តើត្រូវធ្វើយ៉ាងណាពេលមានបញ្ហាឈឺខ្នង និងចង្កេះ?

ការឈឺចុកចាប់ខ្នង គឺជាបញ្ហាសាមញ្ញមួយ ដែលកើតឡើងចំពោះមនុស្សភាគច្រើនក្នុងជីវិតរបស់ពួកគេ។

បញ្ហានេះអាចបណ្តាលមកពីអាក្បកិរិយាមិនល្អក្នុងពេលអង្គុយ ឬឈរ ងាកខ្លួនខ្លាំងពេក ឬលើកវត្ថុមិនត្រឹមត្រូវ។ ប៉ុន្តែ វាមិនបណ្តាលឲ្យមានបញ្ហាធ្ងន់ធ្ងរឡើយ។ ក្នុងករណីឈឺខ្នងភាគច្រើន វានឹងធូរស្រាលវិញក្នុងរយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍ ឬប៉ុន្មានខែ បើទោះបីមនុស្សមួយចំនួនអាចមានការឈឺចុកចាប់រយៈពេលវែងក៏ដោយ។

ប្រភេទនៃការឈឺខ្នង

ការឈឺឆ្នឹងន្នងកើតឡើងជាសាមញ្ញបំផុតនៅត្រង់ផ្នែកខាងក្រោមខ្នង (ការឈឺចង្កេះ) បើទោះបីអាចមានអារម្មណ៍ឈឺចុកចាប់តាំងពីឆ្អឹងខ្នង ពោលគឺចាប់ពីករបស់អ្នករហូតដល់ចង្កេះក៏ដោយ។

តើត្រូវធ្វើយ៉ាងម៉េច?

ករណីភាគច្រើននៃការឈឺឆ្អឹងខ្នង នឹងមានភាពធូរស្រាលដោយខ្លួនឯង ហើយអ្នកប្រហែលមិនចាំបាច់ទៅជួបគ្រូពេទ្យឡើយ។ ប្រសិនបើអ្នកមានបញ្ហាឈឺចុកចាប់ខ្នងរយៈពេលជាច្រើនថ្ងៃ ឬជាច្រើនសប្តាហ៍ ការណែនាំដូចខាងក្រោមនេះអាចនឹងជួយធ្វើឲ្យអ្នកធូរស្រាល និងជាសះស្បើយយ៉ាងលឿន៖

  • ត្រូវតែរក្សាធ្វើអ្នកមានសកម្មភាពតាមដែលអាច និងព្យាយាមបន្តធ្វើសកម្មភាពប្រចាំថ្ងៃរបស់អ្នក។
  • លេបថ្នាំបំបាត់ការឈឺចុកចាប់ដូចជា ប៉ារ៉ាសេតាម៉ុល ឬ Ibuprofen ប្រសិនបើអ្នកឈឺចុកចាប់ខ្លាំង
  • ប្រើប្រាស់ប្រដាប់បិទចង្កេះក្តៅ ឬត្រជាក់ ដែលអ្នកអាចរកទិញបានពីឱសថស្ថាន ហើយការស្អំជាមួយនឹងបន្លែកក ឬទឹកក្តៅក៏មានប្រសិទ្ធភាពខ្ពស់ផងដែរ។

ការព្យាបាលចំពោះការឈឺខ្នងរយៈពេលវែង

ប្រសិនបើអ្នកព្រួយបាម្ភពីខ្នងរបស់អ្នក ឬក៏ការឈឺចុកចាប់របស់អ្នកមិនមានការធូរស្រាលក្រោយពីរយៈពេល៦សប្តាហ៍ វាជារឿងដ៏ល្អដែលអ្នកមកកាន់ទំព័ររបស់យើង ដែលអាចណែនាំអ្នកពីការព្យាបាលផ្សេងៗ។

វិធីព្យាបាលរួមមាន:

  • ប្រើប្រាស់ថ្នាំបំបាត់ការឈឺចុកចាប់ដែលខ្លាំង
  • ចូលរួមក្នុងថ្នាក់ធ្វើលំហាត់ប្រាណ ពោលគឺអ្នកត្រូវតែទៅកាន់ថ្នាក់បង្រៀនធ្វើលំហាត់ប្រាណជាក់លាក់ដើម្បីពង្រឹងសាច់ដុំរបស់អ្នក និងអាកប្បកិរិយារបស់អ្នក។
  • ការព្យាបាលជាធម្មតា ដូចជា ការព្យាបាលដោយធម្មជាតិ ការធ្វើសរសៃ ឬការម៉ាស្សាខ្នង
  • ការចាក់ម្ជុលវិទ្យាសាស្រ្ត
  • ការទទួលការព្យាបាលផ្នែកអាក្បកិរិយា
  • ស្វែងរកការព្យាបាល និងដំបូន្មាននៅគ្លីនីកខ្នង

ប្រភព៖ baykdang

  • តើត្រូវធ្វើយ៉ាងណាពេលមានបញ្ហាឈឺខ្នង និងចង្កេះ?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/02  Category:សុខភាព
Tags: