សព​ព្រះសង្ឃ Fu Hou ត្រូវបាន​រក្សាទុក​ដើម្បី​រំលឹក​គោរពបូជា ដោយ​ស្រោបមាស​ពី​ខាងក្រៅ​

សាកសពព្រះសង្ឃទទួលបានការគោរពបូជា១អង្គ នៅក្នុងប្រទេសចិន ត្រូវបានស្រោបរាងកាយទាំងមូលដោយស្លឹកមាស ស្ថិតក្នុងសភាពអង្គុយតាំងសមាធិ ។

ព្រះសង្ឃ Fu Hou បានសុគតក្នុងឆ្នាំ ២០១២ ក្នុងព្រះជន្ម ៩៤ ព្រះវស្សា និងត្រូវបានគេរក្សាទុកនៅក្នុងផើងដ៏ធំ (ផើងចំនួន ២ ផ្កាប់ក្បាលទល់គ្នា), ក្រោយព្រះអង្គបានចំណាយពេលវេលាស្ទើរមួយជីវិត នៅឯវិហារ Chongfu នៅលើភ្នំមួយ ស្ថិតក្នុងទីក្រុង Quanzhou ភាគអាគ្នេយ៍នៃប្រទេសចិន, យោងតាមចៅអធិការវត្ត Li Ren ឲ្យដឹង ។

ព្រះវិហារសម្រេចអប់សពព្រះអង្គ Fu Hou មិនឲ្យរលួយ ដើម្បីរំលឹក និងគោរដល់ការលះបង់របស់ព្រះអង្គ នៅក្នុងវិស័យព្រះពុទ្ធសាសនា ដោយសារព្រះអង្គបានចូលបួសតាំងពីអាយុ ១៣ ឆ្នាំ ម្លេះ ។

គួរបញ្ជាក់ថា ក្រោយត្រូវបានអប់អស់រយៈពេល ៣ ឆ្នាំ, សាកសពរបស់ព្រះអង្គ ត្រូវបានគាស់ចេញពីផើង និងដាក់បង្ហាញជាសាធរណៈ ក្នុងអំឡុងពិធីបុណ្យសាសនាមួយ ដោយសាសពរបស់ព្រះអង្គនៅតែអង្គុយតាំងសមាធិដដែល កាលពីអំឡុងខែមករា ២០១៦ កន្លងមកនេះ ។

សាកសពរបស់ព្រះអង្គ បន្ទាប់មក ត្រូវបានលាងសម្អាតជាមួយអាល់កុល និងគ្របដណ្តប់ដោយស្រទាប់ស្បៃ, lacquer (ថ្នាំលេបឲ្យរលោង) និងចុងក្រោយ ស្រោបស្លឹកមាស ។

តាមប្រភពព័ត៌មានបានប្រាប់អោយដឹងថា រូបសំណាកមាសរបស់ព្រះសង្ឃ Fu Hou ត្រូវបានសាងសង់ឡើងដោយមានបំពាក់ជាមួយ និងប្រព័ន្ធសន្ដិសុខការពារជៀសវាងពីការលួចរូបសំណាកមាសទៀតផង៕

សព​ព្រះសង្ឃ Fu Hou ត្រូវបាន​រក្សាទុក​ដើម្បី​រំលឹក​គោរពបូជា ដោយ​ស្រោបមាស​ពី​ខាងក្រៅ​ សព​ព្រះសង្ឃ Fu Hou ត្រូវបាន​រក្សាទុក​ដើម្បី​រំលឹក​គោរពបូជា ដោយ​ស្រោបមាស​ពី​ខាងក្រៅ​ សព​ព្រះសង្ឃ Fu Hou ត្រូវបាន​រក្សាទុក​ដើម្បី​រំលឹក​គោរពបូជា ដោយ​ស្រោបមាស​ពី​ខាងក្រៅ​ សព​ព្រះសង្ឃ Fu Hou ត្រូវបាន​រក្សាទុក​ដើម្បី​រំលឹក​គោរពបូជា ដោយ​ស្រោបមាស​ពី​ខាងក្រៅ​ សព​ព្រះសង្ឃ Fu Hou ត្រូវបាន​រក្សាទុក​ដើម្បី​រំលឹក​គោរពបូជា ដោយ​ស្រោបមាស​ពី​ខាងក្រៅ​ សព​ព្រះសង្ឃ Fu Hou ត្រូវបាន​រក្សាទុក​ដើម្បី​រំលឹក​គោរពបូជា ដោយ​ស្រោបមាស​ពី​ខាងក្រៅ​ សព​ព្រះសង្ឃ Fu Hou ត្រូវបាន​រក្សាទុក​ដើម្បី​រំលឹក​គោរពបូជា ដោយ​ស្រោបមាស​ពី​ខាងក្រៅ​ សព​ព្រះសង្ឃ Fu Hou ត្រូវបាន​រក្សាទុក​ដើម្បី​រំលឹក​គោរពបូជា ដោយ​ស្រោបមាស​ពី​ខាងក្រៅ​ សព​ព្រះសង្ឃ Fu Hou ត្រូវបាន​រក្សាទុក​ដើម្បី​រំលឹក​គោរពបូជា ដោយ​ស្រោបមាស​ពី​ខាងក្រៅ​ សព​ព្រះសង្ឃ Fu Hou ត្រូវបាន​រក្សាទុក​ដើម្បី​រំលឹក​គោរពបូជា ដោយ​ស្រោបមាស​ពី​ខាងក្រៅ​ សព​ព្រះសង្ឃ Fu Hou ត្រូវបាន​រក្សាទុក​ដើម្បី​រំលឹក​គោរពបូជា ដោយ​ស្រោបមាស​ពី​ខាងក្រៅ​ សព​ព្រះសង្ឃ Fu Hou ត្រូវបាន​រក្សាទុក​ដើម្បី​រំលឹក​គោរពបូជា ដោយ​ស្រោបមាស​ពី​ខាងក្រៅ​