ពិធី​ប្រកាស​ប្រធាន​ច្រក​ថ្មី​នៃ​ច្រកព្រំដែន​ជប់​គគី

ពិធី​ប្រកាស​ប្រធាន​ច្រក​ថ្មី​នៃ​ច្រកព្រំដែន​ជប់​គគី



ឧ​ត្ត​រ​មាន​ជ័​យ ៖ លោក យឿន វិបុល ត្រូវ​បាន​ទទួល​តួនាទី​ជា​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​ជប់​គគី ជំនួស​លោក ធូ វិ​រៈ ក្រោម​អធិបតីភាព​លោក វ៉ាត ប៉ា​រ៉ានី​ន អភិបាលរង​ខេត្តឧត្តរមានជ័យ ព្រមទាំង​លោក ឆាតឆាយ រតនៈ​ផា​ណុប អភិបាលស្រុក បាន​គ្រួ​ត នៃ​ប្រទេស​ថៃ អញ្ជើញ​ជា​ភ្ញៀវកិត្តិយស ព្រមទាំង​មន្ត្រី​ជុំវិញ​ខេត្ត។ ពិធី​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង៩​និង៣០នាទី ដល់​ម៉ោង​១០​និង​៣០នាទី​ព្រឹក នា​ថ្ងៃ​ទី០២ ខែឧសភា ឆ្នាំ​២០១៦ ដោយមាន​ស្ថាប័ន​ពាក់ព័ន្ធ​អញ្ជើញ​ចូលរួម​ចំនួន​៦៣នាក់ ស្រី​៦​នាក់។ បន្ថែម​អំពី​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រជាពលរដ្ឋ​ខ្មែរ​-​ថៃ ចេញចូល​តាម​ទ្វា​ច្រក​ជប់​គគី​-​សាយ​តាក់​គូ មានៈ ខ្មែរ​ចំនួន​៤៥​នាក់ ស្រី​ចំនួន​២៥​នាក់ ថៃ​ចំនួន​៣១០​នាក់ ស្រី​ចំនួន​១៧៥​នាក់៕