ជើងហោះហើរ​«​ឯកោ​»​របស់​ប្រទេស​កូរ៉េ​ខាងជើង​គ្មាន​អ្នកដំណើរ​ម្នាក់​នៅ​លើ​យន្តហោះ​

​​គ្មាន​អ្នកដំណើរ​ម្នាក់​ណា​ឡើយ​នៅ​ក្នុង​ជើងហោះហើរ​ពី​ទីក្រុង​ព្យុ​ង​យ៉ាង​ទៅ​កាន់​ទីក្រុង​បាងកក​ប្រទេស​ថៃ​របស់​ក្រុមហ៊ុន​ អាកាសចរណ៍​ Air​ Koryo​ ។​ នេះ​ត្រូវ​បាន​ គេ​ចាត់​ទុក​ថា​ ជា​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​របស់​អង្គការសហប្រជាជាតិ​ទៅ​លើ​កូរ៉េ​ខាងជើង​។​

​សារព័ត៌មាន​យ៉ុ​ន​ហាប់​របស់​កូរ៉េ​ខាង​ ត្បូង​បាន​ផ្សាយ​ថា​ ជើងហោះហើរ​JS​ 253​ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​កូរ៉េ​ខាងជើង​Air​ Koryo​ ដែល​ធ្វើការ​ហោះហើរ​មួយ​ ស​ប្តា​ហ៍ម្ត​ង​ដឹក​ភ្ញៀវ​ទេសចរ​ចិន​ពី​ទីក្រុង​ ព្យុ​ង​យ៉ាង​ទៅ​កាន់​ទីក្រុង​បាងកក​ប្រទេស​ថៃ​ដោយ​ឆ្លងកាត់​ទីក្រុង​Shenyang​ ភាគ​ខាង​ ជើង​ប្រទេស​ចិន​នោះ​ត្រុ​វ​បាន​មន្ត្រី​អាកាសចរណ៍​ដែល​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ ថា​ ជើងហោះហើ​នោះ​មិន​មាន​អ្នកដំណើរ​ណា​ម្នាក់​ឡើយ​លើកលែងតែ​ក្រុម​អាកាសយានិក​។​

​បច្ចុប្បន្ន​កូរ៉េ​ខាងជើង​កំពុង​ទទួល​រង​ការ​ ដាក់​ទណ្ឌកម្ម​ពី​អង្គការសហប្រជាជាតិ​ដោយ​ សារ​តែ​កម្មវិធី​បរមាណូ​របស់​ប្រទេស​នេះ​។​កាលពី​ថ្ងៃ​ទី​២៨​ខែមេសា​ប្រធានាធិបតី​ចិន​ស៊ី​ ជី​ង​ពី​ន​ បាន​ប្រកាស​ថា​នឹង​អនុវត្ត​ពេញលេញ​ការ​ដាក់​ទណ្ឌកម្ម​របស់​ អ​.​ស​.​ប​ ទៅ​ លើ​កូរ៉េ​ខាងជើង​ ៕​ ម៉ែ​វ​ សា​ធី​

ប្រភព៖Nokorwatnews

  • ជើងហោះហើរ​«​ឯកោ​»​របស់​ប្រទេស​កូរ៉េ​ខាងជើង​គ្មាន​អ្នកដំណើរ​ម្នាក់​នៅ​លើ​យន្តហោះ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/02  Category:ជីវិតនិងសង្គម
Tags: