អភិបាលខណ្ឌ​សែន​សុខ​ត្រួតពិនិត្យ​ផ្លូវ​តាម​ព្រំ​សង្កាត់​និង​ផ្សារ​ដែល​មាន​បញ្ហា​ស្មុគ​ស្មាញ

អភិបាលខណ្ឌ​សែន​សុខ​ត្រួតពិនិត្យ​ផ្លូវ​តាម​ព្រំ​សង្កាត់​និង​ផ្សារ​ដែល​មាន​បញ្ហា​ស្មុគ​ស្មាញ



លោក ប៉ឹល កុសល អភិបាលខណ្ឌ​សែន​សុខ ដែល​ទើប​នឹង​ផ្លាស់​ប្តូរ​មក​ថ្មី​ជំនួស​លោក លី សា​វេត បាន​ដឹកនាំ​សហការី​របស់​លោក ចុះ​ត្រួតពិនិត្យ​មើល ស្ថានភាព​ជីវភាព​រស់នៅ​របស់​ប្រជាជន​ក្នុង​មូលដ្ឋាន ជាពិសេស​អាជីវករ​លក់​ដូរ​នៅ​លើ​ចិ​ញ្ចើ​ម​ផ្លូវ និង​ចុះ​ពិនិត្យ​មើ​ល​ព្រំប្រទល់​តាម​សង្កាត់​នីមួយៗ​ជាក់​ស្តែង​កាលពី​ព្រឹក​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០១៦ ​ដោយមាន​ការ​ចូល រួម​ពី លោក ចៅសង្កាត់ នានា​។

នៅ​ក្នុង​ដំណើរ​នៃ​ការ​ចុះ​ត្រួតពិនិត្យ​នោះ លោក ប៉ឹ​ល កុសល បាន​ផ្តោត​ការ​ចាប់​អារ​ម្មណ៍​ទៅ​លើ​បញ្ហា​អវិជ្ជមាន​មួយ​ចំនួន ដូចជា អាជីវករ លក់ដូរ​មាន​ភាព​អនាធិបតេយ្យ លក់ដូ​រលើទ្រូងផ្លូវ នៅ​ផ្សារ​រីករាយ​ជា​ផ្សារ​ឯកជន​មួយ​នៅ​ទល់មុខ​ជាប់​ផ្សារ​ឈូក​មាស​ជាប់​ព្រំប្រទល់​សង្កាត់​ភ្នំពេញ​និង​សង្កាត់​ក្រាំងធ្នង់ ព្រមទាំង​សំរាម​នៅ​គរ ស្អុយ​នៅមុខ​ផ្ទះ​ប្រជាពលរដ្ឋ។

លោក អភិបាល បាន​សន្យា​ថា លោក​នឹង​ចាត់ការ​បញ្ហា​សំរាម ដែល​តាម​ព័ត៌មាន​ពី​ប្រជា​ជន​នៅ​ទី​នោះ​បាន​រាយការណ៍​ថា ឡាន​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​រយៈពេល​ជាង​១​អាទិត្យ ទើប​ម​ក​យក​សំរាម​ម្តង។ លោក​បាន​បញ្ជាក់​ថា លោក​មិន​អាច អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ស៊ិន​ទ្រី​ធ្វើ​ផ្តេសផ្តាស​បែបនេះ​បានទេ​វា​នឹង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​និង​បរិស្ថាន។

នៅ​ក្នុង​រយៈពេល​ប្រមាណ​ជា ៣​សប្តាហ៍​កន្លងមក​នេះ​ក្រោយពេល​លោក​មក​គ្រប់គ្រង​ជា​អភិបាលខណ្ឌ​សែន​សុខ លោក​បាន​ដឹកនាំ​មន្ត្រី​មក​ក្រោម​ឱវាទ​ចុះ​មក​បំពេញការងារ​តាម​មូលដ្ឋាន ដូចជា​ស្តារ​ប្រឡាយ ដាក់លូ​ជា​ដើម ដើម្បី​បម្រើ​ប្រជាជន​ក្នុង​មូលដ្ឋាន​ជា​ម្ចាស់​ឆ្នោត​៕

អភិបាលខណ្ឌ​សែន​សុខ​ត្រួតពិនិត្យ​ផ្លូវ​តាម​ព្រំ​សង្កាត់​និង​ផ្សារ​ដែល​មាន​បញ្ហា​ស្មុគ​ស្មាញ អភិបាលខណ្ឌ​សែន​សុខ​ត្រួតពិនិត្យ​ផ្លូវ​តាម​ព្រំ​សង្កាត់​និង​ផ្សារ​ដែល​មាន​បញ្ហា​ស្មុគ​ស្មាញ