យុវជន​ម្នាក់ ​ជិះ​ម៉ូតូ​ ត្រូវ​រថយន្ត​បុក​ស្លាប់​យ៉ាង​អាណោចអាធ័ម ​ហើយ​រថយន្ត​បើក​គេច​ខ្លួន​បាត់

យុវជន​ម្នាក់ ​ជិះ​ម៉ូតូ​ ត្រូវ​រថយន្ត​បុក​ស្លាប់​យ៉ាង​អាណោចអាធ័ម ​ហើយ​រថយន្ត​បើក​គេច​ខ្លួន​បាត់



ភ្នំពេញ ​​៖​ បុរស​ម្នាក់​ ដែល​គេ​ដឹង​ថា ​ជា​មនុស្ស​មាន​សតិ​មិនល្អ ​បាន​ជិះ​សង់​កូរ៉េ​កញ្ចាស់​មួយ​គ្រឿង​មិន​មាន​ភ្លើង​បំភ្លឺ​ផ្លូវ​ និង​ជិះ​ក្នុង​ទិសដៅ​បញ្ច្រាស​ទិស​ចរាចរណ៍​ផង​នោះ​ ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក បុក​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​ យប់​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៦ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២១៧ ​នៅ​ចំណុច​ស្ពាន​បា​គូរ ស្ថិត​ក្នុង​ភូមិ​បា​គូរ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

តាម​ប្រភព​ពី​សាច់ញាតិ​ជនរងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ​ សាំង សំណាង ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​សតិ​មិន​គ្រប់​ រស់នៅ​ជាមួយ​ជីដូន​ នៅ​ភូមិ​ហារ​ សង្កាត់​ស្ពានថ្ម​ខណ្ឌ​ដង្កោ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​ទើប​នឹង​ចេញពី​ចាក់​សាំង ដែល​មាន​ចម្ងាយ​ពី​កន្លែង​កើតហេតុ​ជាង​១០០​ម៉ែត្រ ​ហើយ​បាន​ជិះ​ម៉ូតូ​តាម​បណ្ដោយ​ផ្លូវ​លេខ​២១៧​ ទិសដៅ​ពី​ត្បូង​ទៅ​ជើង (​បញ្ច្រាស​ទិស​ចរាចរណ៍​) ខណៈ​មកដល់​ចំណុច​កើតហេតុ​ក៏​មាន​រថយន្ត មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​បើក​ក្នុង​ល្បឿន​លឿន​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ បាន​បុក​ចំ​ពីមុខ​ពេញទំហឹង ​ធ្វើឲ្យ​ប៉ើង​ផ្លោង ទាំង​មនុស្ស និង​ម៉ូតូ​បោក​ផ្ទប់​ទៅ​នឹង​គល់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ បណ្ដាល​បាក់.ក ​ផុង​លលាដ៍​ក្បាល ​ស្លាប់​នៅ​លើ​ម៉ូតូ។ ចំណែក​រថយន្ត​​បង្ក​បាន​បន្ថែម​ល្បឿន​រត់​គេច​ខ្លួន​បាត់ស្រមោល។

បន្ទាប់ពី​ឃើញ​ហេតុការណ៍​​នេះ ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មកដល់​កន្លែង​ហេតុ និង​បាន​ទាក់ទង​ទៅ​សាច់ញាតិ​ជនរងគ្រោះ។ ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​ចុះ​មក​ពិនិត្យ​ធ្វើ​ឯកសារ​ប្រគល់​សព ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

យុវជន​ម្នាក់ ​ជិះ​ម៉ូតូ​ ត្រូវ​រថយន្ត​បុក​ស្លាប់​យ៉ាង​អាណោចអាធ័ម ​ហើយ​រថយន្ត​បើក​គេច​ខ្លួន​បាត់

យុវជន​ម្នាក់ ​ជិះ​ម៉ូតូ​ ត្រូវ​រថយន្ត​បុក​ស្លាប់​យ៉ាង​អាណោចអាធ័ម ​ហើយ​រថយន្ត​បើក​គេច​ខ្លួន​បាត់