ដឹង​ទេ​មើមប៊ី​ត្រូ​ត ល្អ​យ៉ាងណា​សម្រាប់​សុខភាព ?

មើមប៊ីត្រូត ដែលយកទៅកិនធ្វើជាទឹកភេសជ្ជៈនោះពិតជាមានគុណប្រយោជន៍ខ្លាំងចំពោះសុខភាព ។ វាមានផ្ទុកសារធាតុជាច្រើនដូចជា ម៉ាញេស្យូម ហ្វូស្វ័រ សូដ្យូម ប៉ូតាស្យូម កាល់ស្យូម ទង់ដែង សេឡេញ៉ូម និងជាតិដែកជាដើម ។
ដូច្នេះប្រសិនបើអ្នកបានពិសាវាមួយកែវក្នុងមួយថ្ងៃវានឹងជួយសុខភាពអ្នកបានប្រសើរបំផុត ។ ខាងក្រោមនេះជាគុណសម្បតិ្តទឹកភេសជ្ជះមើមប៊ីត្រូត ៖

១. បង្កើនលំនឹងសម្ពាធឈាម
សម្ពាធឈាមឡើងខ្ពស់អាចប៉ះពាល់ជាអវិជ្ជមានដល់សុខភាពនៃរាងកាយទាំងមូល ។ វានឹងធ្វើឲ្យរាំងស្ទះដំណើរឈាមរត់ក្នុងរាងកាយនិងបង្កើនសម្ពាធឈាមបាញ់ខ្លាំងទៅកាន់បេះដូង ធ្វើឲ្យដំណើរការបេះដូងដើរលឿននិងឆាប់សឹករេចរឹល ។ ទឹកផ្លែប៊ីត្រូតអាចបំពេញមុខងារជួយបន្ទាបសម្ពាធឈាមនេះបាន ។

២. បង្ការជំងឺមហារីក
គុណសម្បត្តដ៏ល្អបំផុតមួយនោះរបស់ទឹកប៊ីត្រូតនេះគឺវាអាចជួយការពារមិនឲ្យកើតជំងឺមហារីកបាន ។ តាមការសិក្សាថ្មីៗក៏បានឲ្យដឹងថា វាអាចជម្រុះសារធាតុកាកស៊ីណូហ្សែន (ជាតិពុល) ចេញពីរាងកាយបាន ។ ក្រៅពីនេះវាដើរតួជាសារធាតុធម្មជាតិមួយក្នុងការប្រឆាំងសារធាតុ អាស៊ីដូសីុស (acidosis) ក្នុងរាងកាយដែល ច្រើនបង្កប៉ះពាល់ដល់បង្អាក់ការលូតលាស់កោសិកា ។

៣. បង្កើនមុខងារថ្លើម
ទឹកមើមប៊ីត្រូត ជួយលាងសម្អាតជាតិពុលចេញពីថ្លើម បង្កើនមុខងារថ្លើម និងបញ្ចេញជាតិពុលចេញពីរាងកាយស្ទើរតែគ្រប់ជាតិពុល ។

៤. ល្អសម្រាប់សុខភាពសក់
ទឹកមើមប៊ីត្រូតមួយកែវក្នុងមួយថ្ងៃ នឹងជួយការពារបញ្ហាជ្រុះសក់ ពង្រឹងចលនាដុះសក់ឡើងវិញព្រោះវាជាប្រភពដ៏សំបូរបំផុតដោយសារធាតុប៉ូតាស្យូម ។

៥. ពង្រឹងការចងចាំ
បើអ្នកច្រើនមានការភ្លេចភ្លាំងអ្នកអាចពិសាទឹកប៊ីត្រូតបាន វាជាអាហារល្អបំផុតសម្រាប់សុខភាពខួរក្បាល ប្រឆាំងនឹងភាពសិចរេចរឹលនៃកោសិកាខួរក្បាលការឈឺចាប់និងបង្កើនការចងចាំ ៕

ប្រភព៖ pmhotnews

  • ដឹង​ទេ​មើមប៊ី​ត្រូ​ត ល្អ​យ៉ាងណា​សម្រាប់​សុខភាព ?已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/02  Category:សុខភាព
Tags: