ទម្លាប់​​​សាមញ្ញ​​​​ៗ​ប្រចាំ​ថ្ងៃ​៩​យ៉ាង​​ ជួយ​ឲ្យ​បុរស​មាន​មន្ត​ស្នេហ៍​ទាក់​ទាញ​

មាន​ចំណេះ​ដឹង និង​ចរិត​​សុភាព​រាប​សារ​ រួម​ផ្សំ​ជា​មួយ​​ការ​ចេះ​ថែ​រក្សា​​សម្រស់​​ជា​ប្រចាំ​ថ្ងៃ​​អាច​ធ្វើ​ឲ្យ​បុរស​ៗ​​រឹត​តែ​មាន​មន្ត​ស្នេហ៍​។ ​​​​​ សកម្មភាព​​​សាមញ្ញ​ៗ​​​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​អាច​​​ជួយ​​ឲ្យ​បុរស​​មាន​​ភាព​ទាក់​ទាញ​ក្នុង​ក្រសែ​ភ្នែក​នារី​ៗ​ជា​ច្រើន។ តាម​រយៈ​គេហទំព័រ​សម្រស់​ Bold Sky បាន​ណែ​នាំ​បុរស​ៗ​ពី​គន្លឹះ​ខ្លី​ៗ​​ងាយ​ៗ​មួយ​ចំនួន​ដូច​ខាង​ក្រោម៖ ​​​

១. មុខ​មាត់​
ការ​ទុក​ពុក​មាត់​ឬ​ពុក​ចង្កា​​ជា​ទំនោរ​ថ្មី​មួយ​ ដែល​បុរស​ៗ​គិត​ថា​នាំ​ឲ្យ​ពួក​គេ​សង្ហា​​និង​មាន​ភាព​សិច​ស៊ី។ តែ​យ៉ាង​ណា​ក្ដី​​ការ​​​ទុក​​​លើ​ទម្រង់​មុខ​បុរស​ៗ​មួយ​ចំនួន​​​​មិន​មែន​ស្អាត​ទាំង​អស់​នោះ​ទេ ​​ប៉ុន្តែ​​​​​​វា​​​​​​​​ធ្វើ​​ឲ្យ​​មិន​​ល្អ​មើល​​ទៅ​វិញ។ បើ​​​​អ្នក​​​​​ទុក​ពុក​មាត់ ពុក​ចង្កា​ មើល​ទៅ​មិន​សមរម្យ​ កោរ​សម្អាត​វា​ចេញ​​អ្នក​នឹង​​ឃើញ​ភាព​ខុស​ប្លែក​​ដោយ​ខ្លួន​ឯង​។

២. អនាម័យ​​មាត់​ធ្មេញ​
ត្រូវ​ប្រាកដ​ថា​អ្នក​​​​សម្អាត​​​មាត់​ធ្មេញ​បាន​ស្អាត​ល្អ។ ទម្លាប់​ដុស​សម្អាត​ធ្មេញ​​​​​យ៉ាង​តិច​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ។ ធ្មេញ​ស្អាត​ ញញឹម​​បាន​ស្រស់​ ជួយ​សម្រស់​អ្នក​កាន់​តែ​ទាក់​ទាញ។

៣. ញ៉ាំ​ទឹក​
គួរ​ញ៉ាំ​ទឹក​​ឲ្យ​បាន​គ្រប់​គ្រាន់​រៀង​រាល់​ថ្ងៃ។ ទម្លាប់​បែប​នេះ​ធ្វើ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ ព្រម​ទាំង​ជួយ​ឲ្យ​ស្បែក​អ្នក​ស្អាត​​ស្រស់​ថ្លា​ផង​ដែរ។

៤. ឥរិយាបថ​ល្អ​
ដំណើរ​ ដេក​ ដើរ​ ឈរ​​ អង្គុយ ​តាម​ទម្លាប់​ខ្ជិល​​ច្រអូស​ អាកប្បកិរិយា​ទាំង​នេះ​គួរ​តែ​កែ​ប្រែ។ ផ្ទុយ​​ទៅ​វិញ​ដំណើរ អាកប្បកិរិយា​ស្វាហាប់​​​​​​មាំ​មួន​មិន​តក់​ម៉ក់​​ទុយ​មុយ ដែល​ជា​កាយ​វិការ​គួរ​ឲ្យ​ទាក់​ទាញ។

