កូនភ្លោះ​រស់ ១០០ ឆ្នាំ​ហើយ ពុំដែល​ឃ្លាតឆ្ងាយ​ពីគ្នា​!

បញ្ហាកូនភ្លោះដែលដូចគ្នាបេះបិទ ពុំមែនជារឿងចម្លែកទេ ។ ប៉ុន្តែ ចម្លែកត្រង់កូនភ្លោះខ្លះពេលធំឡើង មានគ្រួសារក៏ចែកផ្លូវគ្នា ។ រីឯកូនភ្លោះ១គូនេះវិញ គឺផ្ទុយមកវិញ ព្រោះគេពុំដែលរស់នៅបែកគ្នា ទោះបីពេលនេះ គឺពួកគេមានអាយុ ១សតវត្ស ហើយក្តី ។

តាំងពីបានមានកុមារភាព រហូតដល់ពេលនេះ រវាងពួកគេ គឺខ្សែអនុស្សាវរីយ៍ផ្សាភ្ជាប់គ្នាជានិច្ច ។

កូនភ្លោះ២រូបនេះ កើតនៅថ្ងៃទី ២៥ មីនា ១៩១៦ នៅ Symsonia, Kentucky អាមេរិក ។ កាលរៀននៅវិទ្យាល័យ Murray State College ជាមួយគ្នា ពេលខ្លះ គេនៅបន្លំជួយប្រឡងគ្នា ព្រោះអ្នកដទៃពុំងាយដឹងទេ ។ ក្រោយពេលរៀនចប់មហាវិទ្យាល័យ គេទាំងពីរក៏បានរៀបការជាមួយមិត្តភក្តិជិតស្និទ្ធរបស់គេទាំងពីរ ។ គេទាំង២ធ្វើជាគ្រូបង្រៀននៅសាលាបឋមសិក្សា Symsonia ដែលប្រាក់ខែពេលនោះ បានត្រឹម១ដុល្លារ ក្នុង១ថ្ងៃ ប៉ុណ្ណោះ ។
កូនភ្លោះ​រស់ ១០០ ឆ្នាំ​ហើយ ពុំដែល​ឃ្លាតឆ្ងាយ​ពីគ្នា​!Mary Belle Roach និង Mae Belle Powell ជាកូនភ្លោះស្រី១គូពុំដែលរស់នៅឆ្ងាយពីគ្នា១ថ្ងៃណាទេ

កូនភ្លោះ​រស់ ១០០ ឆ្នាំ​ហើយ ពុំដែល​ឃ្លាតឆ្ងាយ​ពីគ្នា​!គេទៅណាពុំបែកពីគ្នាទេ

កូនភ្លោះ​រស់ ១០០ ឆ្នាំ​ហើយ ពុំដែល​ឃ្លាតឆ្ងាយ​ពីគ្នា​!ពួកគេរស់នៅធ្វើការជាមួយគ្នា

អំឡុងឆ្នាំ ១៩៤០ ពេលផ្ទុះសង្គ្រាមលោកលើកទី២ ស្វាមីរបស់ពួកគេ សុទ្ធសឹងចូលបំរើយោធា ។ រីឯពួកគេក៏នាំគ្នាផ្ទេរមកកាន់ Detroit ដើម្បីធ្វើការ ។

ក្រោយសង្គ្រាម អ្នកទាំងពីរ និស្វាមីរបស់ខ្លួន បានដើរទេសចរណ៍រួមគ្នា នៅពាសពេញប្រទេសអាមេរិក និងប្រទេសអឺរ៉ុបចំនួន ៨ ។

… ពេលនេះ ពួកគេមានអាយុ ១០០ ឆ្នាំ ហើយ ។ ទោះបីស្វាមីរបស់ពួកគេសុទ្ធតែបានលាចាកលោក តែរវាងអ្នកទាំងពីរនៅបន្តស្អិតរមួត ។

កូនភ្លោះ​រស់ ១០០ ឆ្នាំ​ហើយ ពុំដែល​ឃ្លាតឆ្ងាយ​ពីគ្នា​!ទៅណាមកណា ក៏ជាមួយគ្នា

ពេលឈានចូលវ័យជរា អ្នកទាំងពីរបានសម្រេចចិត្តរស់នៅក្នុងផ្ទះតែ១ជាមួយគ្នាតែម្តង ដើម្បីបង្ការហេតុការណ៍ជាយថាហេតុ ។ អ្នកទាំងពីរសុទ្ធតែពោលថា ពេលនៅក្បែរគ្នា ទើបអស់ក្តីបារម្ភ ។

កូនភ្លោះ​រស់ ១០០ ឆ្នាំ​ហើយ ពុំដែល​ឃ្លាតឆ្ងាយ​ពីគ្នា​!ក្នុងវ័យ ១០០ ឆ្នាំ ពួកគេនៅផ្ទះតែ១ដើម្បីជួយគ្នាទៅវិញទៅមក

កូនភ្លោះ​រស់ ១០០ ឆ្នាំ​ហើយ ពុំដែល​ឃ្លាតឆ្ងាយ​ពីគ្នា​! កូនភ្លោះ​រស់ ១០០ ឆ្នាំ​ហើយ ពុំដែល​ឃ្លាតឆ្ងាយ​ពីគ្នា​!