃ អាចបំពេញមុខងារថតវីដេអូ បានមិនថាពេលណា ឬ កន្លែងណា ។

កញ្ចក់កែវភ្នែកឆ្លាតវៃរបស់ Sony ត្រូវបានពូតផ្តុំចូលគ្នា រវាងអត់តែន កាមេរ៉ា អេក្រង់ និម្មិតរូបអគ្គិសនីអុបទិក Sensor ចលនា និងបរិក្ខាររក្សាទុក ។

សំខាន់ជាងនេះ ហើយក៏ពិសេសបំផុតរបស់បរិក្ខារនេះ គឺវាត្រូវបានបញ្ជារតាមរយៈការ… មិនបើកត្របកភ្នែក ។ សូម្បី គ្រាន់តែញាក់ភ្នែក នោះកាមេរ៉ាវានឹងសម្រួលរូបភាពឲ្យបានច្បាស់ ពង្រីក បង្រួមរូប ក៏ដូចជាសម្រួលពន្លឺ ដូចជាខ្សែភាពយន្ត ។

អាស្រ័យដោយមានបរិក្ខារក្សាទុកដោយឡែក ហេតុនេះ ខ្សែវីដេអូអាចត្រូវបានរក្សាទុកក្នុងកញ្ចក់ ឬ ក៏បញ្ជូនតាមប្រព័ន្ធគ្មានខ្សែមកកាន់ Smartphone របស់ខ្លួន ។

អេក្រង់និម្មិត អគ្គិសនីអុបទិក ភ្ជាប់នឹងកញ្ចក់កែវភ្នែក នឹងជួយបញ្ចាំងបណ្តាខ្សែវីដេអូដែលបានថត ។ ពិសេស ដោយសារវាត្រូវបានភ្ជាប់នឹងកែវភ្នែករបស់មនុស្ស ធ្វើឲ្យគុណភាពនៃរូបភាពខ្ពស់ជាង ប្រៀបនឹងឧបករណ៍ថតនៅខាងក្រៅរបស់ Google Glass ។

ទោះបីមានកង្វល់ខ្លាំងពីរឿង “សិលធម៌” ប្រសិនបើវាត្រូវបានជនអគតិយកទៅប្រើប្រាស់ក្តី អ្នកផលិតនិយាយថា នេះជារឿង “ម៉ាក្រូ” ទុកសំរាប់អ្នកច្បាប់ដោះស្រាយ ។​កញ្ចក់​កែវភ្នែក​របស់ Sony អាចធ្វើ​ឲ្យ​សិទ្ធិ​បុគ្គល​របស់​មនុស្សលោក​ប្រទះ​នូវ​គ្រោះថ្នាក់​

ឥឡូវ ប្រិយមិត្តទស្សនាខ្សែវីដេអូពីរឿងនេះ

​កញ្ចក់​កែវភ្នែក​របស់ Sony អាចធ្វើ​ឲ្យ​សិទ្ធិ​បុគ្គល​របស់​មនុស្សលោក​ប្រទះ​នូវ​គ្រោះថ្នាក់​