៥. សំលៀក​បំពាក់​​សម​​នឹង​រាង
​​​​​​​​​​​​​ស្លៀក​សំលៀក​បំពាក់​​​​​​ដែល​​ល្មម​នឹង​​រូប​រាង​​ជួយ​លើក​សម្រស់​​អ្នក​កាន់​​តែ​ស្អាត​ជាង​ធម្មតា។ សំលៀក​បំពាក់​ធំ​ជាង​ខ្លួន​​ រលុង​ៗ​អាច​​​​ជា​ការ​លាក់​បាំង​រូប​រាង​​របស់​អ្នក។

៦. ថែ​រក្សា​ស្បែក​
​ការពារ​ថែ​រក្សា​ស្បែក​​ជា​ប្រចាំ ដូច​ជា​ការ​លាង​ទឹក​សម្អាត​​មុខ ដង​ខ្លួន ផ្ដល់​ជាតិ​សំណើម​ដល់​ស្បែក​។ទម្លាប់​បែប​នេះ​​នឹង​ជួយ​​​​ស្បែក​អ្នក​មាន​សុខភាព​ល្អ បង្កើន​ភាព​ទាក់​ទាញ។

៧. បបូរ​មាត់​
ផ្ទៃ​មុខ​​​​ជា​​ផ្នែក​សំខាន់​មួយ​នៃ​សម្រស់​​ ដោយ​ឡែក​​បបូរ​មាត់​​​​​​​ជា​ចំណុច​​​មួយ​ដែល​គួរ​​​​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ​។ ផ្ដល់​ជាតិ​សំណើម​​ ការ​ពារ​បបូរ​មាត់​កុំ​ឲ្យ​ស្ងួត​ ឬ​ប្រេះ​​​បាន​ល្អ​​ ជា​ការ​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ស្អាត​​មាន​អនាម័យ និង​​ជួយ​ឲ្យ​អ្នក​មាន​ទំនុក​ចិត្ត​ពេល​ទំនាក់​ទំនង​ជា​មួយ​មនុស្ស​គ្រប់​​គ្នា។

​​​​​​​​​​៨. សក់​
កាត់​សក់​ម៉ូដ​ និង​យល់​ដឹង​​ពី​របៀប​ថែ​ទាំ​សក់​ជួយ​​លើក​សម្រស់​​អ្នក​ស្អាត​បន្ថែម​មួយ​កម្រិត។ អ្នក​ប្រាកដ​ជា​ដឹង​ថា ​និង​​ការ​កាត់​និង​​លេង​ម៉ូដ​សក់​បែប​ណា​ដែល​​សក្ដិសម​​នឹង​​​​ខ្លួន​ឯង។

៩. ធ្វើ​លំហាត់​ប្រាណ​
ពុំ​ចាំ​បាច់​​ត្រូវ​តែ​មានសាច់​ដុំ​ពោះ ៦​កង់​ ទើប​សង្ហា​ប៉ុន្តែ​អ្នក​អាច​ហាត់​ប្រាណ​​ឲ្យ​រាង​ស្អាត​តាម​ធម្មតា​ជា​​ការ​ទាក់​ទាញ​​​ពី​ក្រសែ​ភ្នែក​នារី​ៗ​បាត់​ទៅ​ហើយ។ គប្បី​​ហាត់​ប្រាណ​​​​ឲ្យ​បាន​ទៀង​ទាត់​ពេល​វេលា៕

ប្រែ​សម្រួលនិងចុះផ្សាយដោយ៖ sabayមាន រតនា
ប្រភព៖ boldsky

  • ទម្លាប់​​​សាមញ្ញ​​​​ៗ​ប្រចាំ​ថ្ងៃ​៩​យ៉ាង​​ ជួយ​ឲ្យ​បុរស​មាន​មន្ត​ស្នេហ៍​ទាក់​ទាញ​已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/05/02  Category:ចំនេះដឹង
Tags